នាឆ្នាំ១៩៧៥ បន្ទាប់ពីភាគខាងត្បូងបានរំដោះទាំងស្រុង ក៏ដូចជាបណ្តាទីក្រុងផ្សេងទៀតក្នុងទូទាំងប្រទេស សាយហ្គន (Sai Gon) - ទីក្រុងហូជីមិញ (Ho Chi Minh) ចាប់ផ្តើមការជំនះពុះពារផលវិបាករបស់សង្គ្រាម ស្តារនិងកសាងទីក្រុងឡើងវិញដែរ។
រហូតដល់បណ្តាឆ្នាំ៨០នៃសតវត្សរ៍មុន ប្រទេសយើងចាប់ផ្តើមការផ្លាស់ប្តូរថ្មី ទីក្រុងហូជីមិញ (Ho Chi Minh) ក្លាយទៅជា “តំបន់ល្អវិសេស” សំរាប់ប្រជាជនអន្តោប្រវេសន៍ពីគ្រប់ទិសគ្រប់ទីកន្លែងលើទូទាំងប្រទេស មករស់នៅទីនេះនិងរកស៊ី។ ប្រការនេះបានបង្កើតសម្ពាធមិនតូចទេចំពោះទីក្រុងនេះអំពីបញ្ហារៀបចំទីក្រុង។ ចាប់ពីទីនោះផងដែរ អាជ្ញាធរទីក្រុងហូជីមិញ (Ho Chi Minh) មានគំនិតនូវការរៀបចំទីក្រុងយ៉ាងដូចម្តេច ដើម្បីឆ្លើយតបនឹងស្ថានភាពបរិមាណប្រជាជនកាន់តែកើនឡើងយ៉ាងឆាប់រហ័ស ធានាការអនុវត្តន៍តាមទិសដៅអភិវឌ្ឍន៍អរិយធម៌និងទំនើបផងដែរ។ តំបន់បុរីភូមិហ៊ឹង (Phu Mi Hung) គឺជាសក្ខីភាពឲ្យការចាប់ផ្តើមនូវគំនិតដែលមានលក្ខណៈទម្លុះច្រក។
|
ការជួសជុលនិងធ្វើល្អប្រសើរថែមទៀតប្រព័ន្ធគមនាគមន៍ រួមនឹងបណ្តាសំណង់ដែលមានលក្ខណៈប្រវត្តិសាស្ត្រដូចជា៖ តំបន់បុរីថ្មីថ្មីធូធៀម (Thu Thiem) មហាវិថីវ៉វ៉ាន់គៀត (Vo Van Kiet) មហាវិថីង្វៀនវ៉ាន់លីញ (Nguyen Van Linh) ... បានរួមចំណែកក្នុងការប្រែប្រួលទឹកមុខទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ /កាសែតរូបភាពវៀតណាម ![]() គម្រោងនូវការរៀបចំបុរីថ្មីធូធៀម (Thu Thiem) ស្ថិតក្នុងខណ្ឌ២ ទីក្រុងហូជីមិញ មហាវិថីង្វៀនវ៉ាន់លីញ (Nguyen Van Linh) សំណង់សំខាន់មួយក្នុងជំហានអភិវឌ្ឍន៍ដែលមាន លក្ខណៈទម្លុះច្រកនៅតំបន់ខាងត្បូងនៃទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម |
|
ទីក្រុងហូជីមិញ (Ho Chi Minh) គឺជាទីក្រុងធំបំផុតនៅប្រទេសវៀតណាម គឺជាម៉ាស៊ីនក្បាលរថភ្លើងសេដ្ឋកិច្ចរបស់ទូទាំងប្រទេស។ ទោះបីបរិមាណប្រជាជនមានជាង ១០%នៃបរិមាណប្រជាជនទូទាំងប្រទេស និងផ្ទៃដី ០៦% នៃផ្ទៃដីទូទាំងប្រទេស ប៉ុន្តែទីក្រុងហូជីមិញបានរួមចំណែក ២៣% GDP ៣០%នៃប្រាក់ចំណូលចូលថវិការរដ្ឋ ទាក់ទាញ ២០% ដើមទុន FDI របស់ទូទាំងប្រទេសនិងនៅទីនេះក៏គឺជាទីកន្លែងធ្វើរបស់កម្មាភិបាលវិទ្យាសាស្ត្រចំនួន ៤០% នៃទូទាំងប្រទេស។ |
ចាប់ពីត្រពាំងដ៏ធំល្វឹងល្វើយនៅខាងត្បូងនៃទីក្រុងហូជីមិញ (Ho Chi Minh) បុរីថ្មីដែលទទួលស្តង់ដាអន្តរជាតិ ឈ្មោះភូមីហ៊ឹង (Phu My Hung) ត្រូវបានកសាងសម្រេច។ បុរីថ្មីដំបូងនេះនៅទីក្រុងហូជីមិញ (Ho Chi Minh) គឺជាសក្ខីភាពដ៏មានតំលៃ នៅពេលទទួលបានពានរង្វាន់អន្តរជាតិដ៏ថ្លៃថ្នូរគឺបុរីមានការរៀបចំដ៏ឆ្នើមក្នុងតំបន់អាស៊ីដែលបានជ្រើសតាំងដោយវិទ្យាស្ថានស្ថាបត្យកម្មសហរដ្ឋអាមេរិក នាឆ្នាំ២០១៧។
ភាពស្រួលក្នុងសកម្មភាពប្រចាំថ្ងៃនៅពេលប្រជាជនរស់នៅក្នុង“បុរីគំរូនេះ” ត្រូវបានវាយតំលៃជាសុក្រឹត ចែករំលែកនូវជីវភាពរស់នៅក្នុងបុរីនេះ លោកស្រី វ៉ូមីញទៀត (Vu Minh Tuyet) (អាយុ ៧០ ឆ្នាំ) ប្រជាជនម្នាក់រស់នៅក្នុងតំបន់ណាមថុង (Nam Thong) បានឲ្យដឹងថា៖ “មុននេះ ខ្ញុំរស់នៅរដ្ឋធានីហាណូយ (Ha Noi) ចាប់ពីផ្លាស់ទីលំនៅមកដល់ទីក្រុងហូជីមិញ (Ho Chi Minh) រស់នៅក្នុងបុរីនេះ ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។ ប្រជាជនមានរបៀបរស់នៅអរិយធម៌ សណ្តាប់ធ្នាប់។ ផ្លូវថ្នល់ធំធេង ឱទ្យានស្រស់ស្អាត អាកាសធាតុបរិសុទ្ធ ដូច្នេះអ្នកណាក៏ចូលចិត្តដែរ។ ”
មិនត្រឹមតែសំរាប់ប្រជាជនរស់ក្នុងតំបន់បុរីភូមីហ៊ឹង (Phu My Hung) តែប៉ុណ្ណោះទេ បុរីនេះក៏ជាទីកន្លែងដែលទាក់ទាញប្រជាជននិងភ្ញៀវទេសចរណ៍មកទស្សនាមកលេងកំសាន្តក្នុងបរិវេណស្រឡះល្អ អរិយធម៌និងទំនើប។ ក្នុងពិធីបុណ្យនិមួយៗ ឬពិធីបុណ្យចូលឆ្នាំថ្មី បុរីភូមីហ៊ឹង (Phu My Hung) តែងតែរៀបចំបណ្តាព្រឹត្តិការណ៍វប្បធម៌ សិល្ប ប្រកបដោយចាប់ចិត្ត ដើម្បីបំរើប្រជាជនរស់ក្នុងបុរីនេះនិងភ្ញៀវទេសចរណ៍ដូចជា៖ ផ្សារផ្ការនៅនិទាឃរដូវ ទិវាកុមារអន្តរជាតិ រាត្រីសែនព្រះខែ..
នាសព្វថ្ងៃនេះ បុរីភូមីហ៊ឹង (Phu My Hung) បានទាក់ទាញប្រជាជនរស់នៅទីនេះចំនួន ៣០.០០០ នាក់ ក្នុងនេះជនបរទេសស្មើ ៤៣%។ ដោយការរស់នៅរបស់សមាគមន៍ជនបរទេសនៅទីនេះបានបង្កើតរបៀបរស់នៅជាដោយឡែកក្នុងទីស្ថានបុរី។
|
បុរីថ្មីភូមីហ៊ឹង (Phu My Hung) បានកសាងតាមការរៀបចំបើកទូលាយទីក្រុងហូជីមិញ (Ho Chi Minh) តាមទិសខាងត្បូង ឈានទៅសមុទ្រខាងកើតនិងតាមនិន្នាការអភិវឌ្ឍន៍ទីក្រុងឆ្ពោះទៅសមុទ្រ ដែលប្រទេសជាច្រើនលើលោកនេះកំពុងពេញនិយម។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម បណ្តាវិឡាឆើតឆាយក្នុងបុរីថ្មីភូមីហ៊ឹង (Phu My Hung) ខណ្ឌ ៧ ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម ការអភិវឌ្ឍន៍បណ្តាបុរីថ្មីដូចជា៖ បុរីភូមីហ៊ឹង (Phu My Hung) បុរីធូធៀម (Thu Thiem) បានរួមចំណែកជួយប្រជាជនទីក្រុងហូជីមិញមានទីស្ថាននិងបរិស្ថានរស់នៅស្រឡះល្អ អរិយធម៌និងទំនើប។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម តំបន់បុរី Harbor City របស់សម្ព័ន្ធក្រុមហ៊ុន Novaland ស្ថិតនៅខណ្ឌ ៨ ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម តំបន់បុរី Sala ស្ថិតក្នុងកណ្តាលពណ៌បៃតងនៃតំបន់បុរីថ្មីធូធៀម (Thu Thiem) បរិយាកាសបរិសុទ្ធ ប្រកបដោយអេកូធម្មជាតិនៃតំបន់ទំនាបទន្លេនៅខាងត្បូង។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម បណ្តាបុរីថ្មីដែលកសាងដ៏ទំនើបនិងផាសុភាពនិងឆើតឆាយកំពុងបង្កើតការចាប់ចិត្តខ្លាំង សំរាប់ប្រជាជនទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម បណ្តាបុរីថ្មីបានកសាងដែលឆ្លើយតបនឹងតម្រូវការជីវភាពរស់នៅរបស់ប្រជាជនដូចជា៖ ការលក់ទិញ ការប្រើប្រាស់និងការលេងកំសាន្ត។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម |
ភាពជោគជ័យរបស់បុរីភូមីហ៊ឹង (Phu My Hung) បានបង្កើតការផ្លាស់ប្តូរថ្មីក្នុងគំនិតរៀបចំទីក្រុងរបស់អាជ្ញាធរទីក្រុងហូជីមិញ (Ho Chi Minh) បន្ទាប់មកបណ្តាសំណងជាច្រើនដែលមានលក្ខណៈប្រវត្តិសាស្ត្រត្រូវបានកសាងរួចហើយ ដូចជា៖ តំបន់បុរីថ្មីធូធៀម (Thu Thiem) ផ្លូវរូងក្នុងដីឆ្លងកាត់ទន្លេសាយហ្គន (Sai Gon) (ផ្លូវរូងធូធៀម (Thu Thiem) មហាវិថីវ៉វ៉ាន់គៀត (Vo Van Kiet) មហាវិថី (Nguyen Van Linh) ស្ពានភូមី (Phu My) អគារ Bitexco... និងសព្វថ្ងៃនេះបណ្តាខ្សែផ្លូវ metro ក៏កំពុងកសាងដែរ។
|
ឥឡូវនេះទីក្រុងហូជីមិញ (Ho Chi Minh) មាន ១១ គម្រោងកសាងបុរីថ្មីមានទំហំ ២០០ ហិចតានិងទំហំធំជាងនេះទៀត និង៤៤ គម្រោងកសាងតំបន់ប្រជាជន តំបន់បុរីថ្មី មានទ្រង់ទ្រាយតូចទំហំជាង ២០០ ហិចតា និងមានផ្ទៃដីប្រហែល ២៣.៣៧០ ហិចតា។ |
ស្ថិតក្នុងកណ្តាលខណ្ឌទី១ អគារ Bitexco កម្ពស់ ៦៥ ជាន់និងមានស្ថាបត្យកម្មពិសេសដូចជារូបរាងផ្កាឈូក បើសិនជាយើងឈរនៅអគារនេះ យើងនឹងគយគន់ទីក្រុងដ៏សកម្មនិងទំនើបមួយដែលកសាងស្ថិតក្បែលទន្លេសាយហ្គន (Sai Gon)។
ក្នុងភូមិសាស្ត្រទីក្រុងហូជីមិញ (Ho Chi Minh) នៅតែមានបណ្តាស្ថាបត្យកម្មបុរាណដូចជាវិហារកាតូលិកឌឹកបា (Duc Ba) ប្រៃសនីយ៍កណ្តាល ផ្សាបេនថាញ (Ben Thanh) វិមានថុងញ៉ឹត (Thong Nhat) បណ្តាផ្លូវបានគ្របដណ្តប់ដោយម្លប់ឈើមានអាយុរាប់រាយឆ្នាំហើយ... ដែលកំពុងនៅមាននឹងបណ្តាអគារខ្ពស់ៗនិងទំនើប។
បើសិនជាបុរីភូមីហ៊ឹង (Phu My Hung) បានវាយតំលៃដូចជាសំណង់មានលក្ខណៈប្រវត្តិសាស្ត្រក្នុងសម័យចាប់ផ្តើមអភិវឌ្ឍន៍របស់ទីក្រុង រីឯតំបន់បុរីថ្មីធូធៀម (Thu Thiem) បានតភ្ជាប់តំបន់កណ្តាលទីក្រុងដោយខ្សែផ្លូវរូងក្រោមដីឆ្លងកាត់ទន្លេសាយហ្គន (Sai Gon) គឺជាទំនើបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងអនាគត តំបន់បុរីថ្មីធូធៀម (Thu Thiem) គឺជាសំណង់គំរូរបស់ទីក្រុងក្នុងរយៈពេលបណ្តាឆ្នាំនៃដើមសតវត្សរ៍ទី ២១។
តំបន់រស់នៅរបស់ប្រជាជនក្រីក្រធូធៀម (Thu Thiem) នាពេលមុន មានដំបូលផ្ទះទាបៗស្ថិតក្បែរដើមដូងត្រសុំត្រសាយ ឥឡូវនេះបានក្លាយទៅជាតំបន់បុរីថ្មីធូធៀម (Thu Thiem) ដ៏ទំនើបនិងតភ្ជាប់នឹងកណ្តាលទីក្រុង ដោយខ្សែផ្លូវរូងក្រោមដីឆ្លងកាត់ទន្លែសាយហ្គន (Sai Gon) គឺជាទំនើបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាអនាគតឆាប់ៗនេះ តំបន់បុរីថ្មីធូធៀម (Thu Thiem) នឹងក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម សេវាកម្មដែលមានគុណភាពខ្ពស់និងទទួលស្តង់ដាអន្តរជាតិ ដោយស្ថាបត្យកម្មរស់នៅនិងធ្វើការសំរាប់ប្រជាជនចំនួន ៣០០ និងអាចទទួលភ្ញៀវមកទស្សនាចំនួន ១ លាននាក់ក្នុងបណ្តាពិធីបុណ្យ។ តំបន់បុរីថ្មីធូធៀម (Thu Thiem) សង្ឃឹមនឹងក្លាយទៅជាបុរីស្អាតនិងល្អបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយទេសភាពមាត់ច្រាំងទន្លេ។
|
ទីស្តីការគណៈកម្មាការទីក្រុងហូជីមិញ (Ho Chi Minh) គឺជាសំណង់មួយដែលរក្សា ដើម្បីពង្រីកបណ្តាតំលៃស្ថាបត្យកម្ម ប្រវត្តិសាស្ត្រផ្អែកទៅលើការរៀបចំទីក្រុងថ្មី។ រូបថត៖ ថុងហាយ /កាសែតរូបភាពវៀតណាម ![]() វិហារកាតូលិកឌឹកបា (Duc Ba) សំណង់ស្ថាបត្យកម្មគំរូរបស់ទីក្រុងហូជីមិញ (Ho Chi Minh) ចាប់ផ្កើមកសាង នាឆ្នាំ១៨៧៧ និងសម្រេចនាឆ្នាំ១៨៨០ ទីកន្លែងមួយដែលចាប់ចិត្តភ្ញៀវទេសចរណ៍ មិនអាចមិនទស្សនាទេ នៅពេលទេសចរណ៍ទីក្រុងនេះ។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម ![]() ប្រៃសនីយ៍កណ្តាលទីក្រុងហូជីមិញ (Ho Chi Minh) គឺជាសំណង់ស្ថាបត្យកម្មបុរាណដ៏ល្បីឈ្មោះដែលកសាងពីសម័យប្រទេសបារាំង នៅទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម រួមជាមួយការអភិវឌ្ឍន៍បណ្តាបុរីថ្មី ទីក្រុងហូជីមិញ (Ho Chi Minh) ក៏បានយកចិត្តទុកដាក់លើការរក្សាបណ្តាសំណង់ស្ថាបត្យកម្មដែលមានតំលៃវប្បធម៌ -ប្រវត្តិសាស្ត្រ។ ក្នុងនោះ វិឡាបុរាណលេខ ១១០ -១១២ វ៉វ៉ាន់តឹន (Vo Van Tan) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ថុងហាយ /កាសែតរូបភាពវៀតណាម ![]() ផ្លូវរូងក្នុងដីឆ្លងកាត់ទន្លេសាយហ្គន (Sai Gon) (ផ្លូវរូងធូធៀម (Thu Thiem)) សំណង់គមនាគមន៍ទំនើប បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ តភ្ជាប់កណ្តាលទីក្រុងហូជីមិញនឹងតំបន់បុរីថ្មីធូធៀម (Thu Thiem)។ រូបថត៖ ធូបា ![]() ស្ពានភូមី (Phu My) តភ្ជាប់ពីខណ្ឌីទី២ ដល់ខណ្ឌទី៧ នៃទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម ប្រព័ន្ធគមនាគមន៍ទីក្រុងទំនើបនិងបានកសាងព្រមៗ គ្នា តភ្ជាប់ពីខណ្ឌ ១ និងខណ្ឌទី៤ នៃទីក្រុងហូជីមិញ។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម នាសព្វថ្ងៃនេះ អគារ Bitexco គឺជាអគារខ្ពស់បំផុតនៅទីក្រុងហូជីមិញ (Ho Chi Minh) ព្រោះស្ថាបត្យកម្ម កសាងដូចរូបផ្កាឈូកដែលចាត់ទុកដូចជានិមិត្តរូបទំនើបរបស់ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម ទីក្រុងហូជីមិញ (Ho Chi Minh) កាន់តែមានមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបជាច្រើននិងបានទទួលស្តង់ដាអន្តរជាតិ។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម វិថីដើរ ង្វៀនហ្វេ (Nguyen Hue) មណ្ឌលលេងកំសាន្តសាធារណៈទំនើបស្ថិតនៅកណ្តាលទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ថុងហាយ /កាសែតរូបភាពវៀតណាម ![]() ទីក្រុងហូជីមិញ (Ho Chi Minh) គឺទីកន្លែងចាប់ចិត្តមួយសំរាប់ភ្ញៀវបរទេស។ រូបថត៖ គីមភឿង /កាសែតរូបភាពវៀតណាម |
ដោយយុទ្ធសាស្ត្ររៀបចំការអភិវឌ្ឍន៍ទីក្រុង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អាជ្ញាធរទីក្រុងហូជីមិញ (Ho Chi Minh) ក៏បានប្រមូលកម្លាំងសំដៅធានាទីកន្លែងរស់នៅដ៏សុខសាន្តក៏ដូចជាបញ្ហាសុខមាលភាពសង្គមសំរាប់ប្រជាជន។ អាជ្ញាធរទីក្រុងហូជីមិញ (Ho Chi Minh) ក៏បានលើកទឹកចិត្តយ៉ាងអតិបរមាណបណ្តាសមាសភាពសេដ្ឋកិច្ច បណ្តាប្រភេទសហគ្រាសអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាការផលិតនិងធ្វើអាជីវកម្ម ដើម្បីបង្កើតការងារ ជួយឧបត្ថម្ភប្រជាជនមានការងារនិងបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពធានារ៉ាប់រង ការអភិវឌ្ឍន៍សេដ្ឋកិច្ចតភ្ជាប់នឹងការពារបរិស្ថាន ឆ្ពោះទៅកាន់ទិសដៅទីក្រុងហូជីមិញមានគុណភាពរស់នៅ អរិយធម៌ ទំនើបនិងពោរពេញដោយមនោសញ្ចេតនា សមស្របនឹងឈ្មោះ “គ្រាប់ពេជ្រស្ថិតក្នុងតំបន់អាស៊ីបូព៌ា”./.
|
|
អត្ថបទ៖ ង្វៀនវូថាញដាត
រូបថត៖ ដាំងគីមភឿង ថុងហាយ ធូបានិងឯកសារ





