• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយតំបន់នានារបស់កម្ពុជា


លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមលោក ចាយ ណាវុធ។ (រូបថត៖ TTXVN)
 

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue បានទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមលោក ចាយ ណាវុធ។ នៅជំនួបនេះ លេខា គណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue បានស្នើឲ្យ លោកឯកអគ្គរាជទូត ចាយ ណាវុធនិងស្ថានទូតកម្ពុជាបន្តជំរុញទំនាក់ទំនង សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍ រវាងប្រទេសទាំងពីរ ព្រមទាំងលោកបានសម្ដែងនូវក្ដីសង្ឃឹមថា ការដោះដូរ ពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជានឹងស្ដារឡើងវិញយ៉ាងឆាប់ៗ ក្រោយពីជម្ងឺ Covid-19 ត្រូវបាន រុញថយក្រោយផងដែរ។ លោក Vuong Dinh Hue ក៏មានគោលបំណងថា ប្រទេសកម្ពុជានឹង ជួយសម្រួលដល់សហគ្រាសនៃ ទីក្រុងហាណូយនិយាយដោយឡែកនិងប្រទេសវៀតណាមនិយាយរួមដើម្បីវិនិយោគនិង ធ្វើអាជីវកម្មនៅកម្ពុជាឲ្យបានរលូន តាមនោះរួមចំណែកក្នុង ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 
ជាការឆ្លើយតប លោកឯកអគ្គរាជទូត ចាយ ណាវុធ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នៃទីក្រុងហាណូយនាពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះការផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូន ចំពោះកម្ពុជាផងដែរ។ លោកឯកអគ្គរាជទូតបានសម្ដែងនូវក្ដីសង្ឃឹមថា នឹងមានឱកាសជួបជាមួយ ធុរជនរបស់ទីក្រុងហាណូយនិងប្រទេសវៀតណាម នៅកម្ពុជា ដើម្បីផ្ទៀងស្ដាប់បំណងប្រាថ្នាក៏ដូចជាគំនិតវិនិយោគ ធ្វើអាជីវកម្មរបស់បណ្ដាធុរជនវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top