• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅឆែករបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបតិ្តការទ្វេភាគី


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) និងប្រធានាធិបតីឆែកលោក Milos Zeman (រូបថត៖ TTXVN) ​
 

 ឆ្លើយ​សម្ភាសន៍របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Vojtech Filip ប្រធាន​គណៈ​បក្សកុម្មុយ​និស្ត​ឆែកនិងម៉ូរ៉ាវ៉ា និងជាអនុ ប្រធានទីមួយនៃរដ្ឋសភាឆែក បានសម្ដែងក្ដីសោ មនស្សរីករាយចំ​ពោះ​ជោគ​ជ័យ នៃដំណើរទស្សនកិច្ចនៅឆែករបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។
 
សាធារណៈ​មតិឆែកយកចិត្ត​ទុកដាក់យ៉ាង​ខ្លាំងដល់លទ្ធផល​នៃដំណើរ​ទស្សនកិច្ច​ជាផ្លូវការនៅ​សាធារណៈ​រដ្ឋឆែកចាប់​ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែមេសា របស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ គេ​បាន​ចាត់ទុកថា រាល់ ខ្លឹមសារដែលត្រូវបានលើកយកមកពិ​ភាក្សារវាង​ភាគីទាំងពីរ​បាន​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ជំរុញ​កិច្ចសហប្រតិបតិ្តការទ្វេភាគីនាពេលខាងមុខ ក៏ដូចជាបង្ក លក្ខណៈងាយស្រួល​សម្រាប់​សហគមន៍​ជនវៀត​ណាម​នៅឆែកផងដែរ។
 
ឆ្លើយសម្ភាសន៍របស់អ្នកយ​កព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Vojtech Filip ប្រធាន​គណៈ​បក្សកុម្មុយ​​និស្តឆែកនិងម៉ូរ៉ាវ៉ា និងជាអនុ ប្រធានទីមួយនៃរដ្ឋសភាឆែក បានសម្ដែងក្ដីសោ​មនស្សរីក​រាយចំពោះជោគជ័យ នៃដំណើរទស្សនកិ​ច្ចនៅឆែករបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ​Nguyen Xuan Phuc។ លោក Vojtech Filip បានគាំទ្រចំពោះខ្លឹមសារនៅក្នុងជំនួបចរចា រវាងនាយករដ្ឋមន្រ្តីទាំងពីររូប សំដៅ​លុប​ចោល​របាំងក្នុងកិច្ចសហប្រតិបតិ្តការ ពលករ ដើម្បីបន្តផ្ដល់​ទិដ្ឋាការ​សម្រាប់​ពលករ​វៀត​ណាម​មក​ធ្វើការ​នៅឆែក​។ លោកបានអោយដឹងថា នឹងលើកសំណើជូនឡើងរដ្ឋាភិបាលឆែកស្ដីពីបញ្ហានេះ តាមនោះ​រួម​ចំណែក​ជំរុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបាន បញ្ជាក់ថា ខ្លួននឹង​គ្រោង​មក​បំពេញ​ទស្សន​កិច្ច​ការ​ងា​រនៅវៀតណាមនាខែមិថុនា ឆ្នាំ២០១៩ ដើម្បីបន្តពិភាក្សា​អំពីការអនុវត្ត​រាល់ខ្លឹម​សារក្នុង​កិច្ចព្រម​ព្រៀង​រវាង នាយ​ករដ្ឋមន្រ្តីទាំង​ពីរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញ (G20) និងបំពេញសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង កាលពីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង យ៉ូហានណេសប៊ឺក នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Fikile Mbalula អគ្គលេខាធិការ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC)។

Top