• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រីមាសទី ១ ឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិ​មកកាន់​វៀតណាម​ ថយ​ចុះ​ជាង ១៨%

ត្រីមាសទី ១ ឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមទទួលបានជិត ៣,៧ លាននាក់ពោលគឺថយចុះជាង ១៨% បើប្រៀប ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងខែមីនាឆ្នាំ ២០២០ បានថយចុះជាង ៦៣,៨% បើប្រៀងធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ទៅមិញ ដោយសារផលប៉ះពាល់នៃជំងឺឆ្លង Covid-19។ ជាទូទៅត្រីមាសទី ១ ឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមទទួលបានជិត ៣,៧ លាននាក់ពោលគឺថយចុះជាង ១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 នេះ ខេត្ត ក្រុងនានាបានផ្អាកជាបណ្ដោះអាសន្នការទទួលភ្ញៀវ ព្រមទាំងបិទសកម្មភាពមិនចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ដោយប្រព្រឹត្តយ៉ាងរស់រវើកក្នុងរយៈពេលបីថ្ងៃ ទីវាបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ឆ្នាំ២០២៦ បានបញ្ចប់នៅយប់ថ្ងៃទី២៨ ខែមិថុនា នៅសង្កាត់ផានរ៉ាង ខេត្តខាញ់ហ័រ ដោយបញ្ចប់ជួរសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍វិសេសវិសាល របស់ជនជាតិចាមមកពីខេត្ត និងទីក្រុងចំនួន៧នៅទូទាំងប្រទេស។

Top