23/05/2019 11:15 GMT+7 Email Print Like 0

ជំរុញសក្តានុពលសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងសហព័ន្ធរុស្ស៊ី


 ទិដ្ឋភាពនៃវេទិកា 
 

វេទិកា​ធុរកិច្ចវៀតណាម-សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៩ ដោយ​មាន​ការ​ចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc, ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung,​ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Maxim Akimov និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​នានា​និង​សហគ្រាស​វៀត​ណាម​ ប្រហែល ២៥០ ផងដែរ។
 
អញ្ជើញ​ថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Maxim Akimov បានអះអាងថា វៀត​ណាម​ជាដៃ​គូសំ​ខាន់​របស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ ដោយតំលៃប្រាក់ពាណិជ្ជកម្មរបស់វៀតណាមនិងរុស្ស៊ីស្រូបយក ១/៣ នៃទំហំ​ពាណិជ្ជកម្ម​សរុបរវាង រុស្ស៊ីនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមជាប្រទេសដំបូងគេ ដែលមិនត្រឹម​តែនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងពិភពលោកដែលសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប បានចុះហត្ថ​លេខាលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។
 
អញ្ជើញថ្លែងមតិ​នៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែង​នូវ​ការ​ស្រុះចិត្ត​គំនិត​ជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Maxim Akimov ក្នុងការជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ក្នុង​វិស័យ​មួយ​ចំនួន ដូចជារដ្ឋាភិបាល អេឡិចត្រូនិក, ទីក្រុងឈ្លាសវៃនិង សេដ្ឋកិច្ចឌីជីថលជាដើម។ នាយករដ្ឋ​មន្ត្រី​វៀត​ ណាម លោក Nguyen Xuan Phuc ក៏បាន​ជម្រាប​អំពីការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​វៀត​ណាម​ក្នុង​រយៈ​ពេលកន្លងមក និងបានសម្តែងក្តីសង្ឃឹមលើការធ្វើអាជីវកម្មសក្តានុពល កិច្ចសហប្រតិ​បត្តិ​ការ​ជាមួយ​សហព័ន្ធ​រុស្ស៊ីនាពេ​លអនាគ។
 
នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “តម្លៃពាណិជ្ជកម្មទ្វេភាគី​សរុប​ទទួល​បាន​ជិត​ ៦ ពាន់លានដុល្លារអាមេរិក ពោលស្ថិតនៅក្រោមសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ ហេតុដូច្នេះ​ កិច្ចប្រជុំនេះបានបើក សម្រាប់ជំរុញកិច្ច សហប្រតិបត្តិការវៀតណាម - រុស្ស៊ី, រុស្ស៊ី - វៀតណាម​មាន​ការ​អភិវឌ្ឍ​ដ៏ទូលំទូលាយជាង ធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍និងសេវាកម្ម។ អ្នកដែល​អនុវត្ត​គោលកា​រណ៍សហប្រតិបត្តិការទាំងនេះដោយផ្ទាល់គឺជាសហគ្រាសតែម្តង”។
 
នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការជំរុញពាណិជ្ជកម្ម ការ​វិនិ​យោគ​ទុន​នៅក្នុង​ប្រទេសវៀតណាមនិងចូលរូស្ស៊ីជាគោលនយោ បាយរឹដ៏ងមាំ​របស់​នាយក​រដ្ឋ​មន្ត្រី​និង​គណៈ​ប្រតិ​ភូ​វៀត​ណាម​ទៅកាន់​រុស្ស៊ីលើកនេះ។ ទន្ទឹមនឹងនេះដែរ លោកបានអះអាងថា រដ្ឋាភិបាលនឹងបង្កើត​លក្ខណៈ​ងាយ​ស្រួលបំផុត​សម្រាប់​វិនិយោគិនរុស្ស៊ីនិងវៀតណាមដើម្បីទទួលបានឱកាសសហប្រ​តិបត្តិការ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ