20/02/2021 19:39 GMT+7 Email Print Like 0

ទស្សនាវដ្តីជប៉ុន៖ វៀតណាមគឺជាចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២១

អត្ថបទសរសេរមួយរបស់លោកបណ្ឌិត Bui Manh Hung មានចំណងជើងថា “ជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ សេដ្ឋកិច្ចរបស់ វៀតណាមមានការអភិវឌ្ឍយ៉ាងអំណោយផល” ដែលបានចុះផ្សាយលើទស្សនាវដ្តី Security Anpo នៅខែមករាឆ្នាំ ២០២១ របស់ជប៉ុន បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកអានជប៉ុន។

អត្ថបទ “ជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ សេដ្ឋកិច្ចរបស់វៀតណាមមានការអភិវឌ្ឍយ៉ាងរលូន”


នៅដើមអត្ថបទបានបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ ១៩ កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់បណ្តាប្រទេសលើពិភព លោក ហើយប្រទេសជាច្រើនទទួលកំណើនសេដ្ឋកិច្ចអវិជ្ជមាន។ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២០ ទទួលបានកំណើនគួរឱ្យកត់សម្គាល់ គឺ ២,៩១% ហើយនៅឆ្នាំ ២០២១ ត្រូវបានព្យាករណ៍ថា នឹងបន្តស្ថិតក្នុងកម្រិតខ្ពស់និងក្លាយជាចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោកជាពុំខាន។

អ្នកនិពន្ធបានលើកហេតុផលបីយ៉ាងធ្វើឲ្យសង្គ្រាមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាមទទួលបានជោគជ័យ  នោះគឺៈ ការជឿជាក់ជាដាច់ខាតទៅលើការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម, ការគោរពយ៉ាងម៉ឺងមាត់តាមសំណើរនិងការណែនាំពីរដ្ឋាភិបាលដែលទាក់ទងនឹងការរាតត្បាត។ ម្យ៉ាងវិញទៀត ប្រជាជនទាំងមូលបានសាមគ្គីគ្នានិងមានការយល់ដឹងច្បាស់ពីគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺដ៏កាចសាហាវនេះ។ ដោយទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាត វៀតណាមបានដាក់ចេញនូវគោលនយោបាយនិងវិធានការមានប្រសិទ្ធភាពជាច្រើនដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ជាមួយនឹងសមិទ្ធិផលទាំងនេះវៀតណាមមានទំនុកចិត្តដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ ២០២១ និងក្លាយជាសេដ្ឋកិច្ចអភិវឌ្ឍន៍នៅប៉ុន្មានឆ្នាំខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ