18/01/2020 16:22 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលអញ្ជើទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់ប្រជាជននៅមូលដ្ឋាន

នារសៀលថ្ងៃទី ១៦ មករា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អមដោយក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យតេត ដល់គណៈ កម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូត ទោស័ក ២០២០។

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជូនពរបុណ្យតេតថ្នាក់ដឹកនាំខេត្ត Vinh Phuc

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ ចំពោះការដែល នាឆ្នាំកន្លងមក ខេត្ត Vinh Phuc សម្រេចបានទាំង ស្រុង នូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែលបានដាក់ចេញ។ ទន្ទឹមជាមួយគ្នានោះ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រ សើរឡើងនិងបានលើកកម្ពស់គួរអោយ​កត់​សម្គាល់។

ទាក់ទិននឹងទិសដៅភារកិច្ចនាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្តនៅតែបន្តតស៊ូក្នុងទស្សនៈយកឧស្សាហកម្មជាមូលដ្ឋានគ្រឹះ យោងតាមនោះ បង្កើតតម្លៃដើម្បីលើកកម្ពស់ឧស្សាហកម្មនិងវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនោះខេត្តគួរតែផ្តោតការយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធកសិកម្ម និង​កសាងជនបទថ្មី ក៏ដូចជា ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងសេវាកម្មជាដើម។

នាថ្ងៃដដែល ប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយចំនួន ២០០ កញ្ចប់ ដល់គ្រួសារក្រីក្រនិងប្រជា ជនដែលជួបការលំបាកនៅស្រុក Khoai Chau ខេត្ត Hung Yen៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ