06/09/2019 10:43 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមមូលដ្ឋាននានា

 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងវាយស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Son Tay 


នាព្រឹក​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​បវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ Thap Muoi នៃស្រុក Thap Muoi ខេត្ត Dong Thap។ អញ្ជើញ​ថ្លែង​ក្នុង​ពិធី​​ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា  លោកគ្រូ អ្នកគ្រូម្នាក់ៗ ត្រូវផ្តោតការ យក​ចិត្ត​ទុកដាក់ ចំពោះយុវជនជំនាន់ក្រោយ ដើម្បីសក្តិសមធ្វើជាលោកគ្រូ អ្នកគ្រូគំរូដែលមានវិជ្ជាជីវៈល្អ ជំនាញ​ពូកែ ហើយពិតជាជាគំរូ សម្រាប់សិស្សទាំងអស់គ្នាត្រាប់តាមផងដែរ។
 
ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា ២០១៩-២០២០ វិស័យ​អប់រំ​និង​បណ្តុះបណ្តាលទូទាំងប្រទេសត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ នូវគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ស្តីពី “បន្តផ្លាស់​ប្តូរ​ការគ្រប់គ្រងនិងលើកកម្ពស់គុណភាពអប់រំ”  ដើម្បីឆ្លើយតប​នឹងតម្រូវការ​នៃការអភិវឌ្ឍ​ប្រភពធន​ធាន​មនុស្សប្រកបដោយគុណភាព។ លោកស្រីប្រធានរដ្ឋសភា​ អញ្ជើញផ្តល់អនុសាសន៍ថា៖ ​“វិស័យ​ទាំង​មូល​ គប្បីបង្កើនផ្លាស់ប្តូរថ្មីការគ្រប់គ្រង និងកែលម្អគុណភាពអប់រំ តាមរយៈ ដំណោះស្រាយសមស្រប។ ម្យ៉ាងវិញ​ទៀត​ ត្រូវអនុវត្តវិធីសាស្ត្រលើកកម្ពស់គុណភាពអប់រំដោយព្រមៗគ្នា។ ជាពិសេសផ្តោតសំខាន់​លើការ​អប់​រំសីល​ធម៌ បុគ្គលិកលក្ខណៈ និងបំណិននៃការរស់នៅសម្រាប់និស្សិតផងដែរ។ យកចិត្តទុក​ដាក់​និង​វិនិយោគ​លើការ​អភិវឌ្ឍគ្រូបង្រៀននិងអ្នកគ្រប់គ្រងអ​ប់រំ។ ទន្ទឹមជាមួយគ្នានោះ ជំ​រុញការ​អនុវត្ត​បច្ចេក​វិទ្យាព័ត៌​មាន​ក្នុងការគ្រប់គ្រងការអប់រំនិងក្នុងការផ្លាស់ប្តូរថ្មី វិធីសាស្ត្របង្រៀននិងរៀន​នៅកម្រិត​អប់​រំ​នីមួយ​ៗ​”។​
 
ក៏នា​ព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅទីរួមស្រុក  Son Tay នៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួមនិងវាយស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Son Tay។
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះសមិទ្ធិផលដែលលោកគ្រូ អ្នកគ្រូនិង​និស្សិត​គ្រប់​ជំនាន់ទទួលបានក្នុងរយៈពេល ៦០ ឆ្នាំកន្លង មក។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ “ខ្ញុំចង់ប្រាប់​លោកគ្រូ អ្នកគ្រូ និងប្អូនសិស្សានុសិស្សថា នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រៅពីការបន្តបង្រៀន​មុខ​វិជ្ជា​វប្បធម៌​មក លោកគ្រូ អ្នកគ្រូត្រូវផ្តោតសំខាន់លើការបង្រៀនត្រូវក្រមសីលធម៌ របៀបរស់​នៅ​សម្រាប់​ប្អូនៗ​សិស្សា​នុសិស្ស។ បើការនិយាយចំគឺមានន័យថា បង្រៀនមនុស្ស។ ពោល គឺ មនុស្សត្រូវ​តែមាន​គុណ​ធម៌​និង​ទេពកោសល្យ​ដើម្បីអាចចូលរួមចំណែកកសាងប្រទេសជាតិ និងកសាងគ្រួសារប្រកបបដោយសុភមង្គល។ ហេតុដូច្នេះ បង្រៀន​អក្សរដែលមានសារៈសំខាន់ហើយ ប៉ុន្តែការបង្រៀ​នមនុស្ស បង្រៀនគុណធម៌ បង្រៀនរ​បៀប​រស់នៅ​ កាន់តែមានសារៈសំខាន់ជាងនេះទៅទៀត”។
 
ឆ្នាំសិក្សាថ្មី​មួយទៀតបានមកដល់ជាមួយលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នៅតាមសាលា​រៀន​នានា​ទូទាំង​ប្រទេស​។ ក្នុងឱកាសនេះ អគ្គលេខាបក្ស  ប្រធានរដ្ឋលោក Nguyen Phu Trong បានផ្ញើសារ អបអរសាទរ​និង​លើក​ទឹក​ចិត្តលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទូទាំងប្រទេស អោយប្រឡងប្រណាំងបង្រៀនល្អ រៀនសូត្រល្អ​សម្រាប់​ឆ្នាំ​សិក្សាថ្មីនេះផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ