07/07/2019 00:01 GMT+7 Email Print Like 0

តាមច្រកតំបន់សេដ្ឋកិច្ចសំខាន់ៗនៅភូមិភាគខាងជើងវៀតណាម​

“កសាង​​តំបន់​ហាយភង់ (Hai Phong)​ ខេត្ត​ក្វាងនិញ​​ (Quang Ninh) ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សមុទ្រ, ជា​ច្រកចេញ​ចូល​​ ជាកម្លាំង​ចលករ​​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​សំខាន់​ៗនៅ​ភូមិភាគខាង​ជើង តភ្ជាប់​នឹង​កំពង់​ផែ​អន្តរជាតិ​ ឡាច​ហ្វៀន (Lac Huyen), អភិវឌ្ឍន៍​ខេត្ត​ក្វាង​និញ​ (Quang Ninh) ក្លាយជា​មជ្ឈមណ្ឌល​ទេសចរណ៍​ជាតិ​ ទំនាក់​នឹង​មជ្ឈមណ្ឌល​ទេសចរណ៍​អន្តរជាតិ​ធំៗ របស់​តំបន់​ និង​សកលលោក”​​។ នោះជា​ខ្លឹមសារ​ចម្បងក្នុង​​សេចក្តី​សម្រេច​ចិត្ត​​នៃ​យុទ្ធសាស្រ្ត​​អភិឌ្ឍន៍​ចីរភាព​សេដ្ឋកិច្ច​សមុទ្រ​វៀតណាម​ ទៅដល់​ឆ្នាំ​២០៣០  ស្តីពី​តំបន់សមុទ្រ​ និង ជាយ​សមុទ្រ​ទិស​ខាង​ជើង ត្រូវ​បាន​គណៈ​ប្រតិបត្តិការ​មជ្ឈិម​បក្ស ប្រកាស​ជា​ផ្លូវការ​ នាខែតុលា ឆ្នាំ​២០១៨ ហើយ​មក​ដល់​សព្វថ្ងៃ​ មូលដ្ឋាន​ខាង​លើ​ បាន​​និងកំពុង​ពង្រាយ​​ទន្ទឹម​គ្នា​។​

ដើម្បី​ពង្រាយ​សេចក្តី​សម្រេច​ចិត្ត​នេះ ខេត្ត​ក្វាង​និញ (Quang Ninh) បាន​ពិពិធកម្ម​​នូវ​រូបភាព​​វិនិយោគ​ ទាក់ទាញ​ប្រភព​កម្លាំង​មកពី​រាល់​សមាសភាព​សេដ្ឋកិច្ច​ ពិសេស​គឺការ​ចូល​រួម​នៃ​វិនិយោគិន​ ផ្តោត​លើ​ការវិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋរចនា​សម្ពន្ធ​​គមនាគមន៍​ ដោយមាន​​សរុប​ប្រភព​ដើម​ទុន​វិនិយោគ​ជាង​១០.០០០​​ប៊ីលានដុង​។ ក្នុងនោះ​ប្រភព​វិនិយោគទុន​​មកពី​ថវិកា​រ​​ជាតិ​ជាង​១០.០០០ប៊ីលាន​ដុង និង​ ប្រភព​ទុន​សង្គមូបនីយកម្ម​​ជិត​២០.០០០​ប៊ីលាន​ដុង​។
 

 ទទួល​បន្ទុក​រៀប​ចំ​ឆ្នាំ​ទេសចរណ៍​ជាតិ​២០១៨ ខេត្ត​ក្វាង​និញ (Quang Ninh)​​លើក​​ដំបូង​​ទទួល​ភ្ញៀវ​ទេសចរ​​ជាង​១២លាន​​​​នាក់​ ចំណូល​បាន​២៤​ពាន់​ប៊ីលាន​ដុង​។​

ជាពិសេស​ គម្រោង​ការ​គមនាគមន៍​កម្រិត​លំដាប់​​អន្តរជាតិ​ទាំង​បី ដែល​មាន​​សរុប​កម្រិត​វិនិយោគ​ប្រហែល​២៥.០០០​ដុង រួមមាន​ ផ្លូវ​ល្បឿន​លឿន​ហាឡុង​ - វឹន​ដូន​ (Ha Long – Van Don) ​ផែ​​អាកាសយានដ្ឋាន​​អន្តរជាតិ​​​វឹន​ដូន​ (Van Don)​ កំពង់​ផែ​​ភ្ញៀវ​​អន្តរជាតិ​ ហង​ហ្គៃ (Hon Gai) ​ដាក់​ឱ្យ​អាជីវកម្ម​ព្រមគ្នា​។

គម្រោង​ការ​ផ្លូវ​ល្បឿន​លឿន ​ហាង​ឡុង - វឹនដូន (Ha Long – Van Don) ​នឹង​តភ្ជាប់​​​ត្រីកោណ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច ​ហាណូយ​ - ​ហាយភង់ (Hai Phong) ខេត្តក្វាង​និញ (Quang Ninh) ​ដើម្បី​ជំរុញ​ទំនាក់​​អភិវឌ្ឍន៍​តំបន់​​សេដ្ឋកិច្ច​សំខាន់ៗ​ ​នៅ​ភូមិភាគ​​ខាង​ជើង​។ នេះ​ក៏ជា​គម្រោង​ការ​​ហេដ្ឋរចនាសម្ពន្ធ​​បើក​ផ្លូវ​សំខាន់​​សម្រាប់​កម្លាំង​ចលករ​​អភិវឌ្ឍន៍​ថ្មី នៃ​តំបន់​សេដ្ឋកិច្ច​វឹន​ដូន​ (Van Don)។​
.



 ដង​ផ្លូវ​ល្បឿន​លឿន​ ហាឡុង​ - វឹន​ដូន (Ha Long – Van Don) (ខេត្ត​ក្វាងនិញ - Quang Ninh​) ​​មាន​សរុបដើម​ទុន​​វិនិយោគ​​ប្រហែល​១៤.០០០​​ប៊ីលាន​ មានប្រវែង​​ប្រហែល​ជិត​​៦០​គីឡូម៉ែត្រ​​ រចនា​សម្រាប់​​ល្បឿន​១០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ដោយ​មាន​ទ្រទ្រាយ​​៤គន្លង​ឡាន​​បើកបរ​ និង ពីរគន្លង​សម្រាប់​ឈប់​ជា​បន្ទាន់​​។ នេះ​ជា​ដង​ផ្លូវ​ល្បឿន​លឿង​មួយ​​ក្នុង​ចំណោម​ល្បឿន​លឿន​សំខាន់​ មានតួនាទី​​សំខាន់​ជំរុញ​សេដ្ឋកិច្ច​ សង្គម ​នៃ​ខេត្ត​ក្វាង​និញ (Quang Ninh)​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 ផែ​អាកាសយានដ្ឋាន​អន្តរជាតិ​ ​វឹន​ដូន (Van Don) ខេត្តក្វាង​និញ (Quang Ninh) ជា​ព្រលាន​​យន្តហោះ​វិនិយោគ​​កសាង​​ដោយ​ឯកជនដំបូង​បង្អស់​​​របស់​វៀតណាម​ ដោយមាន​​សម្ពន្ធក្រុមហ៊ុន Sun Group ​ វិនិយោគ​តាម​ទម្រង់​រូបភាព BOT ​ (វិនិយោគ​ អាជីវកម្ម ផ្ទេរ​ប្រគល់ជូន​) ដោយមាន​កម្រិត​​វិនិយោគ​ប្រហែល​៧.៧០០ប៊ីលាន​​ដុង​។ រូបថត៖ វ៉ាន​ឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាវាពាក់​ឈ្មោះ​​ Celebrity Millennium ចំណុះ​ក្រុម​ហ៊ុន​នាវា​សមុទ្រ Royal Caribbean Cruise Lines ​របស់​អាមេរិក ចេញដំណើរ​​​ពី​​​ហុងកុង (ចិន) នាំ​​អតិថិជន​ជាង​​២.​០០០នាក់ និង ក្រុម​​នាវឹកគ្រប់​​សញ្ជាតិ​ជិត​១.​០០០នាក់​ អញ្ជើញ​មក​ទស្សនា​​នៅ​​ឈូង​សមុទ្រ​ហាឡុង (Ha Long) ​និង ​ទេសចរណ៍គ្រប់​កន្លែង​​នៅ​ខេត្ត​ក្វាង​និញ (Quang Ninh) ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​


 ផ្លូ​វល្បឿន​លឿន​ហាឡុង​ (Ha Long) - ហាយ​ភង់ (Hai Phong) បាន​កាត់​បន្ថយ​​ចន្លោះ​ចម្ងាយ​ និង ​ពេលវេល​ធ្វើ​ដំណើរ​​រវាង​ទីក្រុង​ហាឡុង (Ha Long) (ខេត្ត​ក្វាង​និញ - ​Quang Ninh) ​ហាយភង់ (Hai Phong) និង​ក្រុង​​ហាណូយ​។ ផ្លូវ​ល្បឿន​លឿន​​ហាឡុង (Ha Long) ​- ហាយ​​​ភង់ (Hai Phong) ​​មាន​ប្រវែង​បណ្តោយទាំងអស់​​​គឺ​២៤.៦គីឡូម៉ែត្រ រួមមាន​​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ទីក្រុង​​ហាយ​ភង់ (Hai Phong)​ និង​ស្ពាន​បាចដាំង (Bach Dang)។ ក្នុងនោះ​ ស្ពាន​បាច​ដាំង​  (Bach Dang) មាន​សរុប​កម្រិត​ដើ​ម​​ទុន​វិនិយោគ​​​៧.៦០០​ប៊ីលាន​ដុង​ ជា​ស្ពាន​ខ្សែ​​កាប់​មួយ​ក្នុង​ចំណោម​​ខ្សែកាប់​ មាន​បួនតួស្ពាន​ធំបំផុត​វៀតណាម​។ រូបថត៖ ទ្រុង​ង្វៀន​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​ក្វាង​និញ​ (Quang Ninh) ង្វៀន​ ឌឹក​ឡុង (Nguyen Duc Long) ទទួលជួប​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារសារព័ត៌មាន​ បាន​អញ្ជើញ​មក​ចូល​រួម​សន្និសីទ​គណៈ​កម្មការ​ប្រតិបត្តិការ​រៀប​ចំ​ នៃ​ទីភ្នាក់ងារសារ​ព័ត៌មាន​​អាស៊ី - ​ប៉ាស៊ី​ហ្វីក​(OANA) លើកទី​៤៤ ទៅ​ទស្សនា​បេតិកភណ្ឌ​ - អច្ឆរិយធម្មជាតិ​ពិភព​លោក​​ឈូង​សមុទ្រ​ហាឡុង​ (Ha Long) (ខេត្ត​ក្វាងនិញ (Quang Ninh)​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 តឹន​កាង​ (Tan Cang) - ផែ​​​ហាយភង់ (Hai Phong) ជា​កំពង់​ផែ​​មួយ​​ក្នុង​ចំណោម​​កំពង់ផែ ​មាន​ឧបករណ៍​ទំនើប​បំផុត នៅ​តំបន់​ឧបទ្វីប​ឌិញ​វូ​ (Dinh Vu) ​​- ​ហាយភង់ (Hai Phong)​។ រូបថត៖ អាន​ដាំង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កំពង់ផែ​​ឌិញ​វូ​ (Dinh Vu) ជា​កំពង់​ផែ​សមុទ្រ​​ដំបូង​នៅ​​​ហាយភង់ (Hai Phong) មាន​គ្រប់​លក្ខណៈ​បច្ចេកទេស​​​អនុសញ្ញាត​ឱ្យ​នាវា​មាន​​ចំណុះ​២០,០០០​តោន​ ចេញ​ចូល​យក​​ទំនិញ​ សមស្រប​​នឹង​ផែន​ការ​​លម្អិត​​ក្រុម​កំពង់​ផែ​​​​សមុទ្រ​​នៅទិស​​ខាង​ជើង ​​កំណត់​ឆ្ពោះ​​​ដល់​ឆ្នាំ​២០២០។ រូបថត៖ អាន​ដាំង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


កំពង់ផែ​ container អន្តរជាតិ​​ហាយភង់ (Hai Phong) ជា​កំពង់​ផែ​ទឹកជ្រៅ ​ដំបូង​នៃ​តំបន់​សេដ្ឋកិច្ច​សំខាន់​​នៅ​ទិស​ខាង​ជើង មាន​សមត្ថភាព​​ទទួល​នាវា​ container កម្លាំង​ដឹក​ជញ្ជូន​១៤.០០០​ TEU នាវា​សរុប​មាន​ទម្ងន់​ឡើង​ដល់​១៦​០.០០០​ DWT​ យកទំនិញ​នៅ​កំពង់ផែ​។ រូបថត៖ អាន​ដាំង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 ភ្ញៀវទេស​ចរ​ក្នុង​ប្រទេស​ និង អន្តរជាតិ​ទស្សនា​ សម្រាក​នៅ​កោះ​កាត​បា​(Cat Ba) ទីក្រុង​​ហាយភង់ (Hai Phong)​។ រូបថត៖ អាន​ដាំង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

គម្រោង​ការផែ​​អាកាសយានដ្ឋាន​អន្តរជាតិ​វឹន​ដូន​​ (Van Don) ជា​ផែអាកាសយានដ្ឋាន​​ដំបូង​បង្អស់លើ​ទូទាំង​ប្រទេស ​បាន​កសាង​តាម​​រូបភាព​ BOT។ នេះ​មិនមែនជា​ “​ទ្វារលំហ​​មេឃា” ថ្មី សម្រាប់​ខេត្ត​ក្វាង​និញ (Quang Ninh) នៅទាំង​ចាត់ទុក​ជា​សំណង់​គំរូ​ នៃ​វិស័យ​គមនាគមន៍​ដឹក​ជញ្ជូន​វៀតណាម​ សាកល្បងដំបូង​នូវ​​ទម្រង់រូបភាព​ឯកជន​វិនិយោគ​ព្រលានយន្តហោះ​ បើក​ជូន​ដំណាក់កាល​អភិឌ្ឍន៍​ព្រលាន​យន្ត​ថ្មីនៅទូទាំង​ប្រទេស។​​

ថ្មី​នេះ កំពង់ផែ​ភ្ញៀវ​អន្តរជាតិ​​ហង​ហ្គៃ​ (Hon Gai) ទទួល​ជើងដំណើរ​នាវា​ដំបូង​ចំណត់នៅ​កំពង់​ផែ​។ សំណង់​មាន​សមត្ថភាព​ទទួល​ប្រភេទ​នាវា​ភ្ញៀវទំនើប​​បំផុត​លើ​ពិភពលោក​ ទទួល​នាវា​ភ្ញៀវទំនើបចំនួន​ពីរ​ព្រម​គ្នា​ មាន​ទម្ងន់​ឡើង​ដល់​២២៥.០០០ GT កម្លាំង​ដឹក​ជញ្ជូន​ភ្ញៀវ​​នៃ​នាវានីមួយ​ៗ​​ឡើង​ដល់​៦.៥០០​នាក់។ ជាមួយនឹង​កំពង់​ផែន​ទំនើប​ ប្រភេទ​នាវា​ភ្ញៀវអន្តរជាតិ​អញ្ជើញ​មក​ឈូង​សមុទ្រ​ហាឡុង (Ha Long) មិនចាំបាច់​ចំណត់​នៅ​ឆ្ងាយ​ ​ភ្ញៀវទេសចរក៏​ចាំបាច​​​ឆ្លង​ចុះ​មកត្រាំង​ដោយ​មធ្យោបាយ​ទន់​ខ្សោយ​ ខាត់​ពេល​វេលា​ផង​ អសុវត្ថិភាព​ដូច​មុន​ផង​។ នេះ​ក៏ជា​កំពង់​ផែ​នាវា​ភ្ញៀវ​​​សមុទ្រ​ជំនាញ​ដំបូង​របស់​វៀតណាម​។​

 

ឆ្នាំ​២០១៨ កំពង់​ផែ​​ហាយភង់ (Hai Phong)​ សម្រេច​បរិមាណ​ទំនិញ​​ដឹក​ជញ្ជូន​​ប្រមាណ​​ជាង​៣២លានតោន​ សរុប​ប្រាក់​ចំណូល​ជាង​២ពានប៊ី​លាន​ដុង​ បន្ត​​រក្ស​តួនាទី​កំពង់​ផែ​សមុទ្រ​ឈាន​មុខ​នៅ​តំបន់​ភូមិភាគ​ខាង​ជើង​វៀតណាម​។​

​​ហាយភង់ (Hai Phong) ចាប់​ផ្តើម​កសាង​កំពង់​ផែ​ឡាច​ហ្វៀន (Lac Huyen)​​នៅ​ឆ្នាំ​២០១៣ ថវិកាចំណាយ​ឡើង​ដល់​មួយ​ប៊ីលាន​អាមេរិក​។ ពេល​ដំណាក់កាល​ដំបូង​​​ធ្វើបាន​សម្រេច​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៨ កំពង់​ផែ​មាន​កម្លាំង​ធ្វើ​ប្រព្រឹត្តិកម្មប្រហែល ​៣០០.០០០​ container ២០​-feet (TEUs)។ តួលេខ​នេះ នឹង​កើន​​ឡើង​ប្រហែល​ ២ ទៅដល់​ ៣លាន​ TEUs នៅ​ឆ្នាំ​២០១៩ ពេល​លទ្ធភាព​កើន​ឡើង​។​

ផ្សំនឹង​ពលានុភាព​​នៃ​កំពង់​ផែ​សព្វថ្ងៃ​ ​ហាយភង់ (Hai Phong)​ នឹង​មាន​សមត្ថភាព​ធ្វើ​ប្រព្រឹត្តិកម្ម​ប្រហែល ​៥​លាន​ TEUs។ ប្រការ​នោះ លើកកម្ពស់​ពលានុភាព​នៃ​ទីក្រុងឆាំឆា​​ស្មើនឹង​កំពង់​​ផែ​របស់​ទីក្រុង​ហូជីមិញ​ ទីកន្លែង​ធ្វើប្រព្រឹត្តិកម្ម ​៥,៩៤លាន​ TEUs នា​ឆ្នាំ​២០១៨។​

គម្រោង​ហេដ្ឋារចនា​សម្ពន្ធ​ផ្សេង​ ក៏​កំពុង​ពង្រាយ​ដើម្បី​បំពេញ​បន្ថែម​ជូន​គម្រោង​ការ​កំពង់​ផែ​​ហាយភង់ (Hai Phong)​។ ផ្លូវ​ល្បឿន​លឿន​មួយ​ថ្មី​តភ្ជាប់​ទីក្រុង​កំពង់​ផែ​នឹង​ទីក្រុង​ហាណូយ​ កាត់​បន្ថយ​ពេលវេលា​ទៅ​មក​ចុះ​ពាក់កណ្តាល​ នៅ​តែ​៩០​នាទី​។ ដង​ផ្លូវ​ល្បឿន​លឿន​មួយ​ផ្សេង​ទៅកាន់​ខេត្ត​ក្វាង​និញ​ (Quang Ninh) ទីកន្លែង​មាន​ច្រើន​រោង​ចក្រ​ នៃ​ក្រុមហ៊ុន​ជប៉ុន​ នឹង​បើក​ទ្វារ​នៅ​ឆ្នាំ​នេះ​។​

នាយក​រដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc) ឱ្យ​ដឹង​ថា កំពង់​ផែ​ឡាច​ហ្វៀន​ (Lac Huyen) រក្សា​តួនាទី​ស្នូល​ក្នុង​យុទ្ធសាស្រ្ត​ផ្លូវទឹក​របស់​វៀតណាម​។ ភូមិភាគ​ខាង​ជើង​វៀតណាម​ កំពុង​សន្សឹមក្លាយជា​មជ្ឈមណ្ឌល​ផលិត​មួយ​សម្រាប់​វិស័យ​ម៉ាស៊ីន​ឧបករណ៍​អេឡិច​ត្រូនិច​​ ឡាន​ និង ប្រាកដប្រជា។​ Samsung Electronics បាន​បង្កើត​រោង​ចក្រ​ផលិត​​ទូរសព្ទ​ក្នុង​តំបន់​នោះ​។ តំបន់​ឧស្សាហកម្ម​ជិត​ឡាច​ហ្វៀន (Lac Huyen) ​បាន​ទាក់ទាញ​ក្រុម​ហ៊ុន​​ប្រហែល​៨០​ក្រុ​មហ៊ុន​ក្នុង​និង​ក្រៅ​ប្រទេស​៕​

 

អត្ថបទ៖ កាសែត​រូបភាព​វៀតណាម​សរុប​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ