20/08/2021 08:12 GMT+7 Email Print Like 0

ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា

នៅថ្ងៃទី ១៧ ខែសីហា ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំបិទទ្វារដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ជាពិសេសគឺការប៉ះទង្គិចដោយហឹង្សារវាងភាគីទាក់ទិននានា ការបំផ្លិចបំផ្លាញការិយាល័យនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងរលកទី ៣ នៃជំងឺកូវីដ -១៩។ លោកឯកអគ្គរដ្ឋទូតបានដាស់តឿនភាគីទាក់ទិននានានៅមីយ៉ាន់ម៉ាចំបាច់ត្រូវដំណើរការកិច្ចសន្ទនាប្រកបដោយអត្ថន័យ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីលើគ្រប់ជ្រុងជ្រោយ និងយូវអង្វែង ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។ លោកបានសង្កត់ធ្ងន់ថាស្ថានការណ៍នៅមីយ៉ាន់ម៉ាគឺត្រូវការសន្យាយ៉ាងខ្លាំងក្លា និងកិច្ចខិតខំប្រឹងប្រែងស្ថាបនាពីគ្រប់ភាគីទាក់ទិននានានៅមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះចាំបាច់ត្រូវគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងឯកភាពរបស់មីយ៉ាន់ម៉ា។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាសន្តិសុខនិងសហគមន៍អន្តរជាតិ បន្តជួយឧបត្ថម្ភយ៉ាងជាក់ស្ដែងសម្រាប់រាល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងគ្រាដ៏លំបាកនេះ តាមរយៈជំនួយមនុស្សធម៌ ជំនួយសុខាភិបាល និងជំនួយវ៉ាក់សាំង ក៏ដូចជាតាមរយៈមជ្ឈមណ្ឌលសម្របសម្រួល ជំនួយមនុស្សធម៌ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ