08/08/2019 11:07 GMT+7 Email Print Like 0

ត្រៀមរៀបចំសម្រាប់កម្មវិធីប្រទេសទាំងមូលរួមដៃដើម្បីជនក្រីក្រ


 ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN) 
 

 លោកឧ​​បនាយករដ្ឋមន្រ្តី បានស្នើអោយប្រើប្រាស់ប្រភពថវិកា ឧបត្ថម្ភដល់ជនក្រីក្រក្នុងឆ្នាំ២០១៩ ដើម្បី កសាង​ផ្ទះសម្បែងសម្រាប់ជនក្រីក្រ គ្រួសារមានគុណូបការៈ ថែទាំបុណ្យចូលឆ្នាំ ប្រពៃណីសម្រាប់ជនក្រីក្រ និង​រៀប​ចំ​​អាហារូបករណ៍សម្រាប់សិស្សានុសិស្សនិង និស្សិតក្រីក្រ ផងដែរ។

នា​ថ្ងៃ​ទី៧ ខែសីហា ឆ្នាំ​២០១៩ នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំសម្រាប់កម្មវិធី “ប្រទេស ទាំងមូល​រួម​ដៃ​ដើម្បី​ជន​ក្រីក្រ​” ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណៈ កម្មាធិការ​មជ្ឈឹម​ទទួល​បន្ទុក​កម្ម​វិធីគោលដៅជាតិ ដំណាក់កាល២០១៦-២០២០ បានស្នើអោយ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការ មជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាមសហការជាមួយគណៈកម្មាធិការទទួលបន្ទុក កម្មវិធីគោលដៅជាតិ បន្តយក​ចិត្ត​ទុក​ដាក់ដល់ការទទួលយកនិងប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនូវមូលនិធិមជ្ឈឹមដើម្បីជនក្រីក្រ។ លោក​ឧបនាយករដ្ឋមន្រ្តី បានស្នើអោយប្រើប្រាស់ប្រភពថវិកា ឧបត្ថម្ភដល់ជនក្រីក្រក្នុងឆ្នាំ២០១៩ ដើម្បី កសាង​ផ្ទះសម្បែង​សម្រាប់ជនក្រីក្រ គ្រួសារមានគុណូបការៈ ថែទាំបុណ្យចូលឆ្នាំ ប្រពៃណីសម្រាប់ជនក្រីក្រ និងរៀបចំអាហា​រូបករណ៍សម្រាប់សិស្សានុសិស្សនិង និស្សិតក្រីក្រ ផងដែរ។
 
កម្មវិធី “ប្រទេស​ទាំងមូលរួមដៃដើម្បីជនក្រីក្រ” នឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែតុលា ខាងមុខ សំដៅជួយ​ជ្រោម​ជ្រែង​ទិវា​ដើម្បីជនក្រីក្រវៀតណាមនិងសេកច្ដី អំពាវនាវរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលដែលថា “ប្រទេសទាំង​មូល​រួម​ដៃដើម្បី ជនក្រីក្រ-មិនបំភ្លេចនរណាម្នាក់នៅខាងក្រោយឡើយ”។ គិតដល់ដំណាច់ខែ កក្កដាឆ្នាំ២០១៩ មូលនិ​ធិម​ជ្ឈឹមដើម្បីជនក្រីក្រទទួលបានទឹកប្រាក់ជាង៤៣ពាន់ លានដុង (ស្មើរនឹង២លានដុល្លាអាមេរិ​ក)៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ