03/02/2020 11:29 GMT+7 Email Print Like 0

តំបន់នានាទូទាំងប្រទេសបង្ការនិងទប់ទល់យ៉ាងសកម្ម​ជាមួយជំងឺរលាកផ្លូវដង្ហើម​ដែលបណ្តាល​ពីវីរុសកូរ៉ូណាថ្មី (nCoV)​


 តំបន់នានាទូទាំងប្រទេសបង្ការនិងទប់ទល់យ៉ាងសកម្មជាមួយជំងឺរលាកផ្លូវដង្ហើមដែលបណ្តាលពីវីរុសកូរ៉ូណាថ្មី (nCoV)
 

លេខាគណៈ​កម្មាធិការបក្សខេត្ត  Lai Chau លោក Giang Pao My អមដោយក្រុមការងារ ទើបបានចុះ​ធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំស្រុកព្រំដែន  Phong Tho និងបានចុះត្រួតពិនិត្យកិច្ចការ ការពារនិង​ទល់​ទល់​ជាមួយ​ការ​ជំងឺ​រលាក​ផ្លូវដង្ហើម nCoV  នៅតាមតំបន់ព្រំដែន នៅ ឃុំ Huoi Luong និងឃុំ Ma Ly Pho។ 

នៅតាម​កន្លែងទាំងនេះ លោកលេខាគណៈកម្មាធិ ការបក្សខេត្ត Lai Chau បានស្នើដល់ អាជ្ញាធរមូលដ្ឋាន ត្រូវពង្កើន​បន្ថែមទៀត នូវការបង្ការ និងទប់ទល់នឹងរោគរាតត្បាត ដោយចាត់តាំងអ្នកយាម ២៤/២៤ ម៉ោង រួមទាំងចេញ​របាយការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពជំងឺក្នុងតំបន់ទៀតផង។
 
 នៅឯខេត្ត Tuyen Quang ផ្នែកសុខាភិបាល​ខេត្តបាន​បង្កើត​និងរក្សាក្រុម​ឆ្លើយតបយ៉ាង​ឆាប់​រហ័ស ចំពោះ​រោគ​​រាតត្បាត​នេះ។ ម្យ៉ាងវិញទៀត ខេត្តបានត្រៀមខ្លួនជាស្រេច ជួយសង្គ្រោះបន្ទាន់ក្នុងតំបន់ ក៏ដូចជា ព្យាបាល​អ្នកជម្ងឺនៅ​ពេលចាំបាច់។ លោក Hoang Manh Hung នាយកមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្ត Tuyen Quang បានអោយដឹងថា៖ “ផ្នែកសុខាភិបាលបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រ ជា ជនខេត្ត រៀបចំ​ការ​​ប្រជុំនិងចាត់តាំងភារកិច្ចដល់ផ្នែកនិងស្រុកជាក់លាក់។ ទន្ទឹមជាមួយគ្នានោះ តាម​ដាន​ជាប់​ករណីកម្ម​ករ​ដែល​ត្រឡប់មកពីធ្វើការនៅបរទេស ជាពិសេសធ្វើការនៅចិនតែម្តង។ ម្យ៉ាងវិញទៀត គ្រប់គ្រង​និង​តាម​ដានជាប់ ចំពោះអ្នកដែលទាក់ទង់ជាមួយអ្នកផ្ទុកជំងឺ”។
 
រីឯ​នៅខេត្ត Dak Lak គណៈកម្មាធិការបក្សខេត្ត Dak Lak បាន​ចេញ​សារាច​រណែនាំស្តីពី​ការបង្កើន​កិច្ចការពារ​និង​ទប់ទល់​ជំងឺរាតត្បាតនេះនៅទូទាំងខេត្ត។ សារាចរណែនាំនេះ បានស្នើអោយមូលដ្ឋាននានា ធ្វើការផ្សព្វ​ផ្សាយ​​បន្ត ដើម្បីឱ្យប្រជាជនអាចយល់បានត្រឹមត្រូវពីហានិភ័យពីវីរុសកូរ៉ូណានិងវិធានការបង្ការ ទប់ទល់​នឹង​ជំងឺ​។ នៅពេលមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ដកដង្ហើមខ្លី មនុស្ស​គ្រប់​គ្នាត្រូវ​ទៅមន្ទី​រពេទ្យ​ភ្លាមៗ​មួយ​រំពេច​ ហើយត្រូវជូនដំណឹងឱ្យបានពេញលេញនូវការធ្វើដំណើររបស់ខ្លួនជាមួយបុគ្គលិកសុខាភិបាល ដើម្បី​ទទួល​យក​នូវ​វិធីដោះស្រាយសមស្រ​ប៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ