• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់នានាទូទាំងប្រទេសផ្តល់ជំនួយដល់ខេត្ត Bac Giang ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩

ថ្នាក់ដឹកនាំទីក្រុង Da Nang បានជូនដំណើរក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាដែលធ្វើដំណើរទៅជួយខេត្ត Bac Giang ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ danang.gov.vn)
 

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ក៏បានរៀបចំពិធីជូនដំណើរក្រុមគ្រូពេទ្យ ដែលធ្វើដំណើរទៅជួយខេត្ត Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ វេជ្ជបណ្ឌិត Nguyen Tan Hung ប្រធានក្រុមគ្រូពេទ្យបានសំណេះសំណាលថា៖ “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានដឹកនាំក្រុមទៅជួយឧបត្ថម្ភខេត្ត Bac Giang ហើយយើងទាំងអស់គ្នាតែងតែរៀបចំខ្លួនរួចជាស្រេច។  ដោយទឹកចិត្តស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមកនាគ្រាលំបាករបស់ទីក្រុង Da Nang យើងសង្ឃឹមថា អាចជួយខេត្ត Bac Giang ជៀសផុតពីជំងឺរាតត្បាតបានឆាប់។ ហើយយើងខ្ញុំក៏សង្ឃឹមថា យើងអាចបំពេញភារកិច្ចដែលបានប្រគល់ជូនក៏ដូចជាឈ្នះជំងឺរាតត្បាតនៅខេត្ត Bac Giang ជាពុំខាន”។

មុននោះ ក្រសួងសុខាភិបាល ក្រសួងនគរបាលនិងក្រសួងការពារប្រទេស  ក៏បានបញ្ជូនកម្មាភិ បាល អ្នកជំនាញ គ្រូពេទ្យនិងគិលានុបដ្ឋាយិការាប់ពាន់នាក់ ទៅកាន់តំបន់ជាចំណុចក្តៅ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាជនក្នុងការទប់ស្កាត់ការឆ្លងរាលដាល។ ប្រាក់រាប់ពាន់លានដុងជាសាច់ប្រាក់ និងសំភារៈសុខាភិបាលត្រូវបានបញ្ជូនទៅខេត្ត Bac Giang ដើម្បីជួយការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top