• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមជួបសន្ទនាគណៈប្រតិភូក្រុមប្រឹក្សារដ្ឋទីក្រុងស៊ាងហៃ(ចិន)


ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមជួបសន្ទនាគណៈប្រតិភូក្រុមប្រឹក្សារដ្ឋទីក្រុងស៊ាងហៃ(ចិន)

​នាថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ គណៈប្រតិភូ​ក្រុមប្រឹក្សា​រដ្ឋ ទីក្រុង​ស៊ាង​ហៃ (ប្រទេស​ចិន) ដឹក​នាំដោ​យ​លោក Cong Ba Yi អនុប្រ​ធាន​ក្រុម​ប្រឹក្សារដ្ឋ ​​ទីក្រុង​​​ស៊ាង​ហៃ បានអញ្ជើញម​​កទស្សន​កិច្ច និង​ជួប​ធ្វើ​ការ​​ជាមួ​យ​​​គណៈកម្មាធិការ​​មជ្ឈឹម ​រណៈសិរ្ស​មាតុភូមិ​វៀតណាម​។ ​អ​នុប្រធានគ​ណៈ​កម្មាធិ​ការ​​មជ្ឈឹម ​រណៈសិ​រ្សមាតុ​ភូមិ​​​វៀត​​​ណាម​ លោកស្រី​ Bui ​Thi Thanh បានអញ្ជើញជួបសន្ទនា។ ថ្លែងមតិក្នុងជំនួប​ អនុប្រ​ធាន លោកស្រី Bui Thi Thanh បានសង្កត់ធ្ងន់ថា៖ ការអនុវត្តលិខិតអនុស្សា​រណះ​យោគយល់គ្នា ​ស្ដីអំពី​”ផែន​​ការ​សហ​ប្រតិ​បត្តិកា​ររវាង​គណៈ​កម្មាធិការ​​មជ្ឈឹម​រណៈ​សិរ្ស​មាតុភូមិ​វៀត​ណាម និង​គណៈកម្មាធិកា​រក្រុម​ប្រឹក្សា​រដ្ឋម​ជ្ឈឹម​ ចិន ដំណាក់​កាល ២០១៤-២០១៩” ត្រូវបានភាគីទាំងពីរសកម្មអនុវត្ត។ គណៈកម្មាធិការ​មជ្ឈឹម​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​នឹង​ធ្វើ​អស់​ពីកម្លាំងកាយចិត្ត ដើម្បីរក្សា ពូនជ្រុំអោយ​ចំណង​មិត្តភាព កិច្ចស​ហប្រ​តិបត្តិ​ការរ​​វាង​វៀត​ណាម និង​ចិន​អោយ​បាន​​រឹងមាំ​ជា​និច្ច​។
 
​រីឯ ប្រធានក្រុមប្រឹក្សារដ្ឋទីក្រុងស៊ាងហៃ មានគោលបំណងថា៖ នាពេល​ខាង​មុខនេះ ​ភាគី​ទាំងពីរបន្តជំរុញ​សកម្មភាព​ផ្លាស់​ប្តូរ​វប្បធម៌ រវាងប្រ​ជា​ជន​នៃប្រទេស​ទាំង ពីរ ហើយពី​នោះពង្រឹង​ថែមទៀតទំនាក់ទំនងជិ​តស្និទ្ធ រវាង​ប្រទេសទាំង​ពីរ​វៀត​ណាម-ចិន៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top