24/12/2020 16:12 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម - រុស្ស៊ី

អ្នកតំណាងបានអះអាងថា វៀតណាម និងសហព័ន្ធរុស្ស៊ីមានលក្ខខ័ណ្ឌជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ដោយរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។

សិក្ខាសាលាស្តីពី“ ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម - រុស្ស៊ី ក្នុងបរិបទថ្មី



នាថ្ងៃទី ២២ ធ្នូ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ - ម៉ូស្គូ ស្ថាន ទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានបើកសិក្ខាសាលាស្តីពី“ ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម - រុស្ស៊ី ក្នុងបរិបទថ្មី។ អញ្ជើញចូលរួម នៅក្នុងសិក្ខាសាលានេះ មានតំណាងប្រមាណ ១៥០ នាក់ មកបីក្រសួង ស្ថាប័ននានារបស់ សហព័ន្ធរុស្ស៊ី និងសហគ្រាសនៃប្រទេសទាំងពីរចូលរួមផងដែរ។ នៅក្នុងសិក្ខាសាលានេះ អ្នកតំណាងបានអះអាងថា វៀតណាមនិងសហព័ន្ធ រុស្ស៊ីមានលក្ខខ័ណ្ឌជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ដោយរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។ វៀតណាមមានកត្តាជាច្រើន ដើម្បីក្លាយទៅជាគោលដៅប្រកដោយសុវត្ថិភាព គួរឲ្យទាក់ទាញសម្រាប់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសរុស្ស៊ីផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ