07/05/2020 12:10 GMT+7 Email Print Like 0

ទីក្រុងហាណូយ ដកបទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែកភូមិ Ha Loi ឃុំ Me Linh ស្រុក Me Linh


 ទីក្រុងហាណូយ ដកបទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែកភូមិ Ha Loi ឃុំ Me Linh ស្រុក Me Linh (រូបថត៖ TTXVN)
 

នាវេលា​ម៉ោង០ ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២០ ភូមិ Ha Loi ឃុំ Me Linh ស្រុក Me Linhទីក្រុង​ហាណូយ​ត្រូវ​បាន​ដក​បទ​បញ្ជា​ដាក់​ឲ្យនៅដាច់ដោយឡែក ក្រោយរយៈពេល ២៨ ថ្ងៃ។ ក្នុងចំណោមករណីឆ្លងជំងឺ COVID – 19 ចំនួន ១៣ នាក់ដែល​ត្រូវបានរកឃើញនៅភូមិ Ha Loi នោះ រហូតមកដល់ពេលនេះមាន ៣ នាក់ត្រូវបានប្រកាស ជាសះស្បើយ​ហើយ។ លោក Ta Quang Thai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Me Linh បានឲ្យដឹងថា៖
 
“ ទោះបីជា​បទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែកត្រូវបានដកចេញក៏ដោយ ប៉ុន្តែយើងខ្ញុំ​នៅតែចលនា​ដល់​ប្រជាជន​​កាត់​បន្ថយការធ្វើដំណើរ។ ទន្ទឹមនឹងនេះ មិន​ប្រមូលផ្ដុំមនុស្សច្រើន ដើម្បីប​ង្ការ ប្រយុទ្ធប្រឆាំង​ជំងឺរាត​ត្បាត​។ យើងខ្ញុំក៏បានលើកសំណើរដាក់ភូមិក្នុងស្ថានភាពគ្រោះអាសន្នថ្នាក់ទាប ដើម្បីសម្រួលដល់​ជីវភាព​​រស់​នៅធម្មតាវិញផងដែរ។
 
សូម​បញ្ជាក់ដែរថា គិតត្រឹមម៉ោង ៦ ថ្ងៃទី ៦ ខែឧសភា វៀតណាមនៅតែមានករណីឆ្លងជំងឺ COVID – 19 ចំនួន​ ២៧១ នាក់ដដែល។ ដូច្នេះ វៀតណាមមិនរកឃើញករណីឆ្លងថ្មីក្នុងសហាគមន៍ក្នុងរយៈបេល ២០ ថ្ងៃជាប់​ៗគ្នា​។ វៀតណាមបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យករណីឆ្លងជំងឺចំនួន២៣២ នាក់​ឲ្យ​ចាក​ចេញ​ពីមន្ទីរ​ពេទ្យ។ នាបច្ចុប្បនេះ មានករណីឆ្លងជំងឺចំនួន ៣៩ នាក់ កំពុងត្រូវបាន​សម្រាកព្យាបាល​នៅមណ្ឌល​សុខាភិបាល​មជ្ឈឹម​ និ​ងមូលដ្ឋាន។ អ្នកជំងឺភាគច្រើនមានសុខភាពល្អធ​ម្មតា៕

 

តាម V​OV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ