06/09/2019 16:56 GMT+7 Email Print Like 0

តា ណាមឡុង (Ta Nam Long) និង ស្នាដៃយកជំនះលើករូងល្អាងភ្នំវៀតណាម

ធ្វើ​ដំណើរ​តាម​​បង ​តា ណាម​ឡុង (Ta Nam Long) ​បាន​​ដិ​តដាន​ស្នាម​ជើង​នៅ​លើ​រូង​ល្អាង​ភ្នំ ចាប់តាំងពី​ដើមប្រភព​មាតុភូមិ​គឺ​លុង​គូ​ (Lung Cu) (ខេត្ត​ហាយ៉ាង​ - Ha Giang) រហូតដល់​ជ្រូយ​សមុទ្រ​កាម៉ៅ (Ca Mau)​​។ មកដល់​សព្វថ្ងៃ​ បងឡុង (Long) ​​បាន​​យក​ជំនះ​ប្រកបដោយ​ជោគ​ជ័យ​ លើករូង​​ល្អាង​ភ្នំ​ធំ​ និង ពោរពេញ​អាថ៌កំបាំង​​ទាំង​៣០ ​​​របស់​វៀតណាម​ ក្នុង​នោះ​មានរូង​​ល្អាងភ្នំ​​ដែល​​តិច​នរណាម្នាក់​ មាន​សមត្ថភាព​បោះ​ជំហាន​ទៅ​ដល់​​ដូច​ជារូង​​ល្អាង​យុកណាន (Doc Nan) រូងល្អាង​ឌៀ​ងុក​ (Dia Nguc) រូង​ល្អាង​អ៊ុង (Ong) ​ជាដើម​។​

មាន​ចំណូល​ចិត្ត​មួយ​មិន​ដូចអ្នក​ដទៃ​​

មាន​កំណើត​កើត​ក្នុង​គ្រួសារ​នៅ​ក្រុង​ហាណូយ​ មាន​ប្រពៃណី​របរ​វេជ្ជសាស្រ្ត​​​ ធ្លាប់​​ជាប់​​ចំណាត់ថ្នាក់​ខ្ពស់​​ដាច់​គេ​ នៅ​សកល​វិទ្យាល័យ​​វេជ្ជសាស្រ្ត​​ហាណូយ​។ ប៉ុន្តែ​​​បញ្ចប់​ការសិក្សា​បង ឡុង (Long) ​ទៅ​ធ្វើការ​​​ក្នុង​វិស័យ​បច្ចេកវិទ្យា​ និង ផ្តល់​ចំណូល​ចិត្ត​ទាំងស្រុង​មកលើ​ការរុក​រក​រូង​​ល្អាងភ្នំ។ ជាមួយ​នឹង​សមត្ថភាព​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ស្ទាត់​ជំនាញ​ បងឡុង (Long) ​អាន​ឯកសារនៅ​​លើ​​អ៊ីនធើ​ណែត​​ដោយ​ខ្លួន​ឯង​ និង តភ្ជាប់​ជាមួយ​សមាគមរុក​រក​រូង​​ល្អាង​ភ្នំ​​អន្តរជាតិ​ ដើម្បី​សិក្សា​​បទពិសោធន៍​ និង បំណិន​។​

ជា​អ្នក​ធ្លាប់​សិក្សា​ផ្នែក​វេជ្ជសាស្រ្ត​ បងឡុង (Long) ​​បាន​ហាត់​សុខភាព​ដូចជា​កីឡាករ​​ហែលទឹក​ម្នាក់​ ដើម្បី​អាច​ឆ្លងកាត់​រូង​ល្អាងទឹក​​ថ្លា​ត្រជាក់​ដល់​​ឆ្អឹង​ ឬ ឆ្លងកាត់​ជ្រោះ​ទឹក​ហូរ​ខ្លាំង ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​បំផុត​នៃរូង​​ល្អាង​ភ្នំ​​។ បងឡុង (Long) ​អាច​ព្យាបាល​​របួស​ដោយ​ខ្លួន​ឯង​ រួម​ទាំង​អ្នក​រួម​ដំណើរ​ពេល​ជួប​ប្រទះ​គ្រោះថ្នាក់តាម​​ដង​ផ្លូវផងដែរ​​។​

ចាប់​ពី​បទពិសោធន៍​​នៃ​អ្នក​ដើរ “​ផ្សង​ព្រេង”​ តាម​បណ្តោយ​ទឹក​ដី​ រួច​ក្លាយជា​អ្នក​រុក​រករូង​​ល្អាងភ្នំ​ម្នាក់​​​ បង​ឡុង (Long) ​បាន​ផ្តល់​គំនិត​ដល់​មិត្ត​យុវវ័យ​ជាង​​៣.០០០​នាក់​ ដែល​​ចំណូល​ចិត្ត​ស្រឡាញ់​ខាង​វិស័យ​នេះ បង្កើតជា​សមាគម​​​រុក​រករូង​​ល្អាង​ភ្នំ​​វៀត​ណាម​។ នេះជា​អង្គការ​​ស្មគ្រ​ចិត្ត​ គ្មាន​ប្រាក់​ចំណូល​ ជាទីកន្លែង​​សម្រាប់​សមាជិក​​រៀនយក​​ដោយ​ខ្លួន​ឯង​ ចែក​រំលែក​​បទពិសោធន៍​ ជួយ​គ្នាទៅវិញទៅ​មក​ រួម​សាមគ្គី​ ដើម្បី​អាច​ប្រព្រឹត្តទៅ​ដំណើរ​រុក​រករូង​​ល្អាង​ភ្នំ​យូរ​ថ្ងៃ​។​



តា ណាម​ឡុង​ (Ta Nam Long) និង គ្រឿង​​ការពារ​ ដែល​​បង​ប្រើប្រាស់​ក្នុងដំណើរ​យក​ជំនះ​លើ​​រូង​ល្អាង​​ភ្នំ​​វៀតណាម​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


 បងតា ណាម​ឡុង​ (Ta Nam Long) ​ពេល​​ទើប​​បាន​​សង្គ្រោះ​ បន្ទាប់ពី​ពីរ​ថ្ងៃ​នៅក្រោម​​រូង​ល្អាង​កុង​ណឿក​ (Cong Nuoc) ខេត្ត​ឡាយចូវ​ (Lai Chau) ជា​ទីកន្លែង​ចាត់ទុក​ជារូងល្អាង​ភ្នំ​ជ្រៅបំផុត​វៀតណាម​។ រូបថត៖ ឯក​សារ



បាតដៃបង ​តា ណាម​ឡុង​ (Ta Nam Long) ​នឹង​​ស្នាម​របួស​ ក្រោយ​ពីការ​​ធ្វើ​ដំណើរ​រុក​រករូង​​ល្អាង​​ភ្នំ​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង

 

យក​ជំនះ​លើ​ស្នាដៃ​​

រួម​ជាមួយ​នឹង​សមាគម​រុក​រករូង​ល្អាង​ភ្នំ​វៀតណាម​ បងឡុង (Long) ​បាន​ដិតដាម​ស្នាម​ជើងនៅ​លើ​រូង​ល្អាង​​ភ្នំ​សួយ​កាន​ (Suoi Can) ខេត្ត​ថាញ​ហ្វ័រ (Thanh Hoa)​​។ បងឡុង (Long) ​​បាន​ដើរ​​ឆ្លង​កាត់​ភ្នំ​ជាច្រើន​ ធ្វើដំណើរ​​ទ្វារមួយ​​ដើរ​ចេញ​ទ្វារ​មួយ​​​ នៅ​​​ឃុំ​ផ្សេងៗ​​ចម្ងាយ​ពីទី​នោះ​​ជិត​១៥​គី​ឡូ​ម៉ែត្រ​។ បងឡុង (Long) ​រួម​នឹង​មិត្ត​៤នាក់ ​ដែលបាន​ធ្លាប់​ឆ្លង​កាត់​៣៦​ម៉ោង​ យក​ជំនះលើ​​ជាន់​​រូង​ល្អាង​​ដៀ​​ងុក​ (Dia Nguc) ឃ្លាន​​​​រងាផង​ ត្រាំ​ខ្លួន​ក្រោ​មទឹក​ល្អាង​ជាដើមផង​​ បងឡុង (Long) ​ក៏យក​ជំនះ​ប្រកប​ដោយ​ជោគ​ជ័យ​​លើ​រូង​ល្អាង​ហុត (Hut) ខេត្ត​ឡាវ​កាយ​ (Lao Cai) ជា​ទីកន្លែង​​​មាន​ទ្វារ​​ទឹកមួយ​​ហូរខ្លាំង​​ ធ្លាប់តែកួច​យក​ផ្ទះប្រជាជន​​រាប់សិប​ខ្នង ​​ហើយ​ជា​​ទីកន្លែង​​ដែល​ក្រុម​រុករក​​បរទេស​ ធ្លាប់ត្រូវ​ជាប់​គាំង​នៅទីនេះ​៤ថ្ងៃ​ ទើប​ធ្វើ​ដំណើរ​ចេញ​រួច​។​

នា​ឆ្នាំ​២០១៦ បងឡុង (Long) ​រួមនឹង​ក្រុមមិត្ត​អនុវត្ត​ការរុក​រក​រូង​ល្អាង​កុង​ណឿក​ (Cong Nuoc) មាន​​កម្រិត​ជម្រៅ​៦០០​ម៉េត្រ​ តាម​ទិ​សត្រង់​ចុះទៅខាង​ក្រោម​ រួម​មាន​​៖ ១៤ជាន់ ស្ថិតនៅ​ភូមិ​​ជូសាយ​ភិន (Chu Xai Phin) ឃុំ​ឡាន​ញីថាង (Lan Nhi Thang) ស្រុក​ភុង​ធរ (Phong Tho) ខេត្តឡាយ​ចូវ (Lai Chau)​។ រូង​ល្អាងភ្នំ​ ​បាន​យក​ជំនះ​ប្រកបដោយ​ជោគ​ជ័យ ​ដោយ​អ្នក​រុករក​ជនជាតិបែលហ្ស៊ិក​ នៅ​ឆ្នាំ២០០២។ រូង​ល្អាង​​កុង​ណឿក (Cong Nuoc) ​បាន​​វាយតម្លៃ​ជា​រូង​ល្អាងភ្នំ​​ជ្រៅ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។ ពេល​​យក​ជំនះ​មក​លើ​រូង​ល្អាងភ្នំ​​នេះ បងឡុង​ (Long) ត្រូវ​ធ្លាក់​ពី​កម្ពស់​ជិត​៥០ម៉ែត្រ ​ចុះទៅ​រូង​ល្អាង​ភ្នំ​ជ្រៅ ដេក​​សន្លប់​នៅ​ក្រោម​រូង​​ល្អាងភ្នំ​​នោះពីរថ្ងៃ​។ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ បាន​ធ្វើ​ឱ្យ​បង​​ត្រូវ​បាក់​ឆ្អឹង​ភ្លៅ​ របួស​ឆ្អឹង​ខ្នង​ កជើង​ខាង​ស្តាំ​ភ្លាត់​សន្លាស់ឆ្អឹង ​ត្រូវ​ដាំ​ដោយ​ដែក​វិស​១៩ដើម​ និង ដែក​ទីតាន​៣​បន្ទះ​ ខួង​ចូល​ឆ្អឹង​ខ្នង​និង​ឆ្អឹង​ភ្លៅ​។ បន្ទាប់ពីពី​រឆ្នាំ​ ដោយ​ស្មារតី​រឹង​មាំ​ ហាត់​ពត់​មិន​​ឈប់​ឈរ​ បងឡុង ​(Long) បាន​ស្តារសុខភាព​ឡើង​វិញ ​ហើយ​បន្តដំណើរ​រុក​រក​ខ្លីថ្ងៃ​។​

ការ​ធ្វើ​​ដំណើរ​រាប់​រយ​លើក​ រុក​រក​រាប់​រយទី​កន្លែង អស់​រយៈ​​​​ជិត​១០​ឆ្នាំ​  បងឡុង​(Long)  ទទួលបាន​ឃ្លាំង​​ឯកសារ​កម្រ​មួយ​ គឺ​រូបថត​​រាប់ពាន់​សន្លឹក​ វីដេអូ​ចំណាប់​អារម្មណ៍​​រាប់រយ​ភាគ ដែល​​បាន​កត់ត្រា​នូវ​ទិដ្ឋភាព​រូង​ល្អាងភ្នំ​ ដែល​អ្នក​ផលិត​ភាព​​យន្ត​ អ្នក​​ថតរូប​ជំនាញ ​​ក៏ពុំមាន​ឱកាស​អនុវត្ត​ឡើយ​។ នេះ​ក៏ជា​ឯកសារ​កម្រ​សម្រាប់​​សមាគម​រុករក​រូ​ងល្អាង​ភ្នំ​វៀតណាម​ និង វិទ្យាស្ថាន​​ភគព្ភសាស្រ្ត​រ៉ែ​​។



 ទង​ថ្ម​ក្នុង​រូង​ល្អាង​ភ្នំ​ដុង​ឡាច​ (Dong Lach) ខេត្ត​ថាញ​ហ្វ័រ (Thanh Hoa)​​។ រូបថត៖ ឯកសារ


 អណ្តូង​មេឃ​​ក្នុង​រូង​ល្អាង​ហុត​ (Hut) ខេត្ត​សើនឡា (Son La)។ រូបថត៖ ឯកសារ​


 តា ណាម​ឡុង (Ta Nam Long) ក្បែរ​អាចុត​សិលា​រាប់​ពាន់​ឆ្នាំ ​នៅ​រូង​ល្អាង​ហុត (Hut) ខេត្ត​សើន​ឡា ​(Son La)...។ រូបថត៖ ឯកសារ


 ... តោង​ខ្សែចុះ​ទៅរូង​ល្អាង​ជ្រៅ​២០ម៉ែត្រ​ នៅ​​​រូង​ល្អាងវ៉ាង​ (Vang) ខេត្ត​ហ្វ័រ​ប៊ិញ​ (Hoa Binh)។ រូបថត៖ ឯកសារ​


 ...​ នៅមុខ​ទ្វារ​រូង​ល្អាង​ធឹម​ភី (Tham Phay) ខេត្ត​បាក់កាន (Bac Kan)។ រូបថត៖ ឯកសារ​


 តា ណាម​ឡុង (Ta Nam Long) រួមនឹង​ក្រុម​រុករក​ទៅ​ដល់ទីបំផុត នៃ​រូងល្អាង​ហ្វៀន (Huyen) ខេត្ត​ថៃង្វៀន​ (Thai Nguyen)។ រូបថត៖ ឯកសារ​


តា ណាម​ឡុង (Ta Nam Long) នៅ​រូង​ល្អាង​បាន​ម៉ា (Ban Ma) រួមនឹង​​ក្រុម​រុករក​ជនជាតិ​បែល​ហ្ស៊ីក​​ និង អាល្លីម៉ង​ ក្នុង​ដំណើរ​ស្រាវជ្រាវ​ស្វែងរក​ប្រភព​ទឹក នៅ​ស្រុក​​​ដុង​វ៉ាន (Dong Van) ខេត្ត​ហាយ៉ាង (Ha Giang) ​...​។ រូបថត៖ ឯកសារ


 ...​ និង​តោង​ខ្សែ​ចុះទៅ​រូង​ល្អាងជ្រៅ​៣០ម៉ែត្រ​ នៅ​​រូង​ល្អាង​ណាភុង (Na Phong) ខេត្ត​បាក់កាន (Bac Kan)​។ រូបថត៖ ឯកសារ​


 តា ណាម​ឡុង​ (Ta Nam Long) និង មិត្ត​រួម​ដំណើរ​ស្វែង​រក​ផ្លូវ​ក្នុង​រូង​ល្អាង​សាខាវ (Sa Khao)​ ខេត្ត​ថៃ​ង្វៀន​ (Thai Nguyen)។ រូបថត៖ ឯកសារ​

 

សព្វថ្ងៃ​ បងឡុង​ (Long) ប្តេជ្ញាចិត្ត​អនុវត្ត​គម្រោងការ​មួ​យ​ ខាង​មណ្ឌល​ទេសចរណ៍​ទឹក​ជ្រោះ​ក្តៅ​ នៅខេត្ត​ឡាយ​ចូវ​ (Lai Chau) ​ដើម្បី​តថូបនីយកម្ម​​​កន្លែង​ទេសចរណ៍​ឧត្តមភាព​មួយ ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ បំផុត​គឺសមាគម​​រុករក​រូង​ល្អាង​​ភ្នំ​វៀ​តណាម​ បានសម្រេចធ្វើ​ដំណើរ​មួយ​​នៅតាម​​ភូមិសាស្រ្ត​ពាយព្យ​​ ដ៏​ចំណាប់​អារម្មណ៍​៕


នា​ឆ្នាំ​២០១៥​ តា ណាម​ឡុង (Ta Nam Long) ជា​ជនជាតិ​វៀតណាម​ម្នាក់​ក្នុងចំណោម​ជនជាតិ​វៀតណាម​ពីរ​នាក់ ដែល​​ចូលរួម​ដំណើររុករក​រួមនឹង​ Davitd Lagrou និង​ Lieven De Bontridder ជា​អ្នក​ជំនាញ​រូង​ល្អាង​ជនជាតិ​អេស្ប៉ាញ​ពីរ​នាក់ ដែល​ស្វែង​រក​ប្រភពទឹក​ស្អាត​ បម្រើ​ជីវភាព​រស់​នៅសម្រាប់​​បងប្អួន​ជនជាតិ​ស្រុក​ដុង​វ៉ាន (Dong Van) និង ស្រុក​ម៉ែ​វ​វ៉ាក (Meo Vac) ខេត្ត​ហាយ៉ាង (Ha Giang)​។
 

 អត្ថបទ​៖ ប៊ិច​វឹន រូបថត៖ ថាញ​យ៉ាង​ និង ឯកសារ
 

បណ្តាអត្ថបទបានផ្សាយ