26/03/2019 11:01 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងបែលហ្សីក


 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតបែលហ្សិក លោក Paul Jansen (រូបថត: baoquocte.vn) 

 នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម លោក Pham Binh Minh បានទទួល ជួបសន្ទនាជាមួយលោក Paul Jansen ឯកអគ្គ​រាជ​ទូត​វិសា​​មញ្ញ​និងពេញសមត្ថភាព​នៃព្រះរាជាណាចក្របែលហ្សិក​ ប្រ ចាំនៅវៀតណាម ក្នុង​ឱកាសមក​ទទួល​បេសក​កម្មការ​ ទូតនៅវៀ​តណាម។

ក្នុង​ជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​អះអាង​ថា: ​វៀតណាមជានិច្ចកាល យកចិត្តទុ​កដាក់ ពង្រឹងទំនាក់ទំនងជាមួយបែលហ្ស៊ីក ដែលជាដៃ​គូសំខាន់​របស់​វៀត​ណាម​នៅទ្វីបអឺរ៉ុប​និងសហ​​ភាពអឺរ៉ុប (EU)។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេ​សវៀតណាម លោក​ Pham Binh Minh បានលើកច្បាស់ថា វៀត​ណាម​បាន​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី រវាងវៀតណាមនិងសហ​ភាពអឺរ៉ុប (EU) ហើយសង្ឃឹមថា បែលហ្សីក​នឹង​បន្តគាំទ្រ​ការចុះ​ហត្ថ​លេខា​ក៏ដូចជា​ការអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងដ៏មានសារៈសំខា​ន់នេះផងដែរ។

ចំណែក​ឯកអគ្គរដ្ឋទូត លោក Paul Jansen បាន​បញ្ជាក់​ពីការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ជំរុញទំនាក់​ទំនង​យ៉ាង​ល្អប្រសើរ​និង​កាន់​តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម។ ភាគី​ទាំង​ពីរបានសម្តែងនូវជំនឿរបស់ខ្លួន​ថា ដោយ​មាន​កិច្ចសហប្រតិ​បត្តិការ​ល្អរវាងភាគី​ទាំងពីរ​ក្នុង​យន្តការ​ពហុភាគី​ វៀតណាមនិ​ងបែលហ្ស៊ីកនឹងរួមចំណែកជាវិជ្ជមានចំពោះសន្តិភាព ​ភាពរុងរឿង ​ស្ថិរភាព​ក្នុង​តំបន់​និង​អន្តរជាតិ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ