02/12/2021 12:48 GMT+7 Email Print Like 0

ឌូម៉ាជាតិរុស្ស៊ីតែងតែគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានសភាឌូម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) លោក Vyacheslav Volodin។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី Vyacheslav Viktorovich Volodin (រូបថត៖ Thong Nhat/TTXVN)
 
ទិដ្ឋភាពនៃជំនួប (រូបថត៖ Thong Nhat/TTXVN)


អញ្ជើញពិភាក្សាអំពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច អប់រំ វិទ្យាសាស្ត្រ ក៏ដូចជាក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភាវៀតណាម និងឌូម៉ាជាតិរុស្ស៊ីនាពេលកន្លងមក រួមទាំងការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាជាន់ខ្ពស់រវាងរដ្ឋសភាវៀតណាមជាមួយឌូម៉ាជាតិរុស្ស៊ីទៀតផង។ ហើយមានបំណងចង់ឲ្យសភានៃប្រទេសទាំងពីរនឹងលើកកំពស់តួនាទីរបស់គណៈកម្មាធិការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភានិយាយដោយឡែក និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម - រុស្ស៊ីនិយាយរួម។

រីឯខ្លួនវិញ លោក Vyacheslav Volodin បានអះអាងថា ឌូម៉ាជាតិរុស្ស៊ីតែងតែផ្តោតការយកចិត្តទុកដាក់និងមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម; សមាជិកឌូម៉ាជាតិរុស្ស៊ី ទោះបីតំណាងឱ្យគណបក្សនយោបាយផ្សេងគ្នាក៏ដោយក៏តែងតែគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមផងដែរ។ លោកប្រធានឌូម៉ាជាតិរុស្ស៊ីក៏បានឯកភាពជាមួយសំណើរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ស្តីពីការពន្លឿនការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិ និងការត្រួតពិនិត្យរវាងរដ្ឋសភានៃប្រទេសទាំងពីរ សម្របសម្រួលដើម្បីបញ្ចប់ច្រករបៀងច្បាប់អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងជាតិទាំងពីរនៅតាមយន្តការសភាពហុភាគី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រុមសភាមិត្តភាពនៃរដ្ឋសភាទាំងពីរ។

មុននោះ នាព្រឹកថ្ងៃទី១ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ និងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនអានាមិកនៅទីក្រុងម៉ូស្គូ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ