• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋសភាវៀតណាមអបអរសាទរថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ឡាវ

នាថ្ងៃទី ១៥ មករា ក្នុងឱកាសដែលលោក Thongloun Sisoulith ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ  នីតិកាលទី ៦ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញផ្ញើរសារទូរលេខនិងផ្កាអបអរសាទរផងដែរ។

នៅក្នុងសន្និបាតមជ្ឈឹមលើកទី១ គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ បានបោះឆ្នោតជ្រើសតាំងលោក Thongloun Sisoulith ជាអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ  នីតិកាលទី ៦


នៅក្នុងសារទូរលេខបានចែងថា ការដែល លោក Thongloun Sisoulith ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ គឺបង្ហាញពីការជឿទុកចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល ក៏ដូចជាការចូលរួមវិភាគទានដ៏ធំធេងរបស់លោកសម្រាប់បុព្វហេតុបដិវត្តរបស់ឡាវ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តឡាវ ដោយលោក Thongloun Sisoulith ជាអគ្គលេខាបក្សនោះ ប្រជាជនឡាវនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើន ក្នុងកិច្ចការផ្លាស់ប្តូរថ្មី និងអនុវត្តន៍ប្រកបដោយជោគជ័យអនុវត្តនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត​លើកទី ១១ របស់បក្ស ក៏ដូចជាកសាងប្រទេសឡាវ សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យឯកភាព និងវិបុលភាពស្របតាមគោលដៅសង្គមនិយម។

ជាមួយគ្នានេះ បក្ស រដ្ឋនិងប្រជាជនវៀតណាមនឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាមួយបក្ស រដ្ឋនិងប្រជាជនឡាវ ដើម្បីថែរក្សានិងពូនជ្រុំជានិច្ចនូវចំណងមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវឲ្យកាន់តែអភិវឌ្ឍស៊ីជម្រៅ អនុវត្តជាក់ស្តែងនិងប្រសិទ្ធភាពលើគ្រប់វិស័យដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្ញើរសារទូរលេខអបអរសាទរចំពោះលោក Thongloun Sisoulith នាយករដ្ឋមន្រ្តី ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ; ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអបអរសាទរលោកស្រី Pany Yathotou ប្រធានរដ្ឋសភាដែលបានបន្តជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top