• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តួនាទីរបស់ប្រធានអាស៊ានឆ្នាំ២០២០៖ ការទទួលខុសត្រូវនិងកាលានុវត្តភាពរបស់វៀតណាម


 អនុរដ្ឋមន្រ្តីការបរទេសវៀតណាម អគ្គលេខាធិការគណៈកម្មាធិការ ជាតិអាស៊ានឆ្នាំ២០២០លោក Nguyen Quoc Dung (រូបថត៖ TTXVN) 

 នៅខាងក្រៅពិធីបង្ហាញមុខនិងសម័យប្រជុំលើកទី១  គណៈកម្មាធិការ​ជាតិ ​អាស៊ានឆ្នាំ២០២០​ ដែល​បាន​ប្រព្រឹត្ត​ទៅកាលពី​ថ្ងៃទី២៤ ខែធ្នូ នៅរដ្ឋ​ធានី ហាណូយ អនុរដ្ឋមន្រ្តីការបរ​ទេសវៀតណាម អគ្គលេខាធិការ​គណៈ​កម្មាធិការ​ ជាតិអាស៊ានឆ្នាំ២០២០​លោក Nguyen Quoc Dung បានឆ្លើយសម្ភាសន៍រប​ស់ អ្នកសារព័ត៌មាន​ស្ដីពីខ្លឹម​សារសំខាន់ៗមួយចំនួននាពេលដែលវៀតណាមកាន់ តំ​ណែងជាប្រធានអាស៊ានឆ្នាំ២០២០។
​ 
អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា ការទទួលខុសត្រូវ របស់​វៀត​ណាម​គឺត្រូវសម្រេច​អោយបានល្អ​នូវភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងរក្សាសន្ទុះ​រីកចម្រើនរបស់អាស៊ានផងដែរ។ អ្វីៗដែល​អាស៊ាន​ សម្រេចបាន គឺវៀតណាមនឹងពង្រី​កបន្ថែមទៀត ហើយជំរុញការកសាង​សហ គមន៍​អាស៊ាន​អោយ​បាន​រឹងមាំជាងមុន។ ក្រៅពីនោះ​ វៀតណាមត្រូវដឹកនាំដើម្បី​ អោយអាស៊ាន​មិន​ត្រឹម​តែខ្លាំង​មាំមួន​ខាង​ផ្ទៃក្នុង​ប៉ុណ្ណោះទេ​ ថែមទាំងបង្កើន កិត្យានុភាព​ តួនាទីនៅក្នុង​តំបន់ ក៏ដូច​ជារួមចំណែក​ទៅក្នុងការ​យកចិត្ត​ទុក​ដាក់ រួ​មរបស់ពិភពលោកទៀតផង។ នេះក៏ជាកាលានុវត្ត​ភាព​ដើម្បីវៀត​ណាម បង្ហាញ អោយឃើញ​នូវការ​ធំដឹង​ក្ដីរបស់​ខ្លួន ដោយពង្រី​កសមត្ថភាពក្នុងការដឹងនាំ សហ​គមន៍អាស៊ាន​ ព្រមទាំងជា​កាលានុវត្តភាព​ដើម្បីវៀត​ណាម​ផ្សព្វផ្សាយរូប ភាពរបស់ខ្លួនទៅកាន់​ពិភពលោក ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top