• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញនិងធ្វើឲ្យស៊ីម្រៅថែមទៀតនូវនាក់ទំនងវៀតណាម-គុយវ៉ែត

លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ក្រៅពីប្រេងនិងឧស្ម័ន នាពេលខាងមុខនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍកាន់តែខ្លាំងឡើងលើវិស័យផ្សេងៗទៀត។

ឧបនាយករដ្ឋមន្ត្រី Le Minh Khai ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រេងរ៉ែគុយវ៉ែត Mohammad Abdullateef M A Alfares (រូបថត៖ TTXVN)


នារសៀលថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយ ក្នុងជំនួបទទួល ជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រេងគុយវ៉ែត Mohammad Abdullateef MA Alfares ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀត ណាម ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ និងបង្កើនសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រៅពីប្រេងនិងឧស្ម័ន នាពេលខាងមុខនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍកាន់តែខ្លាំងឡើងលើវិស័យផ្សេងៗទៀត។

ចំណែកឯលោករដ្ឋមន្ត្រី Mohammad Abdullateef MA Alfares បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់គុយវ៉ែត ហើយមានបំណងថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ... លោករដ្ឋមន្ត្រី Mohammad Abdullateef MA Alfares បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីគុយវ៉ែត បានសម្រេចចិត្តផ្តល់ជូនវៀតណាមជាមួយនឹងវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥០០,០០០ ដូស។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលគុយវ៉ែតក៏ពិចារណាបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top