10/05/2019 00:01 GMT+7 Email Print Like 0

ត្រឹនយ៉ាងណាម (Tran Giang Nam) អ្នកបង្កើតឯតទគ្គកម្មទម្រង់រូបភាពមហាតូច

ការ​កែ​ច្នៃ​ ប្រមូលផ្តុំ​នូវទម្រង់​​រូបភាព​បំប្រួញ​​តូច​​​ ​​ហាក់​ដូចជា​​​មិន​មែន​​ឆ្ងាយ​ចំពោះ​អ្នក​ទី​ក្រុង​ហូជីមិញ​​ តែចំពោះ​​​ទម្រង់​រូបភាពមហា​​តូច​​​​ សុទ្ធ​ដូច​បេះ​បិទនឹង​រូបភាព​​​ដើម​ ជាមួយ​ទំហំ​គិត​ដោយ​មី​លី​មែត្រ​ និង​ កម្រិត​ពិបាកខ្ពស់​​ គឺមានតែ​បង​ត្រឹន​យ៉ាង​ណាម​ (Tran Giang Nam) និង ​សិប្បករ​មួយ​​ចំនួនតិច​​​នៅ​វៀតណាម​​ អាច​​​​បំពេញ​ការ​ងារនេះបាន​។​ ក្នុង​អំឡុងពេល​​១៥​​ឆ្នាំ​ អត់ធ្មត់​​ប្រដេញ​​តាម​ការងារ​នេះ បង​ត្រឹន​យ៉ាង​ណាម​ (Tran Giang Nam) បង្កើត​បាន​កម្រង​ទម្រង់​រូបភាព​មហា​​តូច​ “ពិសេស​ និង​ ប្លែក​" ​ជិត​៤០០ រូបភាព បាន​​ទទួល​ស្គាល់​ជា​អ្នក​បង្កើត​ឯតទគ្គ​កម្ម​​​នៃ​ស្នាដៃ​មហាតូចនេះ​​។​

 ផ្តើម​ចេញពី​វិស័យ​រចនា​ក្រាហ្វិក​ បង​ត្រឹង​យ៉ាង​ណាម​ (Tran Giang Nam) ក៏មិនអាច​ចាំបាន​ថា ​ខ្លួន​បាន​បំពេញ​មុខ​របរ​​ឆ្វេង (ការងារ​ខុស​ពីមុខ​ជំនាញ​)​ ​​ធ្វើ​នូវ​ទម្រង់​រូបភាព​មហាតូច​នេះ​ កាល​​ពេល​ណា​ឡើយ​។ បង​សំណេះសំណាល​៖ “កាល​ពី​វ័យ​កុមារ​ ខ្ញុំ​ចូល​ចិត្ត​នូវ​ប្រដាប់​លេង​ទម្រង់​រូបភាពណាស់​​។ ឆ្នាំ​២០០០​ ខ្ញុំ​បាន​ទៅ​ទស្សនា​តាំងពិព័រណ៍​ទម្រង់​រូបភាព​មហាតូច​ នៃ​សិប្បករ​ជនជាតិ​រុស្ស៊ី​ ហើយ​ចាប់ពីពេល​នោះ​មក​ កើត​គំនិត​បង្កើត​កម្រង​ទម្រង់រូបភាព​​មហាតូច​ ជាមួយនឹង​រថយន្ត​បុរាណ​ និង​ សត្វ​ល្អិត​”។​​​​​​​​​

ខណៈ​នោះ​ បង​ត្រឹន​យ៉ាង​ណាម​ (Tran Giang Nam) នៅ​ផ្តោត​អារម្មណ៍​​លើ​​មុខរបរ​ជំនាញ​​គឺ​រចនា logo ​ នៅ​ពេល​លំហែ​ ទើប​បង​ស្រាវ​ជ្រាវ​ធ្វើ​ទម្រង់​រូបភាព​ ដើម្បី​​​បំពេញ​ចំណូល​ចិត្ត​ ហើយ​គ្រាន់​ចាត់ទុកនេះ​ជាមុខ​​របរ​​ឆ្វេង​។ ប៉ុន្មាន​ឆ្នាំ​ថ្មី​នេះ បង​យ៉ាង​ណាម (Giang Nam) បាន​​​ប្តូរ​មក​មុខ​របរ​ធ្វើ​ទម្រង់​រូបភាព​មហាតូច​នេះ​តែ​ម្តង សម្រាប់​អាជីវកម្ម​លើ​បណ្តាញ​អ៊ីន​ធើ​ណែត​។ “​អតិថិ​ជន​របស់​ខ្ញុំ​ ចម្បង​ជា​ជន​បរទេស​ ក្នុង​នោះ​ភាគ​ច្រើន​ជា​ជនជាតិ​​ជប៉ុន​ ពីព្រោះ​ពួក​គាត់​មាន​ទម្លាប់​ចូល​ចិត្ត​​ប្រមូល​ផ្តុំ​​នូវស្នាដៃ​​សិប្បកម្ម​ ទាម​ទារ​​ភាព​ហ្មត់​ចត់​ និង ថ្វី​ដៃ​” អ្នក​បង្កើត​ឯតទគ្គកម្ម​​ចែក​រំលែក​យ៉ា​ង​នេះ​។​

 


 បង​ត្រឹន​យ៉ាង​ណាម​ ​(Tran Giang Nam) ជាមួយនឹង​ចំណូល​ចិត្ត​ច្នៃ​នូវ​ទម្រង់​រូបភាព​មហាតូច​។


 វត្ថុធាតុ​ សម្រាប់​ធ្វើ​ទម្រង់​រូបភាព​ រួម​មាន​​​ទង​ស្ពាន​ បន្ទះ​ស្ពាន​ស្តើង​តូច​។


ឧប​ករ​ណ៍​សម្រាប់​ធ្វើ រួម​មាន​​ដង្កាប់​ ឈើ​គាប​ កន្រ្តៃ​ កាំ​បិត​ជាដើម​។


 ច្បាប់​ពង្រាង​បាន​បង​យ៉ាង​ណាម​ (Giang Nam) វិភាគ​ហ្មត់​ចត់​ លើ​ស្នាម​គំនូស​នីមួយ​ៗ​។


 ដើម្បី​ច្នៃ​នូវ​ទម្រង់​រូបភាព​​មហាតូច​ ត្រូវ​ផ្តោ​តអារម្មណ៍​ខ្ពស់​។​


 ផ្ចិត​ផ្ចង់​ ប្រុង​ប្រយត្ន លើ​គ្រឿង​​លម្អិតនីមួយ​ៗ​​។​


 បង​យ៉ា​ងណាម (Giang Nam) ​​ប្រុង​ប្រយត្ន​លើ​គ្រឿង​​លម្អិតនីមួយ​ៗ​​
ដើម្បី​ផ្សំ​​គ្រឿង​លម្អិតសម​​​​ត្រូវ​នឹង​គ្នា​។



 បង​យ៉ា​ងណាម (Giang Nam) ​​ប្រុង​ប្រយត្ន​លើ​គ្រឿង​​លម្អិតនីមួយ​ៗ​​
ដើម្បី​ផ្សំ​​គ្រឿង​លម្អិតសម​​​​ត្រូវ​នឹង​គ្នា​។

 

បងត្រឹន​យ៉ាង​ណាម​ (Tran Giang Nam) ចែក​រំលែក​ ធ្វើ​ទម្រង់​រូបភាព​មហាតូច​ ​បង់​ពេល​វេលាច្រើន​ រហ័ស​បំផុត​រយៈពេល​៣ខែ  ជូន​កាល​ឡើង​ដល់​១ ឬ​២ឆ្នាំ​ ទើប​ធ្វើ​សម្រេច​។ ស្នាដៃ​នីមួយ​ៗ​ ត្រូ​វឆ្លង​កាត់​ច្រើន​ដំណាក់កាល​ ទាម​ទារ​អ្នក​ធ្វើ​ត្រូវ​ផ្ចិត​ផ្ចង់​​នូវ​លើ​​គ្រឿង​លម្អិត​នីមួយ​ៗ​ ចាប់ពី​កាត់​ រូស​ ខ្នាត់​ ស្វែងរក​វត្ថុធាតុ​សមស្រប់​ បង្កើត​​គ្រឿង​លម្អិត​ បន្ទាប់​មក​តំឡើង​ លាប​ពណ៌​ រៀប​ចំ​បរិបទ​ជុំវិញ​ជាដើម​។

វត្ថុធាតុ​សម្រាប់​ធ្វើ​ទម្រង់​រូបភាព​ ច្រើន​ជា​ខ្សែ​ស្ពាន​ ដែក​ថែប​ សៀគ្វីអគ្គិសនី អាចម៍​រណា​ និង​ composite។ សម្ភារ​នេះ​បានមកពីឧបករណ៍​​​គ្រឿង​ម៉ាស៊ីន​ចាស់​ៗ​។ ភាគ​ច្រើន​សុទ្ធ​ជា​ “សំរាម” ដែល​អ្នក​ដទៃ​មិន​ប្រើប្រាស់​ ប៉ុន្តែ​ឆ្លងកាត់​បាទ​ដៃទាំង​គូ​ដ៏ប៉ិន​ប្រសប់​ និង​ កែវភ្នែក​ទាំង​គូ​ដ៏មុត​ថ្លា​របស់​បង បាន​ក្លាយ​ជា​ផលិត​ផល​ពិសេស​ មាន​តម្លៃ​។ ក្រៅ​ពី​នោះ បង​នៅ​ប្រើ​ប្រាស់​​​ទាំង​មាស ប្រាក់​ ទីតាន​ និង​ គ្រឿង​អាលង្ការ​​ថ្លៃ​ផ្សេង​ៗ ដើម្បី​បង្កើត​ស្នាដៃ​​វិចិត្រ​ មាន​តម្លៃ​ខ្ពស់​ តាម​លិខិត​កក់ទំនិញ​របស់​អតិថិជន​។​

បង​ត្រឹន​យ៉ាង​ណាម​ (Tran Giang Nam) ច្នៃ​បាន​ស្នាដៃ​​​​វាស់​ដោយ​មីឡី​មែត្រ​ជិត​៤០០​គ្រឿង​ ក្រោម​ប្រធាន​បទ​ដូចជា៖ រថយន្ត​បុរាណ យន្ត​ហោះ សត្វ​លម្អិត​ និង សកម្មភាព​ប្រចាំថ្ងៃ​។ ស្នាដៃ​​នីមួយ​ៗ​នេះ ពេល​កត់​ទិញ​តែង​មាន​តម្លៃ​ជាង​៤​លាន​ដុង​​ (ប្រហែល​ ២០០​​ដូល្លា​អាមេរិក​)។ ស្នាដៃ​ថ្លៃ​បំផុត​​​របស់​បង គឺ​រថយន្ត​បុរាណ​ BMW - R51 (ផលិត​ឆ្នាំ​១៩៥៤) បាន​លក់​ជាមួយនឹង​តម្លៃ​៧០​លានដុង (ប្រហែល​៣.​០០០​ដូល្លាអាមេរិក​)​។

អ្នក​បង្កើត​​ឯតទគ្គកម្ម​ឱ្យដឹងថា៖ ជាមួយនឹង​គំរូ​ថ្មី ឬ​ពេល​អនុវត្ត​ដំណាក់​កាល​តំឡើង​ បង្កើត​រូប​រាង​ផលិតផល​ គឺត្រូវការ​ទីកន្លែ​ងធ្វើការ​ស្ងប់​ស្ងាត់​ ជៀស​វៀង​បែក​អារម្មណ៍​ បន្ទប់​ជិត​ខ្យល់​។ បងយ៉ាង​ណាម (Giang Nam)​សំណេះសំណាលថា​​ “​ខណៈ​បន្ទប់​ហប់​ក្តៅ​ ញើស​ជោគ​អាវ​​ ខ្ញុំក៏មិន​ហ៊ាន​បើក​បង្ហា​រ​ផង ជៀស​​វាងខ្យល់​​​បក់​ហើរ​​ស្នាដៃ​។ ពេល​បាត់​គ្រឿង​លម្អិត​មួយ​ណា​ គឺត្រូវ​ធ្វើ​សាឡើង​វិញ​ជាមិនខាន​”។​



 ទម្រង់​រូបភាព​រថយន្ត​ vespa បុរាណ​។​


 ទម្រង់​រូបភាព​​អ្នក​ឱស​​​ស៊ីកក្លូ​។​


 ទម្រង់​រូបភាព​​ទោចក្រ​យានយន្ត​។​


 ទម្រង់​រូបភាព​​ឡាន​តុក​ៗ​


 ទម្រង់​រូបភាព​​ហ្វូង​ស្រ​មោច​មហាតូច​។​


 ទម្រង់​រូបភាព​​បង្ហាញ​ពី​ការ​ប្រឡង​រត់​ម៉ារ៉ាតុង​ កំពុង​រត់ទឹក​​ផ្តាច់​ជាន់ទី​​។


 ទម្រង់​រូបភាព​​បង្ហាញ​ពី​នាវា​ចោរ​សមុទ្រ​ ក្នុង​ភាពយន្ត​ចោរ​ប្លន់​សមុទ្រ​ Caribe។​


 ទម្រង់រូបភាព​យន្ត​ហោះ​មហាតូច។


 ទម្រង់​រូបភាព​យន្តហោះ​ ​សម្រេច​ដល់​កម្រិត​វិចិត្រ​។​


ទម្រង់​រូបភាព​វត្ត​សសរមួ​យ​។

 

ការ​ច្នៃ​នូវ​​ទម្រង់​រូបភាព​មហាតូច​នេះ​ ទាម​ទារ​ជាង​មាន​ភាព​អត់​ធ្មត់​ ផ្ចិត​ផ្ចង់​ និង សមត្ថភាព​ប្រមាណអំពី​​​​អត្រា​ខ្ពស់​។ ​ហេតុនេះ​ហើយ​ មនុស្ស​ជាច្រើន​បរាជ័យ​បន្ទាប់ពី​តាម​រៀន​របរបាន​ប៉ុន្មាន​សប្តាហ៍​​​។ បងត្រឹន​យ៉ាង​ណាម​ (Tran Giang Nam)​ ឱ្យ​ដឹង​ថា៖ អាទិទេព​ប្រទាន​ជូន​បង​មាន​ភ្នែក​ទាំង​គូ​មុតថ្លា​ ពេល​ច្នៃ​មិន​ចាំបាប់​ពឹង​កញ្ចក់​​ពង្រីក​  តែ​នៅមើល​​ឃើញ​ច្បាស់​​​គ្រឿង​លម្អិត​​​តូច​​បំផុត​។ តាម​បង​ ការ​សំឡឹង​ដោយ​ភ្នែក​ពិត​ គឺច្បាស់​បំផុត​ ពីព្រោះ​​នឹង​​មិន​​បះទង្គីច​រាំងស្កាត់​ដោយ​​ឧបករណ៍​​ជំនួយ​ ដូចជា​ចំណុះ​របាំង​។​ ហេតុនេះ រាល់​ស្លាក​ស្នាម​គ្រឿង​​លម្អិត​​​នៃ​ទម្រង់​រូបភាពប្រាកដ​ប្រជា​​ ដូច​សភាព​ដើម​ មិន​ខុស​រង្វាស់​​។ ដោយ​ការ​​ព្យាយាម​ ហត្ថកម្ម​ខ្ពស់​ មិន​​ពឹង​ផ្អែក​លើ​​ម៉ាស៊ីន​បច្ចេកទេស​ ​បង្កើត​ឡើង​បាននូវ​រូប​ភាព​ខុសប្លែក​ រវាង​ស្នាដៃ​​របស់បង​យ៉ាង​ណាម​ (Giang Nam)​ និង​ផលិតផល​មហាតូច​របស់​​​ជាងដទៃ​​លើ​ពិភពលោក​។​

​បង​ត្រឹន​យ៉ាង​ណាម​ (Tran Giang Nam)​ បំណង​ចង់​ច្នៃ​ច្រើ​ន​ទម្រង់​រូបភាព​ផ្សារ​ភ្ជាប់​នឹង​ជីវភាព​រស់​នៅ​ វប្បធម៌ ​នៃ​ជនជាតិ​វៀតណាម​ ដូចជា​រូបភាព​​កង់​ស៊ីកក្លូ​ អាវផាយ​វៀតណាម​ មួក​ស្លឹក​ ប្រជាកសិករ​ច្រូត​ស្រូវ​ រែក​អម្រែក​ ឬ​សំណង់​ស្ថាបត្យកម្ម​គំរូ​។ ពីព្រោះ​ បង​ចង់​រក្សា​ និង​ ឧទ្ទេសនាម​ដល់​មិត្ត​ភក្តិ​អន្តរជាតិ​ នូវ​លក្ខណៈ​សម្រស់​ស្រស់​ស្អាត​នៃ​ភូមិស្រុក​ តាមរយៈ​ស្នាដៃ​មហាតូច​ដ៏វិចិត្រ​នេះ​៕​

 

អត្ថបទ៖ ង្វៀន​ឡឹន​ ថុងហាយ​
 


បណ្តាអត្ថបទបានផ្សាយ