• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្លាភាព គណនេយ្យភាពនិងការផ្សាភ្ជាប់សង្គមគឺជាគន្លឹះក្នុងការឆ្លើយតបដោយជោគជ័យចំពោះជំងឺរាតត្បាតកូវីដ ១៩

ប្រធាន UNDP ប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen
 

នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាដោយផ្សព្វផ្សាយរបាយការណ៍ “អារម្មណ៍និង បទពិសោធន៍របស់ប្រជាជន អំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នៅ វៀតណាម”។

ដោយមានការសហការ ជាមួយនាយកដ្ឋាន កិច្ចការបរទេសនិងពាណិជ្ជកម្ម (DFAT) នៃរដ្ឋាភិ បាលអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមនិងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍ ន៍មេគង្គ (MDRI) ធ្វើការស្ទង់មតិសង្គមវិទ្យា ស្តីពីអារម្មណ៍ និងបទពិសោធន៍របស់ប្រជាជនវៀតណាម លើវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតពីមជ្ឈឹមដល់មូលដ្ឋាន ។ ប្រធាន UNDP ប្រចាំនៅ វៀតណាម លោកស្រី Caitlin Wiesen បានសង្កត់ធ្ងន់ថា៖ វៀតណាមបានឆ្លើយតបប្រកប ដោយជោគជ័យនៃជំងឺរាតត្បាតកូវីដ ១៩ ដែលជារឿងបំផុសគំនិតមួយ។ សកម្មភាពរបស់រដ្ឋាភិបាលយ៉ាងរហ័សនិងមានប្រសិទ្ធិភាពគួ បផ្សំនឹងការជឿទុកចិត្តពីប្រជាជន និងអនុ លោមតាមវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរបស់រដ្ឋាភិបាលវៀតណាមគឺជាគន្លឹះ នៃជោគជ័យ។ ខ្ញុំជឿជាក់ថា មេរៀនបទពិសោធន៍ អំពីលក្ខណៈតម្លាភាព គណនេយ្យភាពនិងការផ្សាភ្ជាប់សង្គម ពីជោគជ័យនេះ នឹងជួយរដ្ឋាភិបាលវៀតណាម ក្នុងការដោះស្រាយវិបត្តិនាពេលអនាគតជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

កាលពីយប់ថ្ងៃទី ៣ ខែតុលា នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាងសម្របសម្រួលជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម បានរៀបចំ "ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦" ដើម្បីរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (១៩៩២-២០២៦)។

Top