ទេសចរណ៍ ទីស្ថានអានញាន (An Nhien) នៅលើខ្ពង់រាប 20/11/2017 ស្ថិតនៅលើកំពូលខ្ពង់រាប ហ្វីហ្វាង (Huy Hoang) ទីក្រុងដាឡាត (Da Lat) ហាងកាហ្វេអានញាន (An Nhien) ជាទីកន្លែងសម្រាប់អ្នកដែលចង់ស្វែងរកទីស្ថានសន្តិភាព ក្រេបទទួលបរិយាកាសសម្រប់ភ្ជាប់ រវាងមេឃនិងដីនៅលើខ្ពង់រាប។ តែងលម្អទៅដោយដើមស្រស់ឯកោ វិឡាពណ៌សក្នុងបរិវេណជិត១.០០០ម៉ែត្រការេ តាមបែបស្ថាបត្យកម្មសហសម័យលេចធ្លោសម្រស់ស្រស់ស្អាតដូចសុបិន កក់ក្តៅ នាពេលអាកាសធាតុចុះអ័ព្វនៅក្រុងដាតឡាត (Da Lat) ចូលរដូវស្លឹកឈើជ្រុះ។ ជាន់ផ្ទាល់ដីជាសំណាក់របស់គ្រួសារម្ចាស់ហាង ជាន់ទីពីរជាជាន់បរិយាកាសសម្រាប់ភ្ញៀវទស្សនា និងជាន់ទីបីជាទីកន្លែងសម្រាប់អ្នកចូលចិត្តអង្គុយសមាធិ និងសិល្បៈពិសាតែ។ ឈរនៅទីកន្លែងណា មិត្តក៏អាចគយគន់ទេសភាពដាឡាត (Da Lat) បានទាំងអស់។ ភ្ញៀវមកទស្សនាវិឡាអានញាន (An Nhien) សុទ្ធតែចូលចិត្តទីតាំងនេះ។ ខាងឆ្វេងវិឡា សំឡឹងមើលទៅឆ្ងាយៗ គឺទេសភាពស្ថាបត្យកម្មមជ្ឈមណ្ឌលសាសនាដាឡាត (Da Lat)។ ខាងស្តាំ ជាដងភ្នំ Lang Biang ដ៏អស្ចារ្យ ជាមួយកំពូលភ្នំយាយទាំងពីរឈរខ្ពស់ស្កឹមស្កៃ បានគ្របដណ្តប់ទៅដោយសន្សើមអ័ព្វ។ ជុំវិញអានញាន (An Nhien) ជាផ្ទះចម្ការបន្លែ ចម្ការផ្កា ខ្ពង់រាបដើមស្រស់ ខ្ពង់រាបស្មៅ...។ល។ ក្នុងស្បៃរាត្រីអានញាន (An Nhien) ភ្លឺផ្លេក ក្រោមបរិយាកាសនៃភ្នំខ្ពង់រាប តាមរយៈពន្លឺអំពូលភ្លើង ធ្វើឲ្យភ្ញៀវទេសចរណ៍នឹកអាលោះអាល័យ។ ស្ថិតនៅលើកំពូលខ្ពង់រាបក្រុងដាឡាត (Da Lat) អានញាន (An Nhien) កាហ្វេស្ងប់រម្ងាប់ ដែលពេញទៅដោយលក្ខណៈសមាធិស្ងប់អារម្មណ៍ ទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកស្រុកចូលមកទស្សនាយ៉ាងច្រើនកុះករ។ ពីហាងសំឡឹងមើលទៅឆ្ងាយ ជាដងភ្នំ Lang Biang ខៀវស្រស់ មានកំពូលភ្នំយាយទាំងពីរឈរខ្ពស់ស្កឹមស្កៃ។ ទេសភាពធំមហិមា អាកាសធាតុបរិសុទ្ធធ្វើឲ្យនរណា ដែលធ្លាប់មកដល់អានញាន (An Nhien) កាហ្វេ សុទ្ធតែមានអារម្មណ៍អាលោះអាល័យ។ អានញាន (An Nhien) ហាក់ដូចជានៅដាច់ដោយឡែកពីទីប្រជុំជន។ ឈុតកៅអីស៊ុមទូលាយ ងាយស្រួល និងផ្សេងគ្នាពីពណ៌សម្បុរ រាងរូវ...។ល។ មើលទៅដូចជាបន្ទប់នៃគ្រួសារនីមួយៗ។ រាត្រីបង្អោនចុះ យើងអាចសំឡឹងមើលឃើញទិដ្ឋភាពស្រស់ស្អាត នៃកសិដ្ឋានក្រុងដាឡាត (Da Lat) ។ អានញាន (An Nhien) ធ្វើឲ្យមនុស្សម្នាមកទីនេះ ត្រឡប់មករកតុល្យភាពអារម្មណ៍ រកឃើញភាពស្ងប់រម្ងាប់ចិត្ត។ រចនាបទតុបតែងហាងយ៉ាងសាមញ្ញតែប្រណិតណាស់។ តុបានតែងទៅដោយថូផ្កាដាំមែកស្រស់ស្ងួត ឬផ្កាប៉ាក្រុង (camellia) ផ្អែកទៅលើមែកបណ្ណង្គជាតិ...។ល។ ជាមួយកៅអីទូលាយពណ៌ព្រីងទុំ នាំមកនូវភាពល្អុកល្អើន កក់ក្តៅធ្វើភ្ញៀវទេសចរណ៍កាន់តែចូលចិត្ត។ វិឡាជាន់ទីពីរបានរាំងស្កាត់ដោយកញ្ចក់ ដើម្បីមិនឲ្យបាត់បង់ទៅភាពស្រស់ស្រាយ ហើយភ្ញៀវទេសចរណ៍អាចលំហែកាយផង គយគន់មើលទេសភាពផង នៅលើរាល់កន្លែងអង្គុយទាំងអស់ក្នុងអានញាន (An Nhien)។ អានញាន (An Nhien) ដេកសម្រប់ខ្លួនក្រោមទេសភាពដ៏ធំល្វឹងល្វើយ អាកាសធាតុបរិសុទ្ធធ្វើឲ្យនរណា ដែលធ្លាប់មកទីនេះសុទ្ធតែមានអារម្មណ៍ស្ងប់ចិត្តទាំងអស់។ ជាពិសេស ពេលអរុណរះ ឬថ្ងៃអស្តង្គត អានញាន (An Nhien) ស្ថិតនៅចម្រុះក្រោមព្រៃភ្នំ បង្កើតទៅជាសម្រស់ស្អាតពិបាកនឹងពណ៌នា។ អង្គុយពិសាកាហ្វេក្តៅៗ ពិសាតែមួយម៉ាត់ ស្រូបយកខ្យល់អាកាសត្រជាក់ និងសំឡឹងមើលទេសភាពជុំវិញ ដូចជាសកម្មភាពចំណូលចិត្តដ៏សាមញ្ញរបស់បុព្វការីជន។ ភាពស្ងប់ សុខសាន្ត ជាប្រការដែលអានញាន (An Nhien) នាំមកសម្រាប់ភ្ញៀវទេសចរណ៍។ ប្រការនោះចេញពីភាពចំណូលចិត្តនៃម្ចាស់ហាង គឺបងដូក្វាងឡិម (Do Quang Liem)។ ផ្តល់កំណើតនិងធំពេញវ័យនៅទីក្រុងដាឡាត (Da Lat) គ្រួសារកាន់ពុទ្ធសាសនា និងបងមានចំណូលចិត្តខាងសមាធិ ។ នោះគឺជាមូលហេតុ អានញាន (An Nhien) ប្រសូតចេញសម្រាប់បងនិងភ្ញៀវទេសចរណ៍អាចវិលត្រឡប់ មករកភាពស្ងប់រម្ងាប់ក្នុងចិត្ត ដូចបងបានសំណេះសំណាលថា៖ “ខ្ញុំចង់បង្កើតឲ្យមនុស្សគ្រប់គ្នា មានទីកន្លែងសម្រាប់វិលត្រឡប់។ សមាធិគឺវិលត្រឡប់ដើម្បីសំឡឹងមើលសង្កេតអាត្ម័ន ជីវភាពខ្លួន បំផុតគឺក្នុងកាលៈទេសៈពួកគាត់មានទុក្ខរោលរាលក្តៅក្រហាយ”។ ត្រូវនឹងឈ្មោះរបស់ហាង ភ្ញៀវស្វែងរកដល់អានញាន (An Nhien) ជាអ្នកដែលមិនចូលចិត្តភាពអ៊ូរអរ ពួកគាត់ចូលចិត្តភាពស្ងប់ស្ងាត់ ដើម្បីអង្គុយនៅជ្រុងណាមួយ នឹងអាចពិនិត្យមើលជីវភាព ឬសាមញ្ញគ្រាន់តែផ្តល់ឲ្យខ្លួននូវបរិយាកាសមួយដោយឡែក ដើម្បីវិលត្រឡប់មកភាពស្ងប់រម្ងាប់ សុខសាន្តក្រោយពីធ្វើការនឿយហត់ ចង់មានតុល្យភាពអារម្មណ៍។ បងម៉ាញខ្វ័រ (Manh Khoa) ជាភ្ញៀវទេសចរណ៍ម្នាក់នៅទីក្រុងហូជីមិញ ឡើងមកក្រុងដាឡាត (Da Lat) ទស្សនាឲ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍ ទីនេះជាជ្រុងមួយស្អាតនៃក្រុងដាឡាត (Da Lat) ពិតជាមានអារម្មណ៍ស្រស់ស្រាយ គ្មានកង្វល់ប្រាកដប្រជា ពេលនៅមកអានញាន (An Nhien)”។ ជាន់ឡៅតឿ នៅជាន់ទីបីជាបរិយាកាសសម្រាប់សិល្បៈពិសាតែ និងសមាធិ បានតុបតែងតាមបែបរចនាបទព្រះពុទ្ធសាសនា។ ជាអ្នកយល់ជ្រៅជ្រះពីវិធីសាស្រ្តសមាធិ ម្ចាស់ហាងរួមជាមួយភ្ញៀវអាចពិសាតែផង សំណេះសំណាលពីសមាធិផង។ បើភ្ញៀវមានតម្រូវការ បងឡិម (Liem) នឹងណែនាំភ្ញៀវរបៀបអង្គុយសមាធិ។ ក្រៅពីនេះ ទូសៀវភៅតូចមួយនិយាយអំពីទ្រឹស្តីព្រះពុទ្ធ គុណធម៌...។ល។ នៅឯជ្រុងឡៅតឿមួយ សម្រាប់មនុស្សគ្រប់គ្នាអញ្ជើញមកអានក្នុងទីស្ងប់ វិលត្រឡប់មកសារជាតិដើមនៃអាត្ម័ន។ ទីកន្លែងទៅដល់មួយបនៅដាច់ដោយឡែករបស់ទីក្រុងដាឡាត (Da Lat) ដែលអានញាន (An Nhien) ឆ្ពោះទៅដល់ភាពស្ងប់រម្ងាប់នៅក្នុងចិត្តមនុស្ស៕ ពិធីជប់លៀងតែនំតូចមួយដែលម្ចាស់ហាងជាអ្នកច្នៃផ្ទាល់។ របៀបមួយក្នុងចំណោមរបៀបតុបតែងសិល្បៈពិសាតែ នៃហាងកាហ្វេអានញាន (An Nhien)។ បរិយាកាសស្ងប់ស្ងាត់សម្រាប់តែភ្ញៀវពិសាតែអង្គុយសមាធិ។ ភ្ញៀវទេសចរណ៍ពិសាតែក្នុងបរិយាកាសហាងកាហ្វេអានញាន(An Nhien)។ អានញាន (An Nhien) កំពុងជាទីកន្លែងមកលេងទស្សនាថ្មី សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្ត និងស្វែងរកភាពខុសប្លែកពីទីក្រុងដាឡាត។ អត្ថបទ៖ ង្វៀនអ្វាញ រូបថត៖ ង្វៀនឡឹន

ស្ថិតនៅលើកំពូលខ្ពង់រាប ហ្វីហ្វាង (Huy Hoang) ទីក្រុងដាឡាត (Da Lat) ហាងកាហ្វេអានញាន (An Nhien) ជាទីកន្លែងសម្រាប់អ្នកដែលចង់ស្វែងរកទីស្ថានសន្តិភាព ក្រេបទទួលបរិយាកាសសម្រប់ភ្ជាប់ រវាងមេឃនិងដីនៅលើខ្ពង់រាប។ តែងលម្អទៅដោយដើមស្រស់ឯកោ វិឡាពណ៌សក្នុងបរិវេណជិត១.០០០ម៉ែត្រការេ តាមបែបស្ថាបត្យកម្មសហសម័យលេចធ្លោសម្រស់ស្រស់ស្អាតដូចសុបិន កក់ក្តៅ នាពេលអាកាសធាតុចុះអ័ព្វនៅក្រុងដាតឡាត (Da Lat) ចូលរដូវស្លឹកឈើជ្រុះ។ ជាន់ផ្ទាល់ដីជាសំណាក់របស់គ្រួសារម្ចាស់ហាង ជាន់ទីពីរជាជាន់បរិយាកាសសម្រាប់ភ្ញៀវទស្សនា និងជាន់ទីបីជាទីកន្លែងសម្រាប់អ្នកចូលចិត្តអង្គុយសមាធិ និងសិល្បៈពិសាតែ។ ឈរនៅទីកន្លែងណា មិត្តក៏អាចគយគន់ទេសភាពដាឡាត (Da Lat) បានទាំងអស់។ ភ្ញៀវមកទស្សនាវិឡាអានញាន (An Nhien) សុទ្ធតែចូលចិត្តទីតាំងនេះ។ ខាងឆ្វេងវិឡា សំឡឹងមើលទៅឆ្ងាយៗ គឺទេសភាពស្ថាបត្យកម្មមជ្ឈមណ្ឌលសាសនាដាឡាត (Da Lat)។ ខាងស្តាំ ជាដងភ្នំ Lang Biang ដ៏អស្ចារ្យ ជាមួយកំពូលភ្នំយាយទាំងពីរឈរខ្ពស់ស្កឹមស្កៃ បានគ្របដណ្តប់ទៅដោយសន្សើមអ័ព្វ។ ជុំវិញអានញាន (An Nhien) ជាផ្ទះចម្ការបន្លែ ចម្ការផ្កា ខ្ពង់រាបដើមស្រស់ ខ្ពង់រាបស្មៅ...។ល។ ក្នុងស្បៃរាត្រីអានញាន (An Nhien) ភ្លឺផ្លេក ក្រោមបរិយាកាសនៃភ្នំខ្ពង់រាប តាមរយៈពន្លឺអំពូលភ្លើង ធ្វើឲ្យភ្ញៀវទេសចរណ៍នឹកអាលោះអាល័យ។ ស្ថិតនៅលើកំពូលខ្ពង់រាបក្រុងដាឡាត (Da Lat) អានញាន (An Nhien) កាហ្វេស្ងប់រម្ងាប់ ដែលពេញទៅដោយលក្ខណៈសមាធិស្ងប់អារម្មណ៍ ទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកស្រុកចូលមកទស្សនាយ៉ាងច្រើនកុះករ។ ពីហាងសំឡឹងមើលទៅឆ្ងាយ ជាដងភ្នំ Lang Biang ខៀវស្រស់ មានកំពូលភ្នំយាយទាំងពីរឈរខ្ពស់ស្កឹមស្កៃ។ ទេសភាពធំមហិមា អាកាសធាតុបរិសុទ្ធធ្វើឲ្យនរណា ដែលធ្លាប់មកដល់អានញាន (An Nhien) កាហ្វេ សុទ្ធតែមានអារម្មណ៍អាលោះអាល័យ។ អានញាន (An Nhien) ហាក់ដូចជានៅដាច់ដោយឡែកពីទីប្រជុំជន។ ឈុតកៅអីស៊ុមទូលាយ ងាយស្រួល និងផ្សេងគ្នាពីពណ៌សម្បុរ រាងរូវ...។ល។ មើលទៅដូចជាបន្ទប់នៃគ្រួសារនីមួយៗ។ រាត្រីបង្អោនចុះ យើងអាចសំឡឹងមើលឃើញទិដ្ឋភាពស្រស់ស្អាត នៃកសិដ្ឋានក្រុងដាឡាត (Da Lat) ។ អានញាន (An Nhien) ធ្វើឲ្យមនុស្សម្នាមកទីនេះ ត្រឡប់មករកតុល្យភាពអារម្មណ៍ រកឃើញភាពស្ងប់រម្ងាប់ចិត្ត។ រចនាបទតុបតែងហាងយ៉ាងសាមញ្ញតែប្រណិតណាស់។ តុបានតែងទៅដោយថូផ្កាដាំមែកស្រស់ស្ងួត ឬផ្កាប៉ាក្រុង (camellia) ផ្អែកទៅលើមែកបណ្ណង្គជាតិ...។ល។ ជាមួយកៅអីទូលាយពណ៌ព្រីងទុំ នាំមកនូវភាពល្អុកល្អើន កក់ក្តៅធ្វើភ្ញៀវទេសចរណ៍កាន់តែចូលចិត្ត។ វិឡាជាន់ទីពីរបានរាំងស្កាត់ដោយកញ្ចក់ ដើម្បីមិនឲ្យបាត់បង់ទៅភាពស្រស់ស្រាយ ហើយភ្ញៀវទេសចរណ៍អាចលំហែកាយផង គយគន់មើលទេសភាពផង នៅលើរាល់កន្លែងអង្គុយទាំងអស់ក្នុងអានញាន (An Nhien)។ អានញាន (An Nhien) ដេកសម្រប់ខ្លួនក្រោមទេសភាពដ៏ធំល្វឹងល្វើយ អាកាសធាតុបរិសុទ្ធធ្វើឲ្យនរណា ដែលធ្លាប់មកទីនេះសុទ្ធតែមានអារម្មណ៍ស្ងប់ចិត្តទាំងអស់។ ជាពិសេស ពេលអរុណរះ ឬថ្ងៃអស្តង្គត អានញាន (An Nhien) ស្ថិតនៅចម្រុះក្រោមព្រៃភ្នំ បង្កើតទៅជាសម្រស់ស្អាតពិបាកនឹងពណ៌នា។ អង្គុយពិសាកាហ្វេក្តៅៗ ពិសាតែមួយម៉ាត់ ស្រូបយកខ្យល់អាកាសត្រជាក់ និងសំឡឹងមើលទេសភាពជុំវិញ ដូចជាសកម្មភាពចំណូលចិត្តដ៏សាមញ្ញរបស់បុព្វការីជន។ ភាពស្ងប់ សុខសាន្ត ជាប្រការដែលអានញាន (An Nhien) នាំមកសម្រាប់ភ្ញៀវទេសចរណ៍។ ប្រការនោះចេញពីភាពចំណូលចិត្តនៃម្ចាស់ហាង គឺបងដូក្វាងឡិម (Do Quang Liem)។ ផ្តល់កំណើតនិងធំពេញវ័យនៅទីក្រុងដាឡាត (Da Lat) គ្រួសារកាន់ពុទ្ធសាសនា និងបងមានចំណូលចិត្តខាងសមាធិ ។ នោះគឺជាមូលហេតុ អានញាន (An Nhien) ប្រសូតចេញសម្រាប់បងនិងភ្ញៀវទេសចរណ៍អាចវិលត្រឡប់ មករកភាពស្ងប់រម្ងាប់ក្នុងចិត្ត ដូចបងបានសំណេះសំណាលថា៖ “ខ្ញុំចង់បង្កើតឲ្យមនុស្សគ្រប់គ្នា មានទីកន្លែងសម្រាប់វិលត្រឡប់។ សមាធិគឺវិលត្រឡប់ដើម្បីសំឡឹងមើលសង្កេតអាត្ម័ន ជីវភាពខ្លួន បំផុតគឺក្នុងកាលៈទេសៈពួកគាត់មានទុក្ខរោលរាលក្តៅក្រហាយ”។ ត្រូវនឹងឈ្មោះរបស់ហាង ភ្ញៀវស្វែងរកដល់អានញាន (An Nhien) ជាអ្នកដែលមិនចូលចិត្តភាពអ៊ូរអរ ពួកគាត់ចូលចិត្តភាពស្ងប់ស្ងាត់ ដើម្បីអង្គុយនៅជ្រុងណាមួយ នឹងអាចពិនិត្យមើលជីវភាព ឬសាមញ្ញគ្រាន់តែផ្តល់ឲ្យខ្លួននូវបរិយាកាសមួយដោយឡែក ដើម្បីវិលត្រឡប់មកភាពស្ងប់រម្ងាប់ សុខសាន្តក្រោយពីធ្វើការនឿយហត់ ចង់មានតុល្យភាពអារម្មណ៍។ បងម៉ាញខ្វ័រ (Manh Khoa) ជាភ្ញៀវទេសចរណ៍ម្នាក់នៅទីក្រុងហូជីមិញ ឡើងមកក្រុងដាឡាត (Da Lat) ទស្សនាឲ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍ ទីនេះជាជ្រុងមួយស្អាតនៃក្រុងដាឡាត (Da Lat) ពិតជាមានអារម្មណ៍ស្រស់ស្រាយ គ្មានកង្វល់ប្រាកដប្រជា ពេលនៅមកអានញាន (An Nhien)”។ ជាន់ឡៅតឿ នៅជាន់ទីបីជាបរិយាកាសសម្រាប់សិល្បៈពិសាតែ និងសមាធិ បានតុបតែងតាមបែបរចនាបទព្រះពុទ្ធសាសនា។ ជាអ្នកយល់ជ្រៅជ្រះពីវិធីសាស្រ្តសមាធិ ម្ចាស់ហាងរួមជាមួយភ្ញៀវអាចពិសាតែផង សំណេះសំណាលពីសមាធិផង។ បើភ្ញៀវមានតម្រូវការ បងឡិម (Liem) នឹងណែនាំភ្ញៀវរបៀបអង្គុយសមាធិ។ ក្រៅពីនេះ ទូសៀវភៅតូចមួយនិយាយអំពីទ្រឹស្តីព្រះពុទ្ធ គុណធម៌...។ល។ នៅឯជ្រុងឡៅតឿមួយ សម្រាប់មនុស្សគ្រប់គ្នាអញ្ជើញមកអានក្នុងទីស្ងប់ វិលត្រឡប់មកសារជាតិដើមនៃអាត្ម័ន។ ទីកន្លែងទៅដល់មួយបនៅដាច់ដោយឡែករបស់ទីក្រុងដាឡាត (Da Lat) ដែលអានញាន (An Nhien) ឆ្ពោះទៅដល់ភាពស្ងប់រម្ងាប់នៅក្នុងចិត្តមនុស្ស៕ ពិធីជប់លៀងតែនំតូចមួយដែលម្ចាស់ហាងជាអ្នកច្នៃផ្ទាល់។ របៀបមួយក្នុងចំណោមរបៀបតុបតែងសិល្បៈពិសាតែ នៃហាងកាហ្វេអានញាន (An Nhien)។ បរិយាកាសស្ងប់ស្ងាត់សម្រាប់តែភ្ញៀវពិសាតែអង្គុយសមាធិ។ ភ្ញៀវទេសចរណ៍ពិសាតែក្នុងបរិយាកាសហាងកាហ្វេអានញាន(An Nhien)។ អានញាន (An Nhien) កំពុងជាទីកន្លែងមកលេងទស្សនាថ្មី សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្ត និងស្វែងរកភាពខុសប្លែកពីទីក្រុងដាឡាត។ អត្ថបទ៖ ង្វៀនអ្វាញ រូបថត៖ ង្វៀនឡឹន
អត្ថបទផ្សេងទៀត ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង23/06/2026ទេសចរណ៍ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។ DIFF ២០២៦៖ បន្តរាត្រីប្រឡងទី ៣ ដែលនាំមកទស្សនីយភាពបាញ់កាំជ្រួចគួរឲ្យចាប់អារម្មណ៍14/06/2026ទេសចរណ៍ បង្គោលទង់ហាណូយ - សាក្សីប្រវត្តិសាស្ត្រ មោទនភាពរបស់រដ្ឋធានី02/06/2026ទេសចរណ៍ឡុងឌៀនសឺន (Long Dien Son) - "អូអាស៊ីសបៃតង" នៅចំកណ្ដាលខេត្តតៃនិញ (Tay Ninh)22/05/2026ទេសចរណ៍ផ្សារសត្វល្អិត Na Si ដ៏ពិសេស14/05/2026ទេសចរណ៍វៀតណាមឈានទៅឆ្ងាយលើផែនទីទេសចរណ៍ពិភពលោក10/05/2026ទេសចរណ៍ភូមិបេតិកភណ្ឌថ្ម៖ គោលដៅទេសចរណ៍ថ្មីដ៏គួរឲ្យទាក់ទាញនៅខេត្តដាក់ឡាក់08/05/2026ទេសចរណ៍ អត្ថបទផ្សេងទៀត