08/06/2019 14:36 GMT+7 Email Print Like 0

ទីក្រុងហាណូយជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាមួយសហគ្រាសអ៊ីតាលី


 ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយលោក Nguyen Duc Chung ថ្លែងនៅពិធីនេះ
 

អាជ្ញាធរ​ទីក្រុងហាណូយ ជានិច្ចកាលយកប្រជាជននិង សហគ្រាសធ្វើជាមជ្ឈមណ្ឌល ហើយចាត់​ទុកភាព​ជោគ​ជ័យ​នៃ​សហគ្រាសគឺជា ភាពជោគជ័យនៃទីក្រុងដែរ

នាយប់​​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងឱកាសអបអរសាទរ “កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពី ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន​-អ៊ីតាលី” លើកទី៣ ទើបនឹងបានប្រព្រឹត្តទៅប្រកប ដោយជោគជ័យនៅទីក្រុងហាណូយនោះ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ ទីក្រុងហាណូ​យលោក Nguyen Duc Chung បានសង្កត់ធ្ងន់​ថា កិច្ចសន្ទនានេះ ​បាន​រួម​​ចំណែក​តភ្ជាប់កិច្ចសហប្រតិបតិ្តកា​រ រវាងដៃគូនានារបស់អាស៊ាននិង អ៊ីតាលី។  ជាពិសេស អាជ្ញាធរ​ទីក្រុង​ហា​ណូយ​ ជានិច្ចកាលយកប្រជាជននិង សហគ្រាសធ្វើជាមជ្ឈមណ្ឌល ហើយចាត់​ទុក​ភាព​ជោគ​ជ័យ​នៃ​សហគ្រាស​គឺជា ភាពជោគជ័យនៃទីក្រុងដែរ។ ដោយហេតុនេះ ទីក្រុងហាណូយជានិច្ចកាល ស្វាគមន៍និង​បង្ក​លក្ខណៈ​ងាយ​ស្រួលបំផុតសម្រាប់បណ្ដាដៃគូ សហគ្រាស អ៊ីតាលី និងអាស៊ាន មកស្វែងយល់អំពី​ឱកាស​សហប្រតិ​បតិ្តការ​វិនិយោគ​និង អភិវឌ្ឍប្រកបដោយចីរភាពនៅទីក្រុងហាណូយ។
 
ជាការឆ្លើយតប ​អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី ប្រធានសមាគមន៍អ៊ីតាលី-វៀត ណាមលោក Enrico Letta បានអះអាង​ថា កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីទំនាក់ទំនង សេដ្ឋកិច្ចអាស៊ាន-អ៊ីតាលី លើកទី៣នៅទីក្រុង​ហាណូយ​សម្រេច​បាននូ​វលទ្ធផល ដូចការទន្ទឹងរង់ចាំ។ លោកជឿជាក់ថា ការគាំទ្ររបស់ថ្នាក់ដឹកនាំទីក្រុងហាណូយ នឹងពង្រឹងជំនឿ​ជាក់ចំ​ពោះវិនិយោគិន​អ៊ីតាលីនិយាយ​ដោយឡែក​និង​វិនិយោគិន​បរទេស​និយាយ​រួមដើម្បី​មក​ដល់​ទីក្រុង​ហាណូយនា​អនាគត៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ