12/04/2020 15:26 GMT+7 Email Print Like 0

ថវិការចំនួន ៥៣០ ពាន់លានដុង សម្រាប់ជួយឧបត្ថម្ភខេត្តចំនួន ៨ នៅតាមតំបន់ដីសណ្ត ទន្លេ Cuu Long ដើម្បីការពារនិងប្រយុទ្ធប្រឆាំងគ្រោះរាំងស្ងួតនិងការជ្រាបចូលជាតិប្រៃ

ទឹកប្រាក់ចំនួន ៥៣០ ពាន់លានដុង សម្រាប់ជួយឧបត្ថម្ភខេត្តចំនួន ៨ ក្នុងតំបន់ដីសណ្តទន្លេ Cuu Long ដើម្បីអនុវត្តដំណោះស្រាយបន្ទាន់ គឺការពារនិងប្រយុទ្ធប្រឆាំងគ្រោះរាំងស្ងួត ការកង្វះទឹកនិងការជ្រាបចូលនៃជាតិប្រៃ។
 

ស្រូវជាង ៥.០០០ ហិកតានៅខេត្ត Ben Tre រងការខូចខាតដោយសារគ្រោះរាំងស្ងួតនិងការជ្រាបចូលជាតិប្រៃ


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ស្តីពីការផ្កល់ថវិការ សម្រាប់ការការពារនិងការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ការកង្វះទឹក និងការជ្រាបចូលនៃជាតិប្រៃនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ដែលមានទឹកប្រាក់ចំនួន ៥៣០ ពាន់លានដុង ពីទុនបំរុងថវិកាមជ្ឈិម សម្រាប់ឆ្នាំ ២០២០ ចំពោះ ខេត្តចំនួន ៨ ក្នុងតំបន់ដីសណ្តទន្លេ Cuu Long ដើម្បីអនុវត្តដំណោះស្រាយបន្ទាន់ គឺការពារនិងប្រយុទ្ធប្រឆាំងគ្រោះរាំងស្ងួត ការកង្វះទឹកនិងការជ្រាបចូលនៃជាតិប្រៃ។

អាស្រ័យហេតុនេះ មូលដ្ឋាននានា ត្រូវប្រើប្រាស់ប្រភពថវិការឧបត្ថម្ភដូចដែលបានលើកឡើងខាងលើ រួមទាំងថវិការរបស់មូលដ្ឋានផ្ទាល់ ក៏ដូចជាប្រភពស្របច្បាប់ផ្សេងទៀត ដើម្បីអនុវត្តន៍ជាបន្ទាន់នូវដំណោះស្រាយចំបាច់ ដើម្បីការពារនិងប្រយុទ្ធប្រឆាំងគ្រោះរាំងស្ងួត ការកង្វះទឹកនិងជ្រាបចូលនៃជាតិប្រៃ ដោយធានាតាមបទបញ្ញត្តិ ត្រឹមត្រូវតាមគោលគោលបំណង និងប្រកបដោយប្រសិទ្ធភាពផង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ