23/02/2019 20:39 GMT+7 Email Print Like 0

ដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាមេរិក -កូរេខាងជើងលើកទីពីរ។


លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) និងអ្នកតំណាងមួយចំនួនបានកាត់ខ្សែបូ និងដាក់ឲ្យប្រើដំណើរការជាផ្លូវការមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធកិច្ចប្រជុំកំពូលអាមេរិក -កូរេខាងជើងលើកទីពីរ
(រូបថត៖ វ៉ាន់ឌៀប /ទីភ្នាក់ងារសារព័ត៌មានវៀតណាម)



នាម៉ោង ១៥ គត់ ថ្ងៃទី២៣ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) រួមជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈិមនានា ថ្នាក់ដឹនាំនៃរដ្ឋធានីហាណូយ បានអញ្ជើញកាត់ខ្សែបូនិងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធកិច្ចប្រជុំកំពូលអាមេរិក -កូរេខាងជើងលើកទីពីរ នៅវិមានវប្បធម៌មិត្តភាព (អាសយដ្ឋាន ៩១ វិថី ត្រឹន ហ៊ឹងដាវ (Tran Hung Dao) ខណ្ឌ ហ័រគៀម (Hoan Kiem) រដ្ឋធានី ហាណូយ (Ha Noi))។

មជ្ឈមណ្ឌលនេះនឹងដាក់ឲ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធកិច្ចប្រជុំកំពូលអាមេរិក - កូរេខាងជើងលើកទីពីរបានបង្កើតឡើង ក្នុងបរិវេណមានទំហំ ៣ ហិចតា ស្ថិតក្នុងវិមានវប្បធម៌មិត្តភាព នៅអាសយដ្ឋាន ៩១ វិថី ត្រឹន ហ៊ឹងដាវ (Tran Hung Dao) ខណ្ឌ ហ័រគៀម (Hoan Kiem) រដ្ឋធានី ហាណូយ (Ha Noi) ដែលជាទីកន្លែងរៀបចំបណ្តាសកម្មភាពវប្បធម៌ធំៗ និងសំខាន់របស់រដ្ឋធានីហាណូយ(Ha Noi)។

លោក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) បានឲ្យដឹងថា ការងារត្រៀមរៀបចំនូវមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិបានអនុវត្តន៍ជាសម្រេច ក្នុងរយៈពេលជាងមួយសប្តាហ៍និងមានការសហការយ៉ាងជិតស្និទ្ធពីក្រសួងនិងស្ថាប័ននានា។

“គិតដល់បច្ចប្បន្ននេះ យើងខ្ញុំបានបញ្ជាក់អះអាងថា យើងខ្ញុំបានត្រៀមខ្លួនជាសម្រេច ដើម្បីបំរើកិច្ចប្រជុំកំពូលអាមេរិក -កូរេខាងជើងលើកទីពីរនឹងធ្វើឡើង នៅរដ្ឋធានីហាណូយ ក្នុងរយៈពេលពីរ ថ្ងៃ គិតពី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ថែមទាំង បណ្តាសកម្មភាពពាក់ព័ន្ធផ្សេងៗ ទៀត។ ផងដែរ" លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) បានសង្កត់ធ្ងន់។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) ចាត់ទុកថា "នេះគឺជាការខិតខំប្រឹងប្រែងដ៏ធំធេងរបស់កម្មាភិបាល បុគ្គលិក ដែលមកពក្រសួង ផ្នែកពាក់ព័ន្ធ ដើម្បីធ្វើឲ្យសម្រេចការងារជាច្រើន ចាប់ពីដំណាក់កាលសន្តិភាព ពិធីកា ការងារបំរើឲ្យ​កិច្ច​ប្រជុំនេះ។ វៀតណាមមានបទពិសោធន៍ជាច្រើននូវការងាររៀបចំព្រឹត្តិការណ៍សំខាន់ៗ។ ទន្ទឹម​នឹង​នេះ ការសហការយ៉ាងជិតស្និទ្ធរវាងបណ្តាក្រសួង ផ្នែក ដូច្នេះមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិដែលផ្សព្វផ្សាយព័ត៌មានកិច្ចប្រជុំកំពូលអាមេរិក -កូរេខាងជើងលើកទីពីរបានដាក់ឲ្យដំណើរការទាន់ពេលវេលា ./.

ទីភ្នាក់ងារសារព័ត៌មានវៀតណា/កាសែតរូបភាពវៀតណាម




 

បណ្តាព័ត៌មានបានផ្សាយ