ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិលើកទី ៤៣ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (2-12-1975 / 2-12-2018) នៅថ្ងៃទី១ ខែធ្នូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Ngan បានផ្ញើសារលិខិតអបអរសាទរជូនចំពោះអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនឡាវបដិវត្តន៍ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី Pany Yathotou ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong
និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith (រូបថត៖ vnanet.vn)
សារលិខិតមានខ្លឹមសារ៖
"យើងខ្ញុំពិតជាសប្បាយរីករាយយ៉ាងក្រៃលែងដែលបានឃើញថាក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមក ក្រោមការដឹកនាំដែលមានបញ្ញាភ្លឺស្វាងរបស់បក្សប្រជាជនបដិវត្តន៍ឡាវ រួមជាមួយស្មារតីស្នេហាជាតិនិងប្រពៃណីបដិវត្តន៍ដ៏រឹងមាំរបស់ខ្លួន ប្រជាជនឡាវបានពង្រីកកម្លាំងទាំងមូល យកឈ្នះលើការលំបាកនិងឧបសគ្គនិងទទួលបានជោគជ័យយ៉ាងធំធេងជាច្រើនក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ជាពិសេសក្រោយរយៈពេលជិត ៣ ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តនៃមហាសន្តិបាតលើកទី ១០ នៃបក្សបដិវត្តន៍ប្រជាជនឡាវស្ថានភាពខាងនយោបាយ-សង្គមនៅឡាវមានស្ថិរភាពជានិច្ច សន្តិសុខ និងការពារជាតិត្រូវបានរក្សា សេដ្ឋកិច្ចបន្តរីកលូតលាស់ជាវិជ្ជមាន វិស័យអប់រំ វប្បធម៌ និងសង្គមបានរីកចម្រើនយ៉ាងខ្លាំង ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជានិច្ច កិត្យានុភាពនិងឋានៈរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវត្រូវបានលើកកំស់នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
យើងខ្ញុំសូមអបអរសាទរជូនចំពោះសមិទ្ធផលដ៏សំខាន់ទាំងនេះ ហើយសូមជូនពរចំពោះប្រជាជនឡាវ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវដែលដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith នឹងបន្តទទួលបានជោគជ័យថ្មី និងធំធេងច្រើនថែមទៀត ក្នុងដំណើរការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្តិបាតលើកទី ១០ នៃបក្សប្រជាជនបដិវត្តន៍ឡាវនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ លើកទី ៨ នាដំណាក់កាលឆ្នាំ ២០១៦-២០២០ និងត្រៀមរៀបចំមហាសន្តិបាតបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយជោគជ័យ ឈានទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១១ និងកសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាព "៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ