31/01/2019 10:16 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូង

 នាថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍ រដ្ឋាភិបាល​វៀតណាម​លោក​ Truong Hoa Binh បាន​ទទួលជួបជាមួយ​លោក Moon Moo-il អគ្គរដ្ឋអាជ្ញា​កំពូលកូរ៉េខាង​ត្បូង។
 
ឧបនាយក​រដ្ឋមន្រ្តីលោក Truong Hoa Binh ចាត់ទុកថា វៀតណាមនិងកូរ៉េ ខាងត្បូង ចាំបាច់​លើក​កំពស់​ស្មារតី​តតស៊ូ​ប្រឆាំង​នឹងឧក្រិដ្ឋជនគ្រប់ប្រភេទ​ ព្រម ទាំងស្នើ​អោយកូរ៉េខាង​ត្បូង​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ក្នុងការ​ស្រាវ​ជ្រាវ​ច្បាប់​​ ការ​បណ្ដុះបណ្ដាល​រដ្ឋអាជ្ញា ក៏ដូចជាការអនុវត្តបច្ចេកវិ​ទ្យា ជឿន​លឿនក្នុង​ការគ្រប់ គ្រង​ឧក្រិដ្ឋ​ជន​ផង​ដែរ​។
 
ចំណែក​ឯលោក Moon Moo-il បានអោយដឹងថា កូរ៉េខាងត្បូងត្រៀមខ្លួនជា ស្រេច​ចែក​រំលែក​បទពិសោធន៍​ជាមួយ​វៀតណាម​ក្នុងការបង្ការប្រឆាំងអំពើពុក រ​លួយ ព្រមទាំង​មានគោល​បំណងចង់​អោយរដ្ឋាភិបាល​វៀតណាម​គាំទ្រកូរ៉េ​ខាង ត្បូងក្នុងការកសាងយន្តការស​ន្តិភាព​នៅឧបទ្វីបកូរ៉េ។
 
ចែករំលែកមតិ​របស់លោកអគ្គរដ្ឋអាជ្ញាកំពូលកូរ៉េខាងត្បូង​ ឧប នាយករដ្ឋមន្រ្តីលោក T​ruong Hoa Binh ​បានចាត់​ទុកថា ​ទំនាក់ទំនងរវាងកូរ៉េ ខាងត្បូងនិងស.ប.ប​កូរ៉េ មានបម្រែបម្រួលសកម្មជា​ច្រើន ហើយ​អះអាង​ថា វៀត ណា​មជានិច្ចកាលគាំទ្រនិងមានការទទួលខុសត្រូវ រួម​ចំណែកកសាងឧបទ្វីបកូរ៉េប្រកបដោយ​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​វឌ្ឍនភាព៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ