17/08/2019 11:22 GMT+7 Email Print Like 0

ទិវាបុណ្យបញ្ញាសិប្បនិម្មិតវៀតណាមឆ្នាំ ២០១៩ បានបើកនៅទីក្រុងហាណូយ


 ឧបនាយរដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងទិវាបុណ្យបញ្ញាសិប្បនិមិ្មតវៀតណាម ឆ្នាំ ២០១៩ (រូបថតៈ TTXVN) 
 

 លើ​ទូទាំងពិភពលោកនិងនៅវៀតណាមតែម្តង បញ្ញាសិប្បនិមិ្មត​ត្រូវ​បាន​ចាត់​ទុក​ថាជា​បច្ចេកវិទ្យា​ស្នូល​នៃបដិវត្តន៍​ឧស្សាហកម្ម​៤.០។ ហេតុដូច្នេះ ទិវាបុណ្យបញ្ញាសិប្បនិម្មិតវៀតណាមឆ្នាំ​ ២០១៩ ក្រោមប្រធានបទ ​“ជំរុញ​ខ្លាំងប្រព័ន្ធ​អេកូឡូស៊ីបញ្ញាសិប្បនិមិ្មត”​ ដែលត្រូវបាន​ក្រសួងវិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​រួមសហការ​ជាមួយ​ក្រសួង​ផែន​ការនិងវិនិយោគរៀបចំឡើ​ងនាថ្ងៃទី​​១៦ ខែសីហា ​នៅទីក្រុងហាណូយ ត្រូវបានរំ​ពឹងទុកថា នឹ​ងជំរុញការ​រីកសាយភាយនិងការអភិវឌ្ឍ​បច្ចេកវិទ្យាបញ្ញាសិប្បនិ​មិ្មត (AI) នៅវៀតណាម តាមរ​យៈការតភ្ជាប់​រវាង​វិទ្យាស្ថាន​ស្រាវជ្រាវនានា សាកលវិទ្យា​ល័យ សហគ្រាស សម្ព័ន្ធក្រុមហ៊ុន​បច្ចេកវិទ្យា ​star-up ទៅដល់​សហគមន៍​ AI ផង​ដែរ។
 
នៅឯពិធីបុណ្យនេះ​ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ បញ្ញាសិប្បនិមិ្មត​មិន​​ត្រឹម​តែជារឿងវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសេដ្ឋកិច្ច-សង្គមទៀតផង ដើម្បីនាំប្រទេស​វៀត​ណាម​អភិវឌ្ឍន៍​។ ធាតុពិតរបស់ AI  គឺអភិវឌ្ឍន៍សង្គមមួយប្រកបដោយសុវត្ថភាព ស៊ីវីល័យ ហើយគម្រោង​ការ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា AI ដូចជា៖ ទីក្រុងឆ្លាតវៃ ជួយសម្រួលការធ្វើដំណើរ ត្រួតពិនិត្យសន្តិសុខ ការពារលក្ខណៈ​សម្ងាត់របស់ព័ត៌មាន ដើម្បីបម្រើប្រទេសជាតិសម្បូររុងរឿង។
 
ឧបនាយករដ្ឋមន្ត្រី​ លោក Vu Duc Dam បានអំពាវនាវអោយមជ្ឈដ្ឋានយុវជន និងសហគ្រាសអោយរួមដៃគ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហាកើតមានឡើងដោយសារបច្ចេក វិទ្យាក្នុងប្រទេស។ បច្ចុប្បន្ននេះ វៀតណាម​គ្មាន​ជម្រើស​ណាមួយ​ក្រៅពីជំ​រុញការអភិវឌ្ឍបញ្ញាសិប្ប​និមិ្មតឡើយ ដោយ​សារចំណុច​ចាប់ផ្តើម​របស់វៀ​តណា​មស្ថិត​ក្នុង​កម្រិត​ទាប​ ហើយ AI គឺជាឱកាសដ៏ធំមួយដែលវៀតណាមត្រូវឆ្លៀត​យកអោយបានទាល់តែ​សោះ។​
 
សូមគូស​បញ្ជាក់ថា ទិវាបុណ្យបញ្ជាសិប្បនិមិ្មតវៀតណាមឆ្នាំ២០១៩ មានអត្ថន័យសំខាន់និងចាំបាច់ ដើម្បី​វៀត​ណាម​អាច​ចាប់ផ្តើម​ការអភិវឌ្ឍសហគម​ន៍ធនធានមនុស្ស អំពីបញ្ញាសិប្បនិមិ្មត ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​បញ្ហា​សិប្បនិមិ្មត​ ដើម្បីជួយឧបត្ថម្ភក្នុងការជំរុញបច្ចេកវិ​ទ្យា AI អោយមានការអភិវឌ្ឍលើគ្រប់វិស័យទាំង​អស់ និង​លើទូទាំង​ប្រទេស៕

 

តាមVOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ