ព័ត៌មាន
ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសអឺរ៉ុបចំនួន៣របស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាម
នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចនៅប្រទេសអឺរ៉ុបចំនួន៣ គឺស៊ុយអែត ហុងគ្រី និងឆែក។ សម្រាប់ដំណើរទស្សនកិច្ចនៅស្វីស លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាបានឲ្យដឹងថា៖
“ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ស៊ុយអែត សុទ្ធតែមានបំណងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីនាពេលខាងមុខ។ ថ្នាក់ដឹកនាំស៊ុយអែត ក៏បានវាយតម្លៃថា វៀតណាមទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។
រីឯក្នុងដំណើរទស្សនកិច្ចនៅប្រទេសហ៊ុងគ្រី របស់លោកស្រី Nguyen Thi Kim Ngan នោះ លោក Nguyen Van Giau បានវាយតម្លៃថាចំណុចសំខាន់ក្នុងដំណើរទស្សនកិច្ចនេះ គឺហុងគ្រីបានរៀបចំសិក្ខាសាលាជំនាញ ស្តីពី ពង្រឹងច្បាប់ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។ សម្រាប់ប្រទេសឆែក លោក Nguyen Van Giau ពិនិត្យថា៖
“ពេលជួបធ្វើការជាមួយប្រធានាធិបតីឆែក នោះ លោកបានលើកច្បាស់ថាពីឥឡូវតទៅ គណៈប្រតិភូជាន់ខ្ពស់របស់ឆែកមកទស្សនកិច្ចនៅវៀតណាម គឺត្រូវមានការអមដំណើររបស់អង្គភាពអាជីវកម្ម។ ពោលគឺ នាខែមិថុនាខាងមុខ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានាធិបតីឆែកនឹងដឹកនាំអង្គភាពអាជីវកម្មមួយចំនួនមកស្វែងរកដៃគូ និងស្វែងយល់ទីផ្សារវៀតណាមផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម