• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃតំបន់សេដ្ឋកិច្ចសំខាន់ៗត្រូវការស្វែងរកដំណោះស្រាយសម្រាប់ការតភ្ជាប់ក្នុងតំបន់និងអន្តរតំបន់

នាព្រឹកថ្ងៃទី១៨ កក្កដា នៅទីក្រុង Da Nang នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹក​នាំ​ជាន់ខ្ពស់នៃខេត្ត ក្រុងនានាក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគកណ្ដាលនិងតំបន់ Tay Nguyen អំពីការអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺការបើក ចំណាយទុនវិនិយោគសាធារណៈ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)


ថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា តំបន់ភាគកណ្ដាលមានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ដែលទាក់ទាញវិនិយោគិនដោយមានសក្ដានុពលធំៗ ប៉ុន្តែមានគម្រោងការណ៍ជាច្រើន ដែលនៅតែមិនទាន់ត្រូវបានដាក់ឲ្យដំណើរការនៅឡើយ។ ចំពោះមុខ សភាពការណ៍ដែលបណ្ដាខេត្តភាគកណ្ដាលនិងតំបន់ Tay Nguyen មានកម្រិតបើកចំណាយទុនវិនិយោគយ៉ាងទាបនោះ លោកនាយករដ្ឋមន្រ្តីបាន លើកច្បាស់ថា៖

“រដ្ឋសភាបានប្រគល់សិទ្ធិជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាលដើម្បីដោះ ស្រាយបញ្ហាដែលយើងកំពុងប្រឈម។ ហេតុដូច្នេះ តំបន់ភាគកណ្ដាលក៏ត្រូវតែធ្វើឲ្យបានល្អជាងផងដែរ។ សំណួរបានចោតឡើងគឺ នាយកមន្ទីរគណៈ អចិន្រ្តៃយ៍ និងគណៈកម្មាធិការនានាធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហា ជំពាក់ជំពិននេះតែម្ដង”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យអង្គប្រជុំពិភាក្សាអំពី ការអភិវឌ្ឍទេសចរណ៍ក្នុងស្រុក បង្កើតឡើងគំរូថ្មីៗ ជំរុញការផ្ទេរប្ដូរឌីជី ថល កែទម្រង់រដ្ឋបាល ជំរុញសេវាកម្មរដ្ឋបាលសាធារណៈតាមអនឡាញ។ ទន្ទឹមនឹងនោះ គឺស្វែងរកដំណោះស្រាយសម្រាប់ការតភ្ជាប់ក្នុងតំបន់ អន្តរតំបន់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ កំពង់ផែ logistics ក្នុង នោះផ្តោតសំខាន់លើការកសាងខ្សែផ្លូវល្បឿនលឿនតាមឆ្នេរសមុទ្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top