08/06/2020 10:24 GMT+7 Email Print Like 0

ដើរថ្មើជើងជួយជ្រោមជ្រែងកម្មវិធី “ផែនដីបៃតង” អំពាវនាវឲ្យការពារបរិស្ថាន


 ប្រជាជនយ៉ាងច្រើនកុះករចូលរួមដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem (រូបថត៖ VOV5) 
 

នាព្រឹក​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅសួនច្បាររូបបដិមារស្ដេច Ly Thai To ទីក្រុង​ហាណូយ ប្រជាជន សិស្សានុសិស្ស​ និស្សិតនិងកុមារយ៉ាងច្រើនកុះករបានចូលរួមដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem ដើម្បី​ជួយ​ជ្រោមជ្រែ​ងកម្មវិធី “ផែនដីបៃតង”។ ក​ម្មវិធីនេះត្រូវ​បានរៀប​ចំ​ឡើង​ក្នុង​គោល​ដៅ​ឃោសនា​អំពី​កិច្ច​ការពារ​បរិស្ថាន​ ជួ​យជ្រោមជ្រែងទិវាបរិស្ថានពិភពលោ​ក (ថ្ងៃទី៥ មិថុនា) និងទិវាមហាសាគរពិភពលោក​ (ថ្ងៃទី៨ មិថុនា)។
 
កម្ម​វិធី “ផែនដីបៃតង” ត្រូវបានទស្សនាវដ្ដី ថាមពលស្អាតវៀតណាម បំផុស​ឡើង​ចាប់​ពីពាក់​កណ្ដាលខែ​ឧសភាកន្ល​ងទៅ ក្នុងបំណងអំពាវនាវ​ឲ្យប្រជាជន និងសហគ្រាស​រួមគ្នាធ្វើ​សកម្មភាព ដើម្បីកែ​លម្អគុណ​ភាព​បរិស្ថាន​នៅទាំងជនបទ ទីក្រុង និងបរិស្ថានមហាសាគរនៅវៀតណាម ព្រមទាំងឃោស​នា​ដល់​សហគមន៍ និងសង្គម​ទាំងមូល អំពីរាល់តម្លៃរបស់បរិស្ថាន ក្នុងនោះមានបរិស្ថាន​មហាសាគរផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ