07/03/2020 11:29 GMT+7 Email Print Like 0

ដោះស្រាយរាល់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ធានាសន្តិសុខសង្គម


 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាល
 

លោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទើបបានចុះហត្ថលេខា លើ សារាចរលេខ ១១/CT-TTg ស្តីពីភារ​កិច្ច​និង​ដំណោះ​ស្រាយចាំបាច់ ដើម្បីដោះស្រាយរាល់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ធានាសន្តិសុខ​សង្គម​ ក៏ដូច ជាឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19។ 
 
តាម​នោះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយរដ្ឋមន្រ្តីនិងប្រធានស្ថាប័នចំណុះរដ្ឋាភិបាល ប្រធានគណៈកម្មា ធិការ​ ប្រជាជនខេត្តនិងទីក្រុងចំណុះមជ្ឈិម រួមទាំងអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចនានា ក៏ដូច​ជា​ប្រជាជន​ ទូទាំងប្រទេស ផ្តោតការយកចិត្តទុកដាក់ លើការបំពេញតួនាទីភារកិច្ច ទាំងការពារ ផងនិង​ប្រយុទ្ធ​ប្រឆាំង​នឹងរោគរាតត្បាតផងនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផង។ ជាពិសេស ត្រូវមិន​ធ្វេសប្រហែស​និង​មិន​ខ្វះ​ការ​ទទួល​ខុសជាដាច់ខាត ក្នុងការដឹកនាំការការពារ ទប់ស្កាត់ Covid-19 ក្នុងបរិបទនៃ​ការផ្ទុះ​ជំងឺ​ដ៏គ្រោះ​ថ្នាក់​នេះ ​ដែលបានរីករាលដាលនៅក្នុងប្រទេសជាច្រើននាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀត ត្រូវមាន​ផែន​ការ​និង​ដំណោះ​ស្រាយ​សមស្របដើម្បីទប់ទល់នឹងគ្រប់ស្ថានភាពទាំងអស់ផ​ងដែរ។
 
ទន្ទឹមនឹង​នេះ ត្រូវអនុវត្តវិធានការណ៍នានា ដើម្បីជួយឧបត្ថម្ភ​ដល់​មុខ​សញ្ញា​និ​ង​អាជីវកម្ម​ដែល​រង​ផលប៉ះ​ពាល់ដោយ​រោគរាតត្បាត រួមចំ​ណែកកាត់បន្ថយការលំបាក សម្រាប់ផលិតកម្ម​និងសកម្មភាព​អាជីវកម្មធានា​សន្តិសុខ​សង្គម​។ ជាពិសេស លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យធនាគាររដ្ឋវៀតណាម ដឹកនាំស្ថាប័ន​ឥណទាន​ដោយ​ផ្ទាល់និងទាន់ពេលវេលា ដើម្បីថ្លឹងថ្លែងបំពេញតម្រូវ​ការដើម​ទុនសម្រាប់​ផលិតកម្ម​និង​សកម្មភាព​អាជីវកម្ម​ បង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីរបស់អតិថិជន អនុវត្តវិធានការ​គាំទ្រដូច​ជាការកំណត់​ពេល​វេលាការ​ទូទាត់​ កាត់បន្ថយអត្រាការប្រាក់ សម្រាប់អតិថិជនដែលកំពុងជួបការលំបាក​ដោយសារ​រង​ផល​ប៉ះពាល់​នៃការរីក​រាលដាល Covid-19​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ