• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់នានានៅវៀតណាមខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយទឹកជំនន់យ៉ាងឆាប់ៗ

ភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃកន្លងមកបណ្ដាលឲ្យតំបន់ជាច្រើនៅវៀតណាមទទួលរងការខូចខាតយ៉ាងធ្ងន់​ធ្ងរ​ ហើយកិច្ចការជំនះពុះពារលើផលវិបាក ដោយទឹកជំនន់បង្កឡើងនៅតំបន់ទាំងនោះ កំពុងត្រូវបានអនុវត្តន៍យ៉ាងប្រញាប់ ប្រញាល់។

ទឹកជំនន់បង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ភាគខាងជើងវៀតណាម


នៅខេត្ត Son La ភាគខាងជើងវៀតណាម មានផ្ទះប្រមាណជាង១ពាន់៥រយ ខ្នងដែលត្រូវរងផលប៉ះពាល់។ ទំហំផ្ទៃដីដាំស្រូវ ដំណាំដើមឈើហូបផ្លែ និងស្រះទឹកចិញ្ចឹមត្រីដែលត្រូវទឹកជំនន់កួចយកទៅបាត់គឺ៩៦០ហិកតា។
សាលារៀនចំនួន១១និងសំណង់វារីអគ្គីសនីចំនួន៤៥ក៏ត្រូវរងការខូចខាតផងដែរ។ នៅខេត្តក្រុងផ្សេងនានាដូចជាខេត្ត Yen Bai និងទីក្រុង Dien Bien ទឹកជំនន់ក៏បង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលឡើងដល់ទៅរាប់រយពាន់លានដុងផងដែរ។

ចំពោះមុខស្ថានភាពនោះ តំបន់ទាំងនោះបានចលនាគ្រប់កម្លាំង ដើម្បី ជំនះពុះពារលើផលវិបាក ជម្លៀសក្រុមគ្រួសារដែលបាត់បង់ផ្ទះសម្បែង ព្រមទាំងដោះស្រាយការបាក់ស្រុតដីដែលកើតមានឡើងនៅខ្សែផ្លូវនានា ដើម្បីធានាសុវត្ថិភាព ចរាចរណ៍។ លោក Bui Minh Hai នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្ត Dien Bien បានឲ្យដឹងថា៖

“យើងខ្ញុំកំពុងបញ្ជាណែនាំបណ្ដាឃុំស្រុកផ្តោតទៅលើការដោះស្រាយនៅហ្នឹងកន្លែង ចលនាគ្រប់កម្លាំងចូលរួម​ជួយ​ឧបត្ថម្ភប្រជាជនក្នុងការជំនះពុះពារលើផលវិបាក ធានាសុវត្ថិភាពចរាចរណ៍ ការពារសាលារៀនសម្រាប់ប្អូនៗសិស្សា នុសិស្សនាថ្ងៃបើកឆ្នាំសិក្សាថ្មី”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top