តង់សានីបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនវៀតណាម
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់សានី Nguyen Kim Doanh បានជូនសារតាំងចំពោះប្រធានាធិបតីតង់សានី លោក John Magufuli នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង Dar Es Salaam ។ ក្នុងជំនួបសន្ទនា បន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានអះអាងថា៖ វៀតណាមយកចិត្តទុកដាក់និងគោរពទំនាក់ទំនងជាមួយតង់សានី និងឯកអគ្គរដ្ឋទូតនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។ រីឯ ប្រធានាធិបតីតង់សានី លោក John Magufuli មានគោលបំណងថា៖ វិនិយោគិនវៀតណាមយកចិត្តទុកដាក់ថែមទៀតចំពោះទីផ្សារតង់សានីនិងបានអោយដឹងថែមទៀតថា៖តង់សានី បង្កលក្ខណះងាយស្រួលបំផុតចំពោះវិនិយោគិនវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម