• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភានិងការិយាល័យមជ្ឈឹមរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភូមិភាគកណ្ដាល


ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភានិងការិយាល័យមជ្ឈឹមរៃអង្គាសជួយឧបត្ថម្
ភប្រជាជនដែលរងគ្រោះដោយខ្យល់ព្យុះDoksuri 

នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ការិយាល័យមជ្ឈឹមបក្សបានប្រព្រឹត្តទៅកម្មវិធីរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅតំបន់ភូមិភាគកណ្តាលវៀតណាមដែលរងការខូចខាតដោយខ្យល់ព្យុះ​ Doksuri​ ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងមន្រ្តី បុគ្គលិកនៃការិយាល័យមជ្ឈឹមបក្សបានចូលរួមនិងរៃអង្គាសបានទឹកប្រាក់ចំនួនជាង ៤០០ លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជននៅតំបន់ភូមិភាគកណ្តាលជំនះពុះពារលើការលំបាក ស្តារផលិតកម្មឡើងវិញ និងស្ថិរភាពជីវភាពរស់នៅឡើងវិញយ៉ាងឆាប់ៗ។

ក៏ក្នុងថ្ងៃនេះដែរ ការិយាល័យរដ្ឋាភិបាល រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម និងស្ថាប័ននានាក៏បានរៀបចំកម្មវិធីរៃអង្គាសជួយឧបត្ថម្ភប្រជាជនរងឥទ្ធិពលដោយខ្យល់ព្យុះ Doksuri នៅភូមិភាគ​កណ្ដាលវៀតណាមផងដែរ។

ខ្យល់ព្យុះ Doksuri គឺជាព្យុះសង្ឃរាខ្លាំងបំផុតនៅតំបន់ភាគកណ្តាលក្នុងរយៈពេល ១0 ឆ្នាំកន្លងមកដោយបណ្ដាលអោយមនុស្ស ៩ នាក់ត្រូវស្លាប់និងមនុស្សជាង២១៥នាក់រងរបួស។ ព្យុះក៏បានបណ្តាលឱ្យមានការខាតយ៉ាងធ្ងន់ធ្ងរអំពីទ្រព្យសម្បត្តិដោយមានតម្លៃប្រហែលជាង១១ពាន់ពាន់លានដុងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top