រូបថត តន្រ្តីករ ហ្វិញខាយ (Huynh Khai) - អ្នកអស់ពីចិត្តពីថ្លើមដើម្បីតន្រ្តីជនជាតិ 21/12/2016 មានកំណើតក្នុងត្រកូលសិល្បៈតន្រ្តីច្រៀងចាប៉ីមិនជំនាញ សិល្បករឆ្នើម ហ្វិញខាយ (Huynh Khai) សព្វថ្ងៃជាប្រធានផ្នែកតន្រ្តី នៃវិទ្យាស្ថានតន្រ្តីទីក្រុងហូជីមិញ។ លោកជាអ្នកនិពន្ធទំនុកបទភ្លេងល្ខោនកាយឡឿង (Cai Luong) ចម្រៀងមិនជំនាញ ធ្វើរណ្តំចិត្តមនុស្ស ក៏ដូចជារួមវិភាគទានយ៉ាងច្រើន ក្នុងការរក្សានិងអភិវឌ្ឍន៍តន្រ្តីជនជាតិវៀតណាម។ តន្រ្តីករហ្វិញខាយ (Huynh Khai) មានកំណើតនៅស្រុកធូធឿ (Thu Thua) ខេត្តឡុងអាន (Long An) ប្រភពមួយក្នុងចំណោមប្រភពទាំងឡាយ នៃសិល្បៈចម្រៀងចាប៉ីមិនជំនាញ។ ឪពុកលោកជាសិល្បករលេងចាប៉ីខ្សែពីរល្បីឈ្មោះក្នុងតំបន់។ រាល់លើកទៅសម្តែង កុមារហ្វិញខាយ (Huynh Khai) សុទ្ធតែបានឪពុកនាំទៅជាមួយ “លួចស្តាប់”។ យល់ឃើញកុមារ ហ្វិញខាយ (Huynh Khai) ចូលចិត្តដូរតន្រ្តី ឪពុកបានបង្រៀននូវរបៀបដេញចាប៉ីរបស់ខ្លួនឲ្យកូន។ ពេលធំពេញវ័យ ហ្វិញខាយ (Huynh Khai) បន្តរៀនបន្ថែមតាមរយៈថាសចំរៀង។ លោកក៏បានតាមរៀនបន្ថែមពិណចិន និងចាប៉ីហ្គីតា(សម្រាប់លេងល្ខោន) ពីសិល្បករល្បីឈ្មោះដូចជា៖ សិល្បករឆ្នើម វ៉វ៉ាន់ខេ (Vo Van Khe) ង្វៀនវ៉ាន់ដើយ (Nguyen Van Doi)។ ក្រោយមក លោកហ្វិយខាយ (Huynh Khai) ឡើងទៅទីក្រុងហូជីមិញចូលរួមចលនាចម្រៀងចាប៉ីមិនជំនាញ ហើយចូលរួមល្ខោនកាយឡឿង (Cai Luong) ជំនាញ។ ចាប់ពីឆ្នាំ១៩៩៣ តន្រ្តីករ ហ្វិញខាយ (Huynh Khai) វិលត្រឡប់ទៅបង្រៀនក្នុងផ្នែកតន្រ្តីជនជាតិនៃវិទ្យាស្ថានទីក្រុងហូជីមិញ។ ឆ្នាំ២០០៣ តន្រ្តីករហ្វិញខាយ (Huynh Khai) ល្បីឈ្មោះ ជាមួយប្រធានបទស្រាវជ្រាវនិក្ខេបបទអនុបណ្ឌិតអំពី “គរុវិធីចាប៉ីខ្សែពីរក្នុងតន្រ្តីមិនជំនាញ ល្ខោនកាយឡឿង (Cai Luong) និងនិពន្ធទំនុកបទភ្លេងថ្មីសម្រាប់ចាប៉ីខ្សែពីរ” ជាប់ចំណាត់ថ្នាក់ឆ្នើម។ ស្នាដៃស្រាវជ្រាវរបស់តន្រ្តីករ ហ្វិញខាយ (Huynh Khai) បានចាត់ទុកជាសៀវភៅកាន់ដៃ សម្រាប់អ្នកសិក្សាចាប៉ីខ្សែពីរ ក្នុងរចនាបទទាំងបី៖ មិនជំនាញ ល្ខោនកាយឡឿង (Cai Luong) និងបទភ្លេងចាប៉ីថ្មី។ តន្រ្តីករ សិល្បករឆ្នើម ហ្វិយខាយ (Huynh Khai) សម្តែងចាប៉ីខ្សែពីរ។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិញខាយ (Huynh Khai)និងចាប៉ីខ្សែពីរផ្សារភ្ជាប់ជាមួយលោក។ រូបថត៖ ង្វៀនឡឹន តន្រ្តីករ សិល្បករ ហ្វិញខាយ (Huynh Khai) ក៏ជាអ្នកលេងឧបករណ៍តន្រ្តីជនជាតិគ្រប់ប្រភេទដូចជា៖ ចាប៉ីខ្សែពីរ ពិណចិន ទ្រ...។ល។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិញខាយ (Huynh Khai)សម្តែងក្នុងកម្មវិធី “អបអរសាទរព្រឹត្តិការចម្រៀងចាប៉ីមិនជំនាញណាមបូ” បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិឆ្នាំ២០១៣។ រូបថត៖ ឯកសារ តន្រ្តីករហ្វិញខាយ (Huynh Khai) សម្តែងឈុតឆាកដ៏វិសេស ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃវិទ្យាស្ថានតន្រ្តីទីក្រុងហូជីមិញ នៅខែកក្តដាឆ្នាំ២០១៦។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិយខាយ (Huynh Khai) សំណេះសំណាលជាមួយអតីតសាស្រ្តាចារ្យ ត្រឹនវ៉ានខេ (Tran Van Khe)។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិយខាយ (Huynh Khai) ធ្វើមេប្រយោគកម្មវិធី “ជ្រើសរើសសំនៀងពីរោះរៀងរាល់សប្តាហ៍” នៅលើប៉ូស្តិ៍សំឡេងប្រជាជន ទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន តន្រ្តីករ ហ្វិយខាយ (Huynh Khai) (អង្គុយកណ្តាល) សម្តែងចាប៉ីខ្សែពីរ ក្នុងកម្មវិធីចម្រៀងចាប៉ីមិនជំនាញ។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិយខាយ (Huynh Khai) (ពាក់អាវស) ក្នុងកម្មវិធីប្រគល់ចាប៉ីមិនជំនាញណាមបូ ខាងផ្នែកតន្រ្តីជនជាតិ នៃវិទ្យាស្ថានតន្រ្តី ទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន តន្រ្តីករ ហ្វិយខាយ (Huynh Khai) បង្រៀនសិស្សតាំងពីបទនិពន្ធល្ខោនកាយឡឿង (Cai Luong) ចម្រៀងចាប៉ីមិនជំនាញរបស់ខ្លួន។ រូបថត៖ង្វៀនឡឹន តន្រ្តីករ ហ្វិយខាយ (Huynh Khai) សម្តែងចម្រៀងចាប៉ីមិនជំនាញ លើទន្លេណាមបូ។ រូបថត៖ ឯកសារ សព្វថ្ងៃ លើតួនាទីជាប្រធានផ្នែក លោកជាមួយសហជីពបង្កើតកម្មវិធីបណ្តុះបណ្តាល ឆ្ពោះទៅរកគោលដៅអភិរក្ស និងពង្រីកតន្រ្តីជនជាតិប្រពៃណី។ តាមនោះសិស្ស និស្សិត សិក្សានៅផ្នែកតន្រ្តីជនជាតិ បានបណ្តុះបណ្តាលត្រឹមត្រូវ តាមក្បួនខ្នាតបច្ចេកទេស ប្រើប្រាស់ឧបករណ៍តន្រ្តីប្រពៃណី វិធីសាស្រ្តទាំងពីរ៖ បង្រៀនរបៀបដេញប្រពៃណី និងសិក្សាទ្រឹស្តីលោកខាងលិច។ សិស្ស និស្សិតទាំងឡាយនៃផ្នែក ដណ្តើមបានរង្វាន់ខ្ពស់ក្នុងពិធីប្រឡង មហោស្រព ពិធីសម្តែងតន្រ្តីនៅក្នុងនិងក្រៅប្រទេស។ ក្រោមការណែនាំអស់ពីចិត្តពីថ្លើម របស់តន្រ្តីករ ហ្វិញខាយ (Huynh Khai)សិស្សជាច្រើនបង្កើតបានកិត្តិនាម ក្លាយជាសិល្បករល្បីឈ្មោះដូចជា៖ ហឿហ្វាងខា (Hua Hoang Kha) (ប្រធានក្រុមល្ខោនកាយឡឿង (Cai Luong) ត្រឹនហូត្រាង (Tran Huu Trang) ទី២) ផានថាញឡុង (Phan Thanh Long) (គ្រូបង្រៀនមហាវិទ្យាល័យល្ខោននិងភាពយន្តទីក្រុងហូជីមិញ)។ សិល្បករ ហឿហ្វាងខា (Hua Hoang Kha) និយាយពីលោកគ្រូរបស់ខ្លួន៖ “តន្រ្តីករ ហ្វិយខាយ (Huynh Khai) ជាសិល្បករ ជាគ្រូ លោកតែងអស់ពីចិត្តពីថ្លើម ដើម្បីខឿនតន្ត្រីជនជាតិ។ ខ្ញុំតាមសិក្សាចាប៉ីខ្សែពីរ រៀនដេញប្រគំតន្រ្តីជាមួយលោកគ្រូជាច្រើនឆ្នាំមកនេះ ក្រៅពីសិក្សពីមុខជំនាញ ខ្ញុំនៅសិក្សាពីលោកគ្រូនូវបទពិសោធន៍ជាក់ស្តែង ដ៏កម្រឯទៀតផងដែរ”។ ក្រៅពីម៉ោងបង្រៀនក្នុងសាលា តន្រ្តីករ សិល្បករឆ្នើម ហ្វិញខាយ (Huynh Khai) ចូលចិត្តនិពន្ធទំនុកបទភ្លេងតន្រ្តី។ លោកជាអ្នកនិពន្ធនូវទំនុកបទភ្លេងកាយឡឿង (Cai Luong) បទភ្លេងមិនជំនាញជាច្រើន ធ្វើឲ្យរណ្តំចិត្តមនុស្ស។ ស្នាដៃរបស់លោកបានបោះពុម្ពផ្សាយ និងបានមហាជនស្រឡាញ់ចូលចិត្ត ដូចជា៖ បញ្ច្រាសខ្សែទឹក (២០០៥) សគុណទឹកដី (២០០៨) ម្រាមដៃហ្គីតាហ្វិញខាយ (Huynh Khai) (២០០៧) ប្រគំតន្រ្តីមិនជំនាញ (២០០៧)៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន និងឯកសារ

មានកំណើតក្នុងត្រកូលសិល្បៈតន្រ្តីច្រៀងចាប៉ីមិនជំនាញ សិល្បករឆ្នើម ហ្វិញខាយ (Huynh Khai) សព្វថ្ងៃជាប្រធានផ្នែកតន្រ្តី នៃវិទ្យាស្ថានតន្រ្តីទីក្រុងហូជីមិញ។ លោកជាអ្នកនិពន្ធទំនុកបទភ្លេងល្ខោនកាយឡឿង (Cai Luong) ចម្រៀងមិនជំនាញ ធ្វើរណ្តំចិត្តមនុស្ស ក៏ដូចជារួមវិភាគទានយ៉ាងច្រើន ក្នុងការរក្សានិងអភិវឌ្ឍន៍តន្រ្តីជនជាតិវៀតណាម។ តន្រ្តីករហ្វិញខាយ (Huynh Khai) មានកំណើតនៅស្រុកធូធឿ (Thu Thua) ខេត្តឡុងអាន (Long An) ប្រភពមួយក្នុងចំណោមប្រភពទាំងឡាយ នៃសិល្បៈចម្រៀងចាប៉ីមិនជំនាញ។ ឪពុកលោកជាសិល្បករលេងចាប៉ីខ្សែពីរល្បីឈ្មោះក្នុងតំបន់។ រាល់លើកទៅសម្តែង កុមារហ្វិញខាយ (Huynh Khai) សុទ្ធតែបានឪពុកនាំទៅជាមួយ “លួចស្តាប់”។ យល់ឃើញកុមារ ហ្វិញខាយ (Huynh Khai) ចូលចិត្តដូរតន្រ្តី ឪពុកបានបង្រៀននូវរបៀបដេញចាប៉ីរបស់ខ្លួនឲ្យកូន។ ពេលធំពេញវ័យ ហ្វិញខាយ (Huynh Khai) បន្តរៀនបន្ថែមតាមរយៈថាសចំរៀង។ លោកក៏បានតាមរៀនបន្ថែមពិណចិន និងចាប៉ីហ្គីតា(សម្រាប់លេងល្ខោន) ពីសិល្បករល្បីឈ្មោះដូចជា៖ សិល្បករឆ្នើម វ៉វ៉ាន់ខេ (Vo Van Khe) ង្វៀនវ៉ាន់ដើយ (Nguyen Van Doi)។ ក្រោយមក លោកហ្វិយខាយ (Huynh Khai) ឡើងទៅទីក្រុងហូជីមិញចូលរួមចលនាចម្រៀងចាប៉ីមិនជំនាញ ហើយចូលរួមល្ខោនកាយឡឿង (Cai Luong) ជំនាញ។ ចាប់ពីឆ្នាំ១៩៩៣ តន្រ្តីករ ហ្វិញខាយ (Huynh Khai) វិលត្រឡប់ទៅបង្រៀនក្នុងផ្នែកតន្រ្តីជនជាតិនៃវិទ្យាស្ថានទីក្រុងហូជីមិញ។ ឆ្នាំ២០០៣ តន្រ្តីករហ្វិញខាយ (Huynh Khai) ល្បីឈ្មោះ ជាមួយប្រធានបទស្រាវជ្រាវនិក្ខេបបទអនុបណ្ឌិតអំពី “គរុវិធីចាប៉ីខ្សែពីរក្នុងតន្រ្តីមិនជំនាញ ល្ខោនកាយឡឿង (Cai Luong) និងនិពន្ធទំនុកបទភ្លេងថ្មីសម្រាប់ចាប៉ីខ្សែពីរ” ជាប់ចំណាត់ថ្នាក់ឆ្នើម។ ស្នាដៃស្រាវជ្រាវរបស់តន្រ្តីករ ហ្វិញខាយ (Huynh Khai) បានចាត់ទុកជាសៀវភៅកាន់ដៃ សម្រាប់អ្នកសិក្សាចាប៉ីខ្សែពីរ ក្នុងរចនាបទទាំងបី៖ មិនជំនាញ ល្ខោនកាយឡឿង (Cai Luong) និងបទភ្លេងចាប៉ីថ្មី។ តន្រ្តីករ សិល្បករឆ្នើម ហ្វិយខាយ (Huynh Khai) សម្តែងចាប៉ីខ្សែពីរ។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិញខាយ (Huynh Khai)និងចាប៉ីខ្សែពីរផ្សារភ្ជាប់ជាមួយលោក។ រូបថត៖ ង្វៀនឡឹន តន្រ្តីករ សិល្បករ ហ្វិញខាយ (Huynh Khai) ក៏ជាអ្នកលេងឧបករណ៍តន្រ្តីជនជាតិគ្រប់ប្រភេទដូចជា៖ ចាប៉ីខ្សែពីរ ពិណចិន ទ្រ...។ល។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិញខាយ (Huynh Khai)សម្តែងក្នុងកម្មវិធី “អបអរសាទរព្រឹត្តិការចម្រៀងចាប៉ីមិនជំនាញណាមបូ” បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិឆ្នាំ២០១៣។ រូបថត៖ ឯកសារ តន្រ្តីករហ្វិញខាយ (Huynh Khai) សម្តែងឈុតឆាកដ៏វិសេស ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃវិទ្យាស្ថានតន្រ្តីទីក្រុងហូជីមិញ នៅខែកក្តដាឆ្នាំ២០១៦។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិយខាយ (Huynh Khai) សំណេះសំណាលជាមួយអតីតសាស្រ្តាចារ្យ ត្រឹនវ៉ានខេ (Tran Van Khe)។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិយខាយ (Huynh Khai) ធ្វើមេប្រយោគកម្មវិធី “ជ្រើសរើសសំនៀងពីរោះរៀងរាល់សប្តាហ៍” នៅលើប៉ូស្តិ៍សំឡេងប្រជាជន ទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន តន្រ្តីករ ហ្វិយខាយ (Huynh Khai) (អង្គុយកណ្តាល) សម្តែងចាប៉ីខ្សែពីរ ក្នុងកម្មវិធីចម្រៀងចាប៉ីមិនជំនាញ។ រូបថត៖ ឯកសារ តន្រ្តីករ ហ្វិយខាយ (Huynh Khai) (ពាក់អាវស) ក្នុងកម្មវិធីប្រគល់ចាប៉ីមិនជំនាញណាមបូ ខាងផ្នែកតន្រ្តីជនជាតិ នៃវិទ្យាស្ថានតន្រ្តី ទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន តន្រ្តីករ ហ្វិយខាយ (Huynh Khai) បង្រៀនសិស្សតាំងពីបទនិពន្ធល្ខោនកាយឡឿង (Cai Luong) ចម្រៀងចាប៉ីមិនជំនាញរបស់ខ្លួន។ រូបថត៖ង្វៀនឡឹន តន្រ្តីករ ហ្វិយខាយ (Huynh Khai) សម្តែងចម្រៀងចាប៉ីមិនជំនាញ លើទន្លេណាមបូ។ រូបថត៖ ឯកសារ សព្វថ្ងៃ លើតួនាទីជាប្រធានផ្នែក លោកជាមួយសហជីពបង្កើតកម្មវិធីបណ្តុះបណ្តាល ឆ្ពោះទៅរកគោលដៅអភិរក្ស និងពង្រីកតន្រ្តីជនជាតិប្រពៃណី។ តាមនោះសិស្ស និស្សិត សិក្សានៅផ្នែកតន្រ្តីជនជាតិ បានបណ្តុះបណ្តាលត្រឹមត្រូវ តាមក្បួនខ្នាតបច្ចេកទេស ប្រើប្រាស់ឧបករណ៍តន្រ្តីប្រពៃណី វិធីសាស្រ្តទាំងពីរ៖ បង្រៀនរបៀបដេញប្រពៃណី និងសិក្សាទ្រឹស្តីលោកខាងលិច។ សិស្ស និស្សិតទាំងឡាយនៃផ្នែក ដណ្តើមបានរង្វាន់ខ្ពស់ក្នុងពិធីប្រឡង មហោស្រព ពិធីសម្តែងតន្រ្តីនៅក្នុងនិងក្រៅប្រទេស។ ក្រោមការណែនាំអស់ពីចិត្តពីថ្លើម របស់តន្រ្តីករ ហ្វិញខាយ (Huynh Khai)សិស្សជាច្រើនបង្កើតបានកិត្តិនាម ក្លាយជាសិល្បករល្បីឈ្មោះដូចជា៖ ហឿហ្វាងខា (Hua Hoang Kha) (ប្រធានក្រុមល្ខោនកាយឡឿង (Cai Luong) ត្រឹនហូត្រាង (Tran Huu Trang) ទី២) ផានថាញឡុង (Phan Thanh Long) (គ្រូបង្រៀនមហាវិទ្យាល័យល្ខោននិងភាពយន្តទីក្រុងហូជីមិញ)។ សិល្បករ ហឿហ្វាងខា (Hua Hoang Kha) និយាយពីលោកគ្រូរបស់ខ្លួន៖ “តន្រ្តីករ ហ្វិយខាយ (Huynh Khai) ជាសិល្បករ ជាគ្រូ លោកតែងអស់ពីចិត្តពីថ្លើម ដើម្បីខឿនតន្ត្រីជនជាតិ។ ខ្ញុំតាមសិក្សាចាប៉ីខ្សែពីរ រៀនដេញប្រគំតន្រ្តីជាមួយលោកគ្រូជាច្រើនឆ្នាំមកនេះ ក្រៅពីសិក្សពីមុខជំនាញ ខ្ញុំនៅសិក្សាពីលោកគ្រូនូវបទពិសោធន៍ជាក់ស្តែង ដ៏កម្រឯទៀតផងដែរ”។ ក្រៅពីម៉ោងបង្រៀនក្នុងសាលា តន្រ្តីករ សិល្បករឆ្នើម ហ្វិញខាយ (Huynh Khai) ចូលចិត្តនិពន្ធទំនុកបទភ្លេងតន្រ្តី។ លោកជាអ្នកនិពន្ធនូវទំនុកបទភ្លេងកាយឡឿង (Cai Luong) បទភ្លេងមិនជំនាញជាច្រើន ធ្វើឲ្យរណ្តំចិត្តមនុស្ស។ ស្នាដៃរបស់លោកបានបោះពុម្ពផ្សាយ និងបានមហាជនស្រឡាញ់ចូលចិត្ត ដូចជា៖ បញ្ច្រាសខ្សែទឹក (២០០៥) សគុណទឹកដី (២០០៨) ម្រាមដៃហ្គីតាហ្វិញខាយ (Huynh Khai) (២០០៧) ប្រគំតន្រ្តីមិនជំនាញ (២០០៧)៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន និងឯកសារ
អត្ថបទផ្សេងទៀត ស្ត្រីវៀតណាមបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ10/03/2026រូបថតក្នុងនាមជានាយទាហានស្ត្រីដំបូងគេរបស់វៀតណាមដែលបានជ្រើសរើសធ្វើការនៅការិយាល័យទំនាក់ទំនងអង្គការសហប្រជាជាតិសម្រាប់សន្តិភាព និងសន្តិសុខ (UNLOPS) នៅទីក្រុងព្រុចសែល លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien តាមរយៈភារកិច្ចរបស់ខ្លួនបានកំពុងរួមចំណែកក្នុងការតភ្ជាប់យន្តការសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងណាតូ អាស្រ័យហេតុនេះ បញ្ជាក់ពីតួនាទី និងសមត្ថភាពរបស់ស្ត្រីវៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ផ្តើមពីចក្ខុវិស័យរបស់បក្សឆ្ពោះទៅកាន់រូបរាងទីក្រុងថ្មី៖ ស្នាដៃរបស់ស្ថាបត្យករ ត្រឹន ង៉ុកចិញ (Tran Ngoc Trinh)10/03/2026រូបថតលោកស្រី តូ ធ្វីយីមក្វៀន - ពីបទពិសោធន៍ក្លាយជាបេសកកម្មអប់រំ08/12/2025រូបថតអ្នកការទូត លោកស្រី តូន នឺធីនិញ (Ton Nu Thi Ninh)៖ "ទីជំហរវៀតណាមមួយថ្ងៃកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ"01/11/2025រូបថតអ្នក "បញ្ឆេះភ្លើង" ឱ្យភាពយន្តវៀតណាម02/10/2025រូបថត“Madame ប៊ិញ” - ភាពអង់អាចក្លាហានរបស់វៀតណាម នៅលើឆាកអន្តរជាតិ02/09/2025រូបថតអ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) បញ្ជូនប្រវត្តិសាស្រ្តនៅលើស្បៃអាផាយ23/07/2025រូបថត អត្ថបទផ្សេងទៀត