• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ប្រព័ន្ធចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយសកលលោក ច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយពិភពលោក។ ជាមួយនឹងកិច្ចសហប្រតិបត្តិការ


 ពិធីចុះហត្ថលេខារវាងតំណាងក្រុមហ៊ុន NATEC និងតំណាងក្រុមហ៊ុន Pegasus Tech Venture  (ប្រភព៖ DCTK) 
 

នាយកដ្ឋាន​អភិវឌ្ឍន៍ទីផ្សារនិង សហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចំណុះ ក្រសួងវិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​វៀត​ណាម​ ទើបបានចុះហត្ថលេខាលើអនុ ស្សារណៈសហប្រតិបត្តិការជាមួយក្រុមហ៊ុន Pegasus Tech Venture (អង្គភាព​​រៀបចំ​ព្រឹត្តិការណ៍ Startup World Cup) និង Ai​20X (មជ្ឈមណ្ឌលបណ្តុះពន្លក ចាប់ផ្តើម​អាជីវកម្មនៅ Silicon Valley) ដើម្បី​តភ្ជាប់ ប្រព័ន្ធចាប់ផ្តើមអាជីវកម្ម ច្នៃប្រឌិតថ្មី​របស់វៀតណាម​ជាមួយពិភពលោក។ ជាមួយ​នឹងកិច្ច​សហប្រតិបត្តិការ នេះ វៀតណាម​បាន​មា​ន​ឈ្មោះនៅ​លើផែន​ទីចាប់​ផ្តើម​អាជីវកម្ម​ពិភព​លោក​ជា​ ផ្លូវការ។ សកម្មភាពនេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃទិ​វាសហគ្រិនភាពវៀតណាម (T​echfest Vietnam) នៅ​សហរដ្ឋ​អាមេ​​រិក នាថ្ងៃទី ១៣ ខែក​ញ្ញា ដោយមានការ ចូលរួ​មពីបញ្ញវន្ត សហគ្រិនវៀត​ណាម​ប្រ​​មាណ ២០០ នាក់ ជាមួយ​វិនិយោគិន ​និងអ្នកជំនាញនៅ Silicon Valley ផងដែ​រ។
 
ថ្លែងនៅក្នុង​ពិធី លោក Md Anis Uzzaman ប្រធានក្រុមហ៊ុន Startup World Cup និងវិនិយោគិននានារបស់ Pegasus Tech Ventures បានសម្តែងនូវគោល បំណងចង់មក​វៀត​ណាម​និង​ចូលរួម​ក្នុងកម្ម​វិធីនិង​ការប្រកួត​ប្រជែង​ប្រកប​ដោយ​គុណភាព ជាពិសេស Techfest Vietnam តែម្តង។​ Techfest Vietnam គឺជាទិ​វា ចាប់​ផ្តើម​អាជីវកម្ម​ច្នៃប្រឌិតជាតិ​ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀ​ងរាល់ឆ្នាំ ក្រោមការដឹកនាំ​របស់​ក្រសួង​វិទ្យាសាស្រ្ត​និង​​បច្ចេកវិទ្យា​ ក្នុងក្របខ័ណ្ឌនៃគម្រោង “គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ច្នៃប្រឌិតជាតិថ្មីដល់​ឆ្នាំ​ ២០២៥”។ Techfest Vietnam បាននិងកំពុងបង្កើតកេរ្ដិ៍ឈ្មោះល្បីល្បាញ់ នៅក្នុងស្រុក និង ពិភពលោក​ដែល​ទាក់​ ទាញអ្នកចូលរួមជាង ៥.​០០០ នាក់ ជារៀងរាល់ឆ្នាំ រួមទាំង មាន​ការចូ​លរួម​របស់​អ្នកវិនិយោគនិង​អ្នកជំនាញ​រាប់រយនាក់​ទៀតផង៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top