តំបន់សេដ្ឋកិច្ចស្នូល Bac Bo តភ្ជាប់និងសហប្រតិបត្តិការជាមួយគ្នាដើម្បីអភិវឌ្ឍន៍
នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចស្នូល BacBo ២០១៦។ តំបន់សេដ្ឋកិច្ចស្នូល Bac Bo រួមមានខេត្តនិងទីក្រុងចំនួន៧ រួមមាន៖ ហាណូយ Hai Phong, Quang Ninh, Hai Duong, Hung Yen, Vinh Phuc និង Bac Ninh។ នៅទីនេះ លេខាធិការគណៈកម្មាធិការបក្ស ទីក្រុងហាណូយ លោក Hoang Trung Hai បានអោយដឹងថា៖ នាពេលកន្លងទៅ រដ្ឋធានីហាណូយនិងគ្រប់ខេត្តក្រុង នៅក្នុងតំបន់បានបង្កើនសកម្មភាពតភ្ជាប់ សហប្រតិបត្តិការ ហើយទទួលបានលទ្ធផលជាក់ស្ដែងមួយចំនួនដូចជា៖ ការវិនិយោគពាណិជ្ជកម្មឧស្សាហកម្ម កសិកម្មសុខាភិបាល រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅតំបន់និមួយៗ រួមចំណែកចូលក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិ។
នៅទីនេះដំណាងក្រសួងស្ថាប័ន និងតំបន់មួយចំនួនបានចាត់ទុកថា៖ ត្រូវបង្កើនការតភ្ជាប់តំបន់ កែលំអបរិយាកាសអាជីវកម្ម បន្តជំរុញខ្លាំងការទាក់ទាញទុនវិនិយោគពីបរទេស(FDI) អោយសមស្របជាមួយដំណើរការធ្វើសមាហរណកម្ម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម