04/06/2020 14:06 GMT+7 Email Print Like 0

ទីក្រុងហាណូយចែករំលែកបទពិសោធន៍ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19 ជាមួយទីក្រុងនានាជុំវិញពិភពលោក


ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung (ខាងស្តាំ) ចូលរួមកិច្ចប្រជុំអនឡាញថ្នាក់​អភិបាលក្រុងក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលសកលនៃទីក្រុងនានា ស្តីពីការរីករាលដាលជំងឺរាតត្បាត COVID-19
 

នាយប់​ថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិ ការ ប្រជាជនទីក្រុងហាណូយ លោក ​Nguyen Duc Chung បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អនឡាញ​ថ្នាក់​អភិបាល​ក្រុង​ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​ប្រជុំ​កំពូល​សកលនៃទីក្រុងនា នា ស្តីពីការរីករាលដាលជំងឺរាតត្បាត COVID-19។
 
កិច្ចប្រជុំ​នេះមានការចូលរួមរបស់តំណាងទីក្រុងចំនួន ៤២ នៅលើពិភពលោក ដែលត្រូវបាន​រៀបចំ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើមរបស់អភិបាលក្រុងសេអ៊ូល (កូរ៉េខាងត្បូង) លោក Park Won-soon។ នេះជាឱកាស​សម្រាប់​ទីក្រុង​នានានៅលើពិភពលោក ចែករំលែកនូវអ្វីដែលទីក្រុងបានធ្វើ ក៏ដូចជាមេរៀនដ៏មាន​តម្លៃអំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺរាតត្បាត  COVID-19 ផងដែរ។

នៅ​ឯកិច្ចប្រជុំនេះ អភិបាលក្រុងសេអ៊ូល (កូរ៉េខាងត្បូង) លោក Park Won-soon បានសម្តែងនូវបំណងប្រាថ្នា ចង់​បង្កើតបណ្តាញនៃកិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅលើពិភពលោក ដើម្បី​ចែក​រំលែក​និង​បង្កើត​លក្ខ​ខណ្ឌ​សម្រាប់​បង្កើតវិធានការឆ្លើយតបរួមគ្នានិងទាន់ពេលវេលា ជាមួយនឹងជំងឺឆ្លងថ្មីដែលកំពុងលេចឡើង។
 
ធ្វើការ​ចែករំលែកបទពិសោធន៍ជាមួយអភិបាលក្រុងនៅលើពិភពលោក ប្រធានគណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ លោក Nguyen Duc Chung បានឲ្យដឹងថា ទីក្រុងហាណូ​យបា​ន​អនុវត្តន៍​វិធាន​ការតាម​ដាន​ករណីសង្ស័យ​ឆ្លងឬប៉ះពាល់និងករណីឆ្លងវីរុស SARS-CoV-2 យ៉ាងលំអិតនិងឆាប់រហ័ស រួមទាំងចាត់​វិធាន​ការដាក់​នៅដាច់ដោយឡែកទាំងករណីប៉ះពាល់ផ្ទាល់ និងដោយប្រយោលផងដែរ។ ក្រៅពីនេះទីក្រុង​ហាណូយ​ក៏ផ្តល់ព័ត៌មាន​និងផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈនិងមានតម្លាភាពអំពីស្ថានភាពជំងឺ។ ប្រធាន​គណៈកម្មាធិការ​​ប្រជាជនទីក្រុងហាណូយបានអះអាងថា វិធានការយ៉ាងស៊ីជម្រៅនិងព្រមៗគ្នាទាំងនេះ គឺ ជាមូលដ្ឋាន​សំខាន់​សម្រាប់ជោគជ័យរបស់វៀតណាម និយាយរួម​និងទីក្រុង​ហាណូយ​និយាយ​ដោយឡែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង COVID-19។
 
នៅចុងបញ្ចប់​នៃកិច្ចប្រជុំនេះ បណ្តាប្រទេសដែលចូលរួមបានអនុម័តលើសេចក្តីថ្លែងការណ៍រួមទីក្រុងសេ អ៊ូល ស្តីពីសាមគ្គីភាព​និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងCOVID-19៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ