16/08/2021 14:40 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំស.ប.បកូរ៉េ-រុស្ស៊ីផ្លាស់ប្ដូរសារទូរលេខអបអរសាទរក្នុងឱកាសទិវារំដោះឧបទ្វីបកូរ៉េ

ក្នុងសារទូរលេខអបអរសាទរដែលបានផ្ញើរជូនលោកប្រធានាធិបតី Putin កាលពីថ្ងៃទី១៥ ខែសីហា មេដឹកនាំស.ស.បកូរ៉េលោក Kim Jong-un បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានពូនជ្រុំពីជំនាន់មួយទៅជំនាន់មួយ ហើយលោកសង្ឃឹមថា ទំនាក់ទំនងនេះនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាឡើងដល់ទៅ “កម្រិតយុទ្ធសាស្ត្រថ្មីមួយ”។

មេដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីត (ស.ប.ប) កូរ៉េ លោក Kim Jong-un និងប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងជំនួបទ្វេភាគីនៅ Vladivostok កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ (រូបថត៖ AFP/VNA)


មេដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីត (ស.ប.ប) កូរ៉េ លោក Kim Jong-un និងប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងការប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងសារទូរលេខអបអរសាទរដែលបានផ្លាស់ប្ដូរទៅវិញទៅមកក្នុងឱកាសរំលឹកខួបលើកទី៧៦ទិវារំដោះឧបទ្វីបកូរ៉េឲ្យរួចផុតពីការទន្ទ្រានកាន់កាប់របស់ហ្វាស៊ីសជប៉ុនក្នុងសង្គ្រាមលោកលើកទី២ (១៥ សីហា ១៩៤៥ - ១៥ សីហា ២០២១)។ ក្នុងសារទូរលេខអបអរសាទរដែលបានផ្ញើរជូនលោកប្រធានាធិបតី Putin កាលពីថ្ងៃទី១៥ ខែសីហា មេដឹកនាំស.ស.បកូរ៉េលោក Kim Jong-un បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានពូនជ្រុំពីជំនាន់មួយទៅជំនាន់មួយ ហើយលោកសង្ឃឹមថា ទំនាក់ទំនងនេះនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាឡើងដល់ទៅ “កម្រិតយុទ្ធសាស្ត្រថ្មីមួយ”។

ប្រធានាធិបតីរុស្ស៊ីលោក Putin ក៏បានផ្ញើរសារទូរលេខអបអរសាទរជូនមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un ដែរ ក្នុងនោះសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ “កោតសរសើររាល់ការចងចាំអំពីទាហានកងទ័ពក្រហមនិងអ្នកស្នេហាជាតិស.ស.បកូរ៉េ ដែលបានលះបង់អស់មួយជីវិតដើម្បីសេរីភាពរបស់ស.ប.បកូរ៉េ”។ លោកប្រធានាធិបតីបានសម្ដែងជំនឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនឹងត្រូវបានជំរុញថែមទៀតតាមរយៈការអនុវត្តកិច្ចព្រមព្រៀងនៅកិច្ចប្រជុំកំពូលស.ស.បកូរ៉េ-រុស្ស៊ីឆ្នាំ ២០១៩នៅ Vladivostok។ លោកបានសង្កត់ធ្ងន់ថា ប្រការនេះនឹងចូលរួមចំណែកក្នុងការធានាសន្តិសុខនៅឧបទ្វីបកូរ៉េនិងតំបន់អាស៊ីភាគឦសាននិយាយរួម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ