• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយរៀបចំកម្មវិធី “រួមដៃធ្វើសកម្មភាពរុញថយក្រោយជម្ងឺរាតត្បាតកូវីដ ១៩”

ព្រឹត្តិការណ៍នេះគឺសំដៅអំពាវនាវឲ្យអង្គការ សហគ្រាស អង្គភាពនិងបុគ្គលនានាបន្តរួមដៃជួយគាំទ្រដល់ការងារបង្ការប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ និងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ទីក្រុង។

ការសម្ដែងសិល្បៈមួយឈុតនៅកម្មវិធី។ (រូបថត៖ VOV)


សំដៅជួយជ្រោមជ្រែងសេចក្ដីអំពាវនាវ “ប្រជាជនទាំងមូលសាមគ្គី រួមកម្លាំងកាយចិត្តបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩” របស់លោកប្រធានរដ្ឋ និងអង្គប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នាយប់ថ្ងៃទី១៩ ខែមិថុនា ទីក្រុងហាណូយបានរៀបចំកម្មវិធី “ហាណូយរួមដៃធ្វើសកម្មភាពរុញថយក្រោយជម្ងឺរាតត្បាតកូវីដ ១៩”។

ព្រឹត្តិការណ៍នេះគឺសំដៅអំពាវនាវឲ្យអង្គការ សហគ្រាស អង្គភាពនិងបុគ្គលនានា បន្តរួមដៃជួយគាំទ្រដល់ការងារបង្ការប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ និងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ទីក្រុង។ ថ្លែងនៅព្រឹត្តិការណ៍នេះ លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ការជួយគាំទ្រនិងការរួមវិភាគទាននីមួយៗរបស់បណ្ដាស្ថាប័ន អង្គភាពនិងបុគ្គល បានជួយទីក្រុងមានប្រភពធនធានបន្ថែមទៀតសម្រាប់អនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំង សំដៅសម្រេចបានភាពស៊ាំនៃ សហគមន៍ក្នុងពេលឆាប់ៗ នាំឲ្យជីវភាពរស់នៅវិលត្រឡប់ទៅរកភាពធម្មតាថ្មី។

គួរជម្រាបបន្ថែមទៀតថា គិតត្រឹមពេលនេះ មូលនិធិវ៉ាក់សាំងបង្ការប្រឆាំងកូវីដ ១៩ នៃទីក្រុងហាណូយ ទទួលបានការរួមវិភាគទានជាសាច់ប្រាក់ចំនួនជាង១៧៣០ពាន់លានដុង (ស្មើនឹងប្រមាណ៧៥លានដុល្លាអាមេរិក) និងការរួមវិភាគទានជាវ៉ាក់សាំងចំនួន ២,៥ លាន ដូស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top