• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្លៃសរុបនៃទំនិញនាំចូលនិងនាំចេញរបស់វៀតណាមបានកើនឡើងជិត ១៧ ដងក្រោយរយៈពេល ១៩ ឆ្នាំ


 តម្លៃសរុបនៃទំនិញនាំចូលនិងនាំចេញរបស់វៀតណាមបានកើនឡើងជិត ១៧ ដងក្រោយរយៈពេល ១៩ ឆ្នាំ (រូបថត៖ TTXVN)
 

យោង​តាមអគ្គនាយកដ្ឋានគយ ក្រោយ រយៈពេល ១៩ ឆ្នាំគិតចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៩ មកទំនិញ​នាំ​ចូល​ - នាំចូលសរុបរបស់វៀតណាមបានកើនឡើង ១៧ ដង។ ជាក់ស្តែងនាឆ្នាំ ២០០១ តម្លៃនាំចេញ - នាំចូល​សរុប​របស់​វៀតណាម ស្រូបត្រឹមតែជាង ៣០ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
 
ប៉ុន្តែគិតត្រឹម​ឆមាសទី ២ ខែធ្នូ ឆ្នាំ ២០១៩ តម្លៃនាំចូល - នាំចេញសម្រេចបានជាង ៥០០ ពាន់លាន​ដុល្លារ​អាមេរិក​។ ចំណាត់ថ្នាក់នៃការនាំចេញ-នាំចូលរបស់វៀតណាម (យោងតាមចំណាត់​ថ្នាក់​របស់​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក(WTO)) បានកើនឡើងគួរឱ្យកត់សម្គាល់។ នាឆ្នាំ ២០០៦ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥០ នៅលើ​ពិភពលោកក្នុងការនាំចេញ និងជាប់ចំណាត់ថ្នាក់ទី ៤៤ ក្នុងការនាំចូល។ រហូតដល់ឆ្នាំ ២០១៨ វៀត​ណាម​ជាប់​​ចំណាត់ថ្នាក់ទី ២៦ ក្នុងការនាំចេញនិងចំណាត់ថ្នាក់ទី ២៣ ក្នុងការនាំចូល  ហើយបន្ត​ស្ថិត​នៅ​ក្នុង​​ក្រុមប្រទេសនិងតំបន់ទាំង៣០ ដែលមានតម្លៃនាំចូលនិងនាំចេញ​ធំបំផុត​លើពិភពលោក​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top