04/09/2019 10:38 GMT+7 Email Print Like 0

ទិវាបុណ្យជាតិវៀតណាមនៅអាល់ហ្សេរី


ទិវាបុណ្យជាតិវៀតណាមនៅអាល់ហ្សេរី (រូបថត៖ vnanet.vn)
 

នារសៀល​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានរៀចំពិធីរំលឹកខួបលើកទី ៧៤ នៃ​ទិវា​បដិវត្តខែសីហា និងទិវាបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ -   ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩)។ ព្រឹត្តិការណ៍​​នេះទាក់ទាញការចូលរួមរបស់ភ្ញៀវអញ្ជើញចំនួន ៥០០ រូប ដែលរួមមានរដ្ឋមន្ត្រី និងមន្ត្រី​ជាន់​ខ្ពស់​អាល់​ហ្សេរី​​ជាច្រើនរូប បណ្ដាឯកអគ្គរដ្ឋទូតនិងតំណាងអង្គទូត អង្គការអន្តរជាតិជាច្រើនផងដែរ។

អញ្ជើញ​​ថ្លែង​នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បានសង្កត់​ធ្ងន់ទៅ​លើ​អត្ថន័យ​ជាប្រវត្តិសាស្ត្រនៃបដិវត្តខែសីហា ក៏ដូចជារំលឹកអំពីប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ក្នុងរយៈពេល ៧៤ ឆ្នាំ​កន្លង​ទៅ ជាមួយនឹងសមិទ្ធិផលដ៏សំខាន់ៗ ដែលវៀតណាមទទួលបានក្នុងបុព្វហេតុការពារឯករាជ្យជាតិ និង​អភិវឌ្ឍន៍​ប្រទេសជាតិក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសគឺបុព្វហេតុផ្លាស់ប្ដូរថ្មី និងការធ្វើ​សមាហរណកម្មអន្តរជាតិ ដ៏ទូលំទូលាយនាពេលបច្ចុប្បន្ន។
 
ក្នុង​ឱកាសនេះលោកឯកអគ្គរដ្ឋទូត Pham Quoc Tru និងរដ្ឋមន្រ្តីអាល់ហ្សេរីជាច្រើនរូប បានប្រគល់ គ្រឿង​អនុស្សវរីយ៍​ ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍ និងប័ណ្ណសរសើររបស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​វៀត​ណាម ជូនឥស្សរជនអាល់ហ្សេរីចំនួន ១៤ រូប ដែលបានចូលរួមចំណែកក្នុង​ការអភិវឌ្ឍ​ចលនា​សិក្សារៀន​សូត្រ និងហ្វឹកហាត់ក្បាច់គុណបុរាណវៀតណាមនៅ អាល់ហ្សេរី និងប្រទេសអាហ្វ្រិក​មួយចំនួន​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ