07/04/2020 11:30 GMT+7 Email Print Like 0

ទីក្រុងហាណូយបានចាត់វិធានការបន្ទាន់ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19


  រូបថតៈ VOV
 

គណៈកម្មាធិការ​ប្រជាជនទីក្រុងហាណូយបានដាក់ចេញនូវសេណារីយ៉ូប្រតិបត្តិការចំនួន ៣ ដើម្បីកាត់បន្ថយ​ការ​ខូច​ខាតដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ COVID-19 និងស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាធានា​សន្តិសុខ​សង្គម។ 

យោង​តាមសេណារីយ៉ូកំណើន របស់ប្រទេសទាំងមូល តាមស្ថានភាព​និង​លទ្ធផល​នៃ​វិស័យ​និង​ផ្នែក​មួយ​ចំនួន​ក្នុង​ត្រីមាស​ទី ១ បានសរឲ្យឃើញថា ទីក្រុងហាណូយបានកំណត់សេណារីយ៉ូ ប្រតិបត្តិការចំនួន ៣ ដើម្បីកាត់បន្ថយ​ការខូច​ខាតដែលបណ្តាលមក ពីជំងឺរាតត្បាត COVID-19។
 
ឈរលើមូលដ្ឋាននោះ គណៈកម្មាធិ ការប្រជាជន​ទីក្រុង​ហាណូយ​នឹង​ចេញ​ផ្សាយ​នូវផែន​ការសកម្មភាព​ដើម្បី​អនុវត្ត​ភារកិច្ចនិងដំណោះស្រាយបន្ទាន់ សំដៅជំនះការលំបាកសម្រាប់ផលិតកម្ម អាជីវកម្មនិង​ធានា​សន្តិសុខ​សង្គម​  ដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID-19។

ជាពិសេស កសាងផែនការថវិកានិងចំណាយថវិកាធានានូវលទ្ធភាព​និងឆ្លើយ​តបនឹងការធានា​សន្តិសុខ​សង្គម​ក្នុង​កំឡុងពេលមានរោគរាតត្បាត។ លោក Nguyen Duc Chung ប្រធានគណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ​បាន​មានប្រសាសន៍ថា៖ “យើងត្រូវយកចិត្តទុកដាក់លើការងារធានាសន្តិសុខសង្គម សម្រាប់ប្រជាជន​ដែល​​មាន​គុណូបការៈនិងអ្នកក្រីក្រ។ ស្នើឲ្យគ្រប់លំដាប់ ថា្នក់ បង្កើនការគៀរគរប្រភពកម្លាំង ដើម្បីរួមគ្នា​ជួយ​ឧបត្ថម្ភ​​នូវមុខ​សញ្ញាទាំង​អស់នេះ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ