• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃ - គោលដៅគួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរវៀតណាម


 លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

ថ្នាក់ដឹក​នាំគណៈកម្មាធិការបក្សទីក្រុងហាណូយបើកកិច្ចប្រជុំពិភាក្សាអំពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម

នាព្រឹក​​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ គណៈកម្មាធិការបក្សទីក្រុងហាណូយ បានបើកកិច្ច​ប្រជុំសំ​ដៅវាយ​តម្លៃនូវ​ស្ថានភាព​បច្ចុប្បន្ន​និងពិភាក្សារកដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង ជាពិសេស​ក្នុង​បរិបទ​​ដែល​ជំងឺឆ្លង COVID-19 មានបម្រែបម្រួលកាន់តែស្មុគស្មាញ។
 
យោងតាម​សេណារីយ៉ូ របស់ទីក្រុង ប្រសិនបើជំងឺរាតត្បតនៅតែរងផល ប៉ះពាល់ និងអូសបន្លាយដល់ត្រីមាសទី ២ និងត្រី​មាសបន្តទៀតនោះ កំណើនសេដ្ឋកិច្ច របស់ទីក្រុងនៅឆ្នាំនេះ នឹងមិនសម្រេចបានផែនការ ៧.៥% ដូចដែល​បានដាក់ចេញនោះទេ។ យ៉ាងណាមិញ ទីក្រុងហាណូយបានដាក់ចេញនូវសេណារីយ៉ូ មួយចំនួន​ដើម្បី​ម្ចាស់​ការ​ ក្នុងការដោះស្រាយការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លេខាគណៈ​កម្មាធិការ​បក្ស​ទីក្រុង​ហាណូយ លោក Vuong Dinh Hue បានថ្លែងថា៖ “បំពេញគោលដៅសេដ្ឋកិច្ច-សង្គម មិនត្រឹម​តែធា​នា​ថា​ ទីក្រុងហាណូយបន្តបង្កើតការងារទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន ធានាប្រាក់​ចំណូល​របស់​ប្រជាជន​និង​ធានា​ថវិកាសម្រាប់ការវិនិយោគអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គម ​ធានានូវកិច្ចការ​ការពារ​ជាតិ​សន្តិសុខ​ និងសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំង ការថែរក្សានិង​ជំរុញកំណើន​សេដ្ឋកិច្ច​និង​ការប្រមូល​ថវិការបស់​ទីក្រុងហាណូយ ក៏រួមចំណែកដល់ការអនុវត្តគោលដៅ​សេដ្ឋ កិច្ច-សង្គមរបស់​ប្រទេស​ជាតិ​ទាំង​មូល​ទៀតផង”។
 
នៅក្នុងកិច្ច​ប្រជុំ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលត្រូវបានស្នើដោយមន្ទីរមុខងាររបស់ទីក្រុង នោះគឺ លើក​កម្ពស់គុណសម្បត្តិនៃវិស័យមួយចំនួនដែលមានឱកាសអភិវឌ្ឍន៍ឬរងផលប៉ះពាល់តិច តួចនៅក្នុងស្ថាន​ភាពជំងឺឆ្លងដូចបច្ចុប្បន្ន៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top