• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Can Tho ទាក់ទាញភ្ញៀវទេសចរមកដល់ផ្សារអណ្ដែតទឹក Cai Rang


 ផ្សារអណ្ដែតទឹក Cai Rang (រូបថត៖ TTXVN)
 

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បាន ប្រព្រឹត្ត​ទៅទិវា​បុណ្យ​ទេសចរណ៍​វប្បធម៌​ផ្សារអណ្ដែតទឹក Cai Rang លើកទី៤ឆ្នាំ ២០១៩។
 
ព្រឹត្តិការណ៍នេះគឺសំ​ដៅលើកត0,ម្កើងនិងផ្សព្វផ្សាយរូបភាពនៃផ្សារ អណ្ដែតទឹក Cai Rang ដែលជាបេតិកភណ្ឌ​វប្បធម៌​អរូបីយ៍ថ្នាក់ជាតិ ទៅកាន់ភ្ញៀវ ទេសចរនៅក្នុងនិងក្រៅប្រទេស។ លោក Duong Tan Hien អនុប្រធាន​គណៈ​​កម្មាធិការប្រជាជនទីក្រុង Can Tho បានអោយដឹងថា នាពេលខាងមុខ ដើម្បីធ្វើ អោយផ្សារអណ្ដែតទឹក Cai Rang ក្លាយទៅជាគោលដៅគួរអោយទាក់ទាញ ចំពោះភ្ញៀវទេសចរយ៉ាងពិតប្រាកដនោះ គឺទីក្រុង Can Tho នឹង​កសាងកន្លែង បង្អង់ដំណើរសម្រាប់ភ្ញៀវទេសចរនាពេលមកទស្សនាផ្សារ ដែលក្នុងនោះមាន ប៉មឃ្លាំមើល ហាង​លក់​នំប្រជាប្រិយ និងហាងលក់គ្រឿងអនុស្សាវរីយ៍នៃទីក្រុង Can Tho ក៏ដូចជាតំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេសគឺអំពាវនាវអោយ ប្រជាជន Can Tho លើកកំពស់​មន​សិការ​ដើម្បី​ផ្សព្វ​ផ្សាយ​រូបភាព​នៃទី​ក្រុង​ទៅ ​កាន់​ភ្ញៀវទេសចរផងដែរ។ លោកបានថ្លែងថា៖
 
“បញ្ហាប្រាស្រ័យ​របស់ប្រជាជនជាមួយភ្ញៀវទេសចរគឺសំខាន់ណាស់ ហេតុនេះ ហើយនាពេលកន្លងទៅ យើងខ្ញុំ​បាន​រៀប​ចំវគ្គហ្វឹកហ្វឺកមួយចំនួនសម្រាប់ប្រជា ជន ហើយរៀបចំថ្នាក់​បង្រៀន​ភាសា​បរទេស​សម្រាប់​កុមារ​ក៏ដូច​ជាអ្នក​ធ្វើទេស ចរណ៍ ដើម្បីជួយអោយគេមានស​កម្មភាពដ៏ល្អប្រសើរ ដែលធ្វើ​អោយ​ភ្ញៀវ ទេសចរ​នឹង​នរចិត្ត​”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

អស់រយៈពេលជិតមួយសប្តាហ៍មកហើយ តំបន់ភាគកណ្តាលបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជាពិសេសទឹកជំនន់ធំៗ រួមផ្សំជាមួយនឹងជំនោរខ្ពស់ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យខូចខាតយ៉ាងទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិនៅក្នុងបណ្តាខេត្ត Gia Lai, Dak Lak, Lam Dong និង Khanh Hoa។

Top