• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃបណ្តាប្រទេស MLC វាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធិផល​ក្នុង​កិច្ច​សហប្រតិបត្តិការមេគង្គ - ឡានឆាង

ថ្នាក់ដឹកនាំបណ្ដាប្រទេស MLC សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ ដែលទទួលបានក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ក្នុងការរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់។

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith  (កណ្ដាល) (រូបថត៖ TTXVN)


នាថ្ងៃទី ២៥ ខែសីហា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានដកស្រង់ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំកំពូល MLC ដែលបានចាត់ទុកថា ក្នុងស្ថានភាពឱនភាពសេដ្ឋកិច្ច ពិភពលោកនាបច្ចុប្បន្ននេះ ការធានាប្រភពអភិវឌ្ឍន៍សម្រាប់អនុតំបន់ទន្លេមេគង្គ - ឡានឆាងត្រូវបានចាត់ទុកថាជាអាទិភាពចម្បង។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែនបានអះអាងសារជាថ្មីនូវការសន្យាយ៉ាងខ្លាំងក្លាក្នុងក្របខ័ណ្ឌមេគង្គ - ឡានឆាង សំដៅកសាង“ សហគមន៍ចែករំលែកអនាគត ប្រកបដោយសន្តិភាព និងវិបុលភាព។

ទន្ទឹមនឹងនេះ នាថ្ងៃទី ២៥ ខែសីហា ដដេល ប្រព័ន្ធផ្សព្វផ្សាយឡាវបានផ្សាយព័ត៌មានជាច្រើនអំពី កិច្ចប្រជុំកំពូលមេគង្គ - ឡានឆាង (MLC) លើកទី ៣។  ថ្នាក់ដឹកនាំបណ្ដាប្រទេស MLC សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ ដែលទទួលបានក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ក្នុងការរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់។ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្ដាប្រទេសជាសមាជិក MLC ក្នុងការអនុវត្តន៍គម្រោងប្រភពធនធានមនុស្ស ព្រមទាំងវាយតម្លៃខ្ពស់ការលើកកម្ពស់យន្តការសហប្រតិបត្តិការក្នុងការគ្រប់គ្រង ទឹកពីថ្នាក់បច្ចេកទេសរហូត ដល់ថ្នាក់ក្រសួងផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top